Connect with us

ព័ត៌មានជាតិ

ទី​ក្រុង​ភ្នំពេញឆ្លង ៩០ភាគរយ ព្រឹកនេះមាន​ទាំង​ក្មេង​ទាំង​ចាស់ ជា​ជនជាតិ​ខ្មែរ​ទាំង​អស់

បានផុស

នៅ

ទីក្រុង​ភ្នំពេញ​កាន់​តែ​ធ្ងន់ធ្ងរ​នៅ​ព្រឹកនេះ ដោយ​រកឃើញ​អ្នក​ឆ្លងថ្មី ៧៨ នាក់ មាន​ទាំង​ក្មេង​ទាំង​ចាស់ ជា​ពលរដ្ឋ​ខ្មែរ​ទាំង​អស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល​មានអ្នក​ជំងឺ ៣៧ នាក់ នៅ​មិន​ទាន់​មានព័ត៌មានកន្លែង​សម្រាក​ព្យាបាល​នៅ​ឡើយទេ។ ចំណែកអ្នក​ឆ្លង ៤០ នាក់ ដែល​មាន​ស្រី ២៨ នាក់ និង​ប្រុស ១២ នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​សណ្ឋាគារ​ក្រេតឌុក​រាជធានី​ភ្នំពេញ និង​អ្នក​ជំងឺ ០១ នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​នៅ​មណ្ឌល​សុខភាព​ចាក់​អង្រែ។

គួរ​បញ្ជាក់ថ​ា កម្ពុជា​បាន​បន្ត​រកឃើញ​ករណី​អ្នក​ឆ្លង​ថ្មី ៩១ នាក់​ទៀត ក្នុង​នោះ​ក្នុង​សហគមន៍ ៩០នាក់ និង​អ្នកដំណើរពីបរទេស ០១នាក់។ ខេត្ត​ក្រុង​ចំនួន​ ០៨ ​មាន​អ្នក​ឆ្លង​ក្នុង​សហគមន៍ មាន​ភ្នំពេញចំនួន​ ៧៨ នាក់ តាកែវ ០៤ នាក់ ស្វាយរៀង ០៣ នាក់ ត្បូងឃ្មុំ ០១ នាក់ពោធិ៍សាត់ ០១ នាក់ កំពង់ចាម ០១ នាក់ ប៉ៃលិន ០១ នាក់ និង​ ព្រៃវែង ០១ នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម