Connect with us

ព័ត៌មានអន្ដរជាតិ

ដោយជឿលើហុងស៊ុយ ស្ត្រីចិនវ័យចំណាស់ម្នាក់ ចាញ់បោក​គ្លី​និក​កែសម្ផស្ស អស់លុយច្រើនសន្ធឹក

បានផុស

នៅ

យោងតាម scmp ស្ត្រីជនជាតិចិនអាយុ ៥៨ ឆ្នាំម្នាក់ បានចំណាយប្រាក់ ៦២,០០០ យន់ (៨,៦០០ដុល្លារអាមេរិក) លើការព្យាបាលបំបាត់ភាពជ្រីវជ្រួញ ដោយសារតែជឿលង់តាមក្បួនហុងស៊ុយថា ការសម្ផស្សនឹងបញ្ឈប់ប្តីពីការផិតក្បត់។

ស្ត្រី​មក​ពី​ខេត្ត Henan ភាគ​កណ្តាល​ប្រទេស​ចិនរូបនេះដែល​មាន​នាមត្រកូល Cui បាន​ទៅ​កាន់​មជ្ឈមណ្ឌល​ព្យាបាល​ក្នុង​បរិវេណ​លំនៅដ្ឋាន​របស់​នាង​នៅ​ថ្ងៃ​ទី ១១ ខែ​សីហា។ ម្ចាស់មជ្ឈមណ្ឌល និងអតិថិជនម្នាក់ទៀតបាននាំគាត់ ទៅគ្លីនិកវះកាត់កែសម្ផស្សក្បែរនោះ ដោយណែនាំថា គួរតែសាកល្បងប្រើឱសថកែសម្ផស្ស។ គ្រូពេទ្យវះកាត់បានប្រាប់ថា គាត់មានស្នាមជ្រីវជ្រួញច្រើនពេកនៅលើមុខ ដែលអាចនាំសំណាងអាក្រក់ដល់គាត់។

រូបភាព៖Handout
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រូពេទ្យថែមទាំងប្រាប់ទៀតថា គាត់មានសញ្ញាជើងក្អែក ដែលមាន​ន័យ​ថា​ប្តី​របស់គាត់​កំពុង​លួចផិតក្បត់ ហើយ​បាន​ជំរុញឲ្យគាត់យក​វា​ចេញ​ដើម្បី​រារាំង សំណាង​ផ្កា​ផ្លែ​ប៉េសរបស់​ប្តី​ ។ នៅក្នុងភាសាចិន ផ្កា peach មានន័យថា សំណាងក្នុងទំនាក់ទំនងស្នេហា។

Shd ត្រូវបានគេប្រាប់ផងដែរថា ស្នាមជ្រួញនៅចន្លោះចិញ្ចើមនឹងនាំមកនូវសំណាងអាក្រក់ដល់កូនៗថែមទៀតផង។មិនតែប៉ុណ្ណោះ ពួកគេបាននិយាយថា ច្រមុះរបស់នាង មានរាងសំប៉ែតពេក និងរារាំងសំណាងក្នុងការស្វែងរកទ្រព្យសម្បត្តិ។

Cui បាននិយាយថា ដោយសារតែខ្លួនមិនមានពេលគិតលើអ្វីដែលគ្រូពេទ្យវះកាត់បាននិយាយនោះទេ ដោយសារតែបុគ្គលិកមជ្ឈមណ្ឌលបានយកទូរស័ព្ទទៅស្កែនលេខកូដបង់ប្រាក់ ហើយសុំឲ្យវាយបញ្ចូលពាក្យសម្ងាត់។ មុនពេលដឹងខ្លួន គាត់បានបង់ប្រាក់ចំនួន ៦២,០០០ យ័ន ដល់គ្លីនិក ដែលជាលុយរួមបញ្ចូលថ្លៃសិក្សាសម្រាប់ចៅប្រុសដែលខំសន្សំកន្លងមក។

បុគ្គលិកបានចាក់បញ្ចូលអាស៊ីត hyaluronic ចូលទៅក្នុងមុខ និងក។ យោងតាមឯកសារវេជ្ជសាស្រ្ត Cui និងកូនស្រីរបស់គាត់ទទួលបានពីគ្លីនិចនាងបានទទួលនីតិវិធីច្រើនជាង១០ ក្នុងអំឡុងពេលនៃការព្យាបាលមួយ។ Cui ក៏បាននិយាយថាមានអារម្មណ៍មិនស្រួលនៅពេលល្ងាច បន្ទាប់ពីការព្យាបាល។ នាង​មិន​អាចចហារមាត់​ដើម្បី​ញ៉ាំ និង​ឈឺ​ក្បាល និង​ចង់​ក្អួត។ កូនស្រី​របស់​នាង​បាន​និយាយ​ថា នាង​ត្រូវ​បាន​គ្លី​និក​បោកប្រាស់ ហើយ​ទាមទារ​ប្រាក់​សង​វិញ ។

នាពេលកន្លងមក ប្រទេសចិនបាននឹងកំពុងកែលម្អឧស្សាហកម្មវេជ្ជសាស្ត្រដើម្បីបញ្ឈប់ការផ្សាយពាណិជ្ជកម្មមិនពិត និងការចោទប្រកាន់មិនសមហេតុផលចាប់តាំងពីឆ្នាំ ២០១៩ ។ ក្នុងនោះ មានមន្ទីរពេទ្យជាច្រើននៅទូទាំងប្រទេសត្រូវបានពិន័យ និងបញ្ជាឲ្យផ្អាកអាជីវកម្មរបស់ពួកគេ។ ជាពិសេស គ្លីនិកវះកាត់កែសម្ផស្សជាច្រើន ប្រើអបិយជំនឿរបស់ប្រជាជនចិនដើម្បីបញ្ឆោតពួកគេ ហើយវាមានប្រសិទ្ធភាពនាំឲ្យពួកគេជឿយ៉ាងងុប់ងល់បំផុត៕

រូបភាព៖Shutterstock

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Fan Bingbing ស្រក់​ទឹក​ភ្នែក នឹកអាណិតខ្លួនដែលមិនអាចប្រឡូកសិល្បៈ​ក្នុង​ប្រទេស​ចិនដូចមុន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម