Connect with us

សន្តិសុខសង្គម

អគ្គិភ័យឆេះរោងស្តុកអេតចាយមួយកន្លែងយ៉ាងសន្ធោសន្ធៅនៅខណ្ឌដង្កោ

បានផុស

នៅ

អគ្គិភ័យឆាបឆេះរោងស្តុកអេតឆាយមួយកន្លែងយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់អាជ្ញាធរមូលដ្ឋានចុះអន្តរាគមន៍បាញ់ទឹកពន្លត់ កាលពីវេលាម៉ោង៤និង៣០នាទីរសៀល​ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ស្ថិតក្នុងភូមិអន្លង់គងចាស់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ទីតាំងមានឈ្មោះ ម៉ៅ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរទិញលក់អេតចាយ មានទីលំនៅ ទីតាំងកេីតហេតុ។ ទីតាំងនេះដែលត្រូវអគ្គិភ័យឆាបឆេះមានទំហំ០៨ម៉ែត្រគុណ១០ម៉ែត្រ និងជាប្រភេទសំណង់ដែក ប្រក់ស័ង្កី។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ជារៀងរាល់ថ្ងៃទីតាំងនេះតែងតែដុតធូបមូស ព្រោះរដូវភ្លៀង និងមានកាកសំណល់ជាច្រេីនធ្វេីឱ្យមានមូសច្រេីន ខណៈម្ចាស់ទីតាំងដុតធូបមិនប្រយ័ត្នក៏បានឆាបឆេះរាលដាលយ៉ាងដូច្នេះ ធ្វើឲ្យខូចខាតគ្រឿងជ័រអេចចាយជាច្រេីន តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះឡេីយ។

ក្នុងប្រតិបត្តិការជួយសង្គ្រោះគ្រោះអគ្គិភ័យនេះ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចជំនាញបានប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន០៣គ្រឿង ស្មើរនឹង១៥ម៉ែត្រគូប និងរលត់នៅម៉ោង៥រសៀល ថ្ងៃដដែល៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម