Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកស្លាប់​ព្រោះ​គ្រោះរញ្ជួយដីនៅអាហ្វហ្គានីស្ថាន កើន​ដល់​ជាង ៨០០នាក់ និងរបួស ២ ៨០០នាក់

បានផុស

នៅ

មនុស្ស ៨១២​នាក់បានស្លាប់ និងយ៉ាងហោចណាស់ ២ ៨០០នាក់បានរងរបួស បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៦.០រ៉ិចទ័រ បានវាយប្រហារភាគខាងកើតអាហ្វហ្គានីស្ថាន កាល​ពី​ពាក់កណ្តាលអធ្រាត្រឈាន​ចូល​ថ្ងៃចន្ទ​ទី​១​ខែ​កញ្ញា​ឆ្នាំ​២០២៥ ខណៈដែលក្រុមអ្នកជួយសង្គ្រោះបានព្យាយាមទៅដល់តំបន់ភ្នំដាច់ស្រយាលដែល​ត្រូវ​បាន​កាត់ផ្តាច់ដោយភ្លៀង និង​បំណាក់​​ដី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាលរបស់តាលីបង់ បាននិយាយថា គ្រោះរញ្ជួយដី​​នៅ​​ខេត្ត Kunar និង Nangarhar ក្បែរព្រំដែនជាមួយប្រទេសប៉ាគីស្ថាន បានបំផ្លាញភូមិ​នានា​ទាំង​ស្រុង​ដែលសាងសង់ពី​ឥដ្ឋ។ យ៉ាងហោចណាស់មនុស្ស ៦១០​នាក់បានស្លាប់នៅក្នុងទីក្រុង Kunar តែ​ឯង ជាមួយនឹងការភ័យខ្លាចរាប់រយនាក់ទៀត​កំពុង​ជាប់នៅក្រោមគំនរ​បែកបាក់។

ឧទ្ធម្ភាគចក្របានដឹកអ្នករបួសចេញពីជ្រលងភ្នំដាច់ស្រយាល ខណៈពេលដែលអ្នកស្រុកបានចូលរួមជាមួយកងកម្លាំងសន្តិសុខ ដើម្បីជីកគំនរ​បែក​បាក់​ដោយដៃ ហើយដឹកអ្នករបួសនៅលើរទេះរុញបណ្តោះអាសន្ន។ ក្រសួងការពារជាតិតាលីបង់បាន​ប្រកាស​ថា ជើងហោះហើរចំនួន​៤០​ បានដឹក​សាកសព​មនុស្សស្លាប់ និងរបួសជាង ៤២០​នាក់រួច​ហើយ។

ក្រុមមន្ត្រីបានព្រមានថា ចំនួនអ្នកស្លាប់អាច​បន្ត​កើនឡើង​ទៀត​។ អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល លោក Sharafat Zaman បាន​​ប្រាប់​​ថា​ «​យើង​ត្រូវ​ការ​ជំនួយ​អន្តរជាតិ​ព្រោះ​នៅ​ទី​នេះ​មនុស្ស​ជា​ច្រើន​បាន​បាត់​បង់​ជីវិត ​និង​ផ្ទះ​សម្បែង​»។

គ្រោះមហន្តរាយ​លើក​នេះ បានធ្វើ​​ឲ្យ​វិបត្តិមនុស្សធម៌របស់ប្រទេសអាហ្វហ្គានីស្ថាន​កាន់តែ​យ៉ាប់យ៉ឺន​​ខ្លាំង ចាប់តាំងពីការកាន់កាប់របស់ពួកតាលីបង់ក្នុងឆ្នាំ​២០២១។ បើយោងតាមអង្គការសហប្រជាជាតិ មូលនិធិមនុស្សធម៌បានធ្លាក់ចុះពី ៣,៨​ពាន់លានដុល្លារក្នុងឆ្នាំ​២០២២ មកនៅត្រឹម ៧៦៧​លានដុល្លារនៅឆ្នាំ២០២៥។

សូមជម្រាប​ថា អាហ្វហ្គានីស្ថាន ងាយរងគ្រោះខ្លាំងចំពោះការរញ្ជួយដី ជាពិសេសនៅតំបន់ភ្នំ Hindu Kush ដែល​​បន្ទះប្លាកែតប៉ះគ្នា។ នៅក្នុងខែតុលា​ឆ្នាំ​២០២៣ ការរញ្ជួយដីជាបន្តបន្ទាប់នៅក្នុងខេត្ត Herat បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២ ៤០០​​នាក់៕

(រូបថត៖ Reuters)
(រូបថត៖ Reuters)

ដោយ៖ ឈាង

ចុចអាន៖ មនុស្សស្លាប់ជាង ៦០០នាក់ ក្នុងគ្រោះរញ្ជួយដី នៅ អាហ្វហ្គានីស្ថាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម