Connect with us

ជីវិតកម្សាន្ដ

អ្នកសិល្បៈ ៤រូប ស្ម័គ្រចិត្តជួយផ្សព្វផ្សាយផលិតផលខ្មែរគ្រប់ប្រភេទឥតគិតថ្លៃ

បានផុស

នៅ

ក្នុងស្មារតីខ្មែរតែមួយរួមគ្នាជាធ្លុងតែមួយ មកដល់ពេលនេះ គេកត់សម្គាល់ឃើញមានសិល្បករសិល្បការិនីល្បីៗរបស់ខ្មែរមួយចំនួន បានប្រកាសបង្ហាញនូវឆន្ទ:របស់ខ្លួន ដោយស្ម័គ្រចិត្តជួយផ្សព្វផ្សាយផលិតផលខ្មែរគ្រប់ប្រភេទឥគិតថ្លៃ។

ប្រាកដណាស់ ទោះបីជាស្ថានភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃហាក់មានភាពស្ងប់ស្ងាត់បន្តិចក្រោយបទឈប់បាញ់ តែលើបណ្ដាញសង្គម មហាជនកម្ពុជានៅតែបន្តរួបរួមគ្នាជាកម្លាំងស្មារតីស្នេហាជាតិ តាមរយៈសកម្មភាពផ្សេងៗដើម្បីជួយដល់វីរ:កងទ័ពជួរមុខ និងពលរដ្ឋភៀសសឹកកម្ពុជា ខណៈមហាជនខ្មែរក៏កំពុងបង្ហាញការពហិការមិនប្រើប្រាស់នូវផលិតផលដែលនាំចូលពីប្រទេសថៃបន្តទៀត។

ដោយឡែក ងាកមកចាប់អារម្មណ៍តារាសិល្ប:ល្បីៗរបស់ខ្មែរ ៤ដួង បានប្រកាសនូវឆន្ទ:ស្ម័គ្រចិត្តជួយផ្សព្វផ្សាយផលិតផលខ្មែរគ្រប់ប្រភេទឥគិតថ្លៃក្នុងមានដូចជា៖

១. តារាចម្រៀង​ ពេជ្រ សូលី​កា កាលពីថ្មីៗកន្លងទៅ ប្រកាស​ជា​សា​ធារ​ណៈ​ដោយ​ទទួល​ផ្សព្វផ្សាយរ​បន្លែ​ធម្មជាតិ​របស់​កសិករ​ខ្មែរ​នៅ​ទូ​ទាំង​ប្រទេស​ដោយ​មិន​យក​ប្រាក់ ខណៈពេល​​ប្រជាពលរដ្ឋ​ស្ទើរ​ទូ​ទាំង​ប្រទេសកំពុង​ងាក​មក​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក​កាន់ តែ​ច្រើនក្រោយ​ជម្លោះ​នៅ​ព្រំដែន​កម្ពុជានិង​ថៃ ។

២. ផលិតករ និងជាអ្នកផលិតមាតិកាដ៏មានប្រជាប្រិយ Peypey Dy ក៏បានប្រកាសស្ម័គ្រចិត្តជួយផ្សព្វផ្សាយផលិតផលរបស់ខ្មែរគ្រប់ប្រភេទដោយឥតគិតថ្លៃផងដែរ។ ជាមួយគ្នានោះ លោក Peypey Dy បានស្នើដល់អាជីវករកុំឆ្លៀតឱកាសដំឡើងថ្លៃទំនិញផ្សេងៗចំពោះប្រជាពលរដ្ឋខ្មែរផងដែរ។

៣. លោក អុឹម ជីវ៉ា កាលពីថ្មីៗនេះបានចេញមុខប្រកាសឆន្ទ:ដោយបញ្ជាក់ច្បាស់ៗថា លោកនឹងដឹកនាំសិល្បករ-តារាល្បីៗជួយផ្សព្វផ្សាយផលិតផលដែលជាស្នាដៃកូនខ្មែរដោយឥតគិតថ្លៃ ដើម្បីជួយផ្សព្វផ្សាយផលិតផលដែលជាស្នាដៃកូនខ្មែរ។

៤. តារាចម្រៀង​ និងតារាសម្តែងលោក បញ្ញា សិទ្ធិ វិញ ក៏មិនខុសពីមិត្តភក្តិក្នុងសិល្បៈដែរ ថ្មីៗនេះ លោកក៏បាប្រកាសជារឿយៗក្នុងការចូលរួមថតផ្សព្វផ្សាយផលិតផលខ្មែរដោយមិនគិតថ្លៃដើម្បីចូលរួមផ្សព្វផ្សាយសេដ្ឋកិច្ចខ្មែរឱ្យកាន់តែរីកចម្រើន។ ពិសេសលោកបានសំណូមពរបងប្អូនខ្មែរបញ្ឈប់ការប្រើប្រាស់ផលិតផលសៀម។

ជាកាកត់សម្គាល់តាមរយ:សកម្មភាព​​នេនេះ គឺទទួល​ការ​សាទរនិង​គាំទ្រ​យ៉ាង​ខ្លាំង​ពី​មហាជនក្នុង​ពេល​ដែ ល​បប្រជាពលរដ្ឋនៅទូទាំងប្រទេសកំពុង​បង្ហាញ​កម្លាំង​សាមគ្គី​ខ្មែរ​ជួយ​ខ្មែរ។ ម្យ៉ាងទៀតទង្វើរនេះចាត់ទុក ថាធ្វើឡើងក្នុងគោលបំណងបំផុសមហាជនចូលគាំទ្រផលិតខ្មែរដើម្បីប្រជាជនខ្មែរ៕ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម