ព័ត៌មានជាតិ
៨ខែឆ្នាំនេះ មានកម្មករនិយោជិត ជាង៤២០០នាក់ស្លាប់និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ ថយចុះ២៣%
ក្នុងរយៈពេល៨ខែឆ្នាំ២០២៥នេះ មានកម្មករនិយោជិតប្រមាណជាង៤២០០នាក់ បានស្លាប់និងរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ២៣%ធៀបទៅនឹងរយៈពេល៨ខែដូចគ្នាឆ្នាំ២០២៤កន្លងទៅ។
លោកបណ្ឌិត ហេង សុផាន់ណារឹទ្ធ អគ្គនាយករង ប.ស.ស. និងជាអ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានមានប្រសាសន៍នៅព្រឹកថ្ងៃទី៥កញ្ញានេះថា ចាប់ពីខែមករារហូតដល់ខែសីហា ឆ្នាំ២០២៥ គ្រោះថ្នាក់ចរាចរណ៍លើកម្មករនិយោជិតនៅទូទាំងប្រទេស សរុបមានចំនួន ៣៤៦៩ករណី ថយចុះ២៣%បណ្តាលឲ្យមានជនរងគ្រោះសរុបចំនួន ៤ ២៣៦នាក់ (ស្រី ២ ៤៩៥នាក់)ថយចុះ ១៩%ក្នុងនោះ ស្លាប់ ១០៦នាក់ (ស្រី ៣១នាក់) ថយចុះ១៥%របួសធ្ងន់ ១ ២១៨នាក់ (ស្រី ៦១២នាក់) ថយចុះ២៥%និងរបួសស្រាល ២ ៩១២នាក់ (ស្រី ១៨៥២នាក់)ថយចុះ១៧%។

លោកបណ្ឌិតបានបន្តថាក្នុងនោះគ្រោះថ្នាក់ចរាចរណ៍របស់កម្មករនិយោជិត តាមរយៈរថយន្តដឹកជញ្ជូនកម្មករនិយោជិត មានចំនួន ៨ករណី បណ្តាលឲ្យមានជនរងគ្រោះចំនួន ១៦២នាក់ (ស្រី ១៣៦នាក់) ក្នុងនោះស្លាប់ ២នាក់ (ស្រី) របួសធ្ងន់ ១៨នាក់ (ស្រី ១៥នាក់) និងរបួសស្រាល ១៤២នាក់ (ស្រី ១១៩)។
លោកបណ្ឌិត បានបន្តទៀតថា តួលេខនេះបើធៀបទៅនឹងរយៈពេល៨ខែដូចគ្នាឆ្នាំ២០២៤កន្លងទៅឃើញថា មានការថយចុះដោយ៨ខែឆ្នាំមុនគ្រោះថ្នាក់ចរាចរណ៍លើកម្មករនិយោជិតមានចំនួន៤៤៧៧ករណី មានជនរងគ្រោះសរុបចំនួន៥២៥៦នាក់ ក្នុងនោះស្លាប់ចំនួន១២៤ រងរបួសធ្ងន់ចំនួន១៦២៦របួសស្រាលចំនួន៣ ៥០៦នាក់។

លោកបណ្ឌិតបានពន្យល់ថា មូលហេតុចម្បងៗ ដែលបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍រួមមានការបើកបរលើសល្បឿនកំណត់ការមិនគោរពសិទ្ធិអាទិភាព ការមិនប្រកាន់ស្តាំ(បញ្ច្រាសទិស) ការបត់ខ្វះការប្រុងប្រយ័ត្ន ការជែងក្នុងស្ថានភាពគ្រោះថ្នាក់ កត្តាផ្លូវនិងលក្ខណៈបច្ចេកទេសយានយន្ត និងកត្តាផ្សេងៗ។

លោកបណ្ឌិត បានធ្វើការអំពាវនាវដល់កម្មករ-និយោជិត ទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ក្នុងការធ្វើដំណើរ ទាំងអ្នកធ្វើដំណើរដោយម៉ូតូ និងទាំងអ្នកធ្វើដំណើរដោយរថយន្តដឹកកម្មករ-និយោជិត ត្រូវគោរពច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដើម្បីជៀសវាងករណីគ្រោះថ្នាក់ជាយថាហេតុ និងក្រើនរំលឹកទៅកាន់អ្នកបើកបររថយន្តដឹកកម្មករ-និយោជិត ទាំងអស់ ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ និងយកចិត្តទុកដាក់រាល់ពេលបើកបរផងដែរ៕
អត្ថបទ ៖ សំអឿន

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


