ព័ត៌មានអន្ដរជាតិ
មកដឹងពីសំណុំរឿងព្រហ្មទណ្ឌប្រឆាំងលោកថាក់ស៊ីន ចុងក្រោយនេះ
នៅក្នុងថ្ងៃសម្រេចសេចក្តីចុងក្រោយរបស់តុលាការកំពូលរបស់ប្រទេសលើសំណុំរឿងព្រហ្មទណ្ឌ ដែលគេហៅថា «ករណីនៅជាន់ទី១៤» នៅថ្ងៃអង្គារនេះ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ កូនស្រីពៅ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ រួមជាមួយអ្នកគាំទ្រច្រើនរយអ្នកមានពាក់អាវក្រហម បានទៅដល់អគារតុលាការនៅម៉ោងជាង ៩ព្រឹក។

ក្នុងរូបថតដែលត្រូវបានប្រមាញ់ដោយអ្នកផ្តិតយករូបភាពតំណាងសារព័ត៌មានទាំងថៃនិងអន្តរជាតិ គេសង្កេតឃើញលោក ថាក់ស៊ីន មានពាក់ក្រវ៉ាត់កពណ៌លឿង ញញឹម លើកដីសំពះដល់អ្នកគាំទ្រ ខណៈកូនស្រីរបស់លោក បានឈរនៅក្បែរនោះទាំងញញឹមពព្រាយ ចំពេលអ្នកគាំទ្រយ៉ាងច្រើនបង្ហាញវត្តមាននៅទីនោះដែរ។
អាជ្ញាធរថៃបានដាក់ពង្រាយកងកម្លាំងរក្សាសណ្តាប់ធ្នាប់យ៉ាងច្រើនផងដែរ ដើម្បីធានាដល់សន្តិសុខសាធារណៈ។
លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ បានជាប់បណ្តឹងព្រហ្មទណ្ឌ ឬហៅថា «ករណីជាន់ទី១៤» នេះ ដោយសារតែមានការចោទប្រកាន់ពីគណៈកម្មការជាតិប្រឆាំងអំពើពុករលួយ (NACC) លើលោកថាក់ស៊ីនដែលអតីតនាយករដ្ឋមន្ត្រី លោកថាក់ស៊ីន បានធ្វើអន្តរាគមន៍ក្នុងការសូកប៉ាន់ប៉ូលីស និងការដោះស្រាយសំណុំរឿងក្នុងអំឡុងពេលកិច្ចប្រជុំនៅជាន់ទី១៤នៃទីស្នាក់ការប៉ូលីសភូមិន្ទថៃ កាលឆ្នាំ ២០០៨។
ក្រោយមក NACC បានបញ្ជូនការរកឃើញរបស់ខ្លួនទៅកាន់ការិយាល័យអគ្គមេធាវី (OAG) ដើម្បីកាត់ទោសនៅក្នុងផ្នែកព្រហ្មទណ្ឌនៃតុលាការកំពូលសម្រាប់អ្នកកាន់មុខតំណែងនយោបាយ។ បន្ទាប់មកទៀត អ្នកនយោបាយប្រឆាំង និងគណបក្សប្រជាធិបតេយ្យ បានរួមចំណែកក្នុងការដាក់ពាក្យប្តឹងប្រឆាំងលោកថាក់ស៊ីន ក្នុងសំណុំរឿងនេះ។
បន្ទាប់ពីនោះទៀត ក៏មានសង្គមស៊ីវិល និងក្រុមឃ្លាំមើលផ្នែកច្បាប់មួយចំនួនក៏បានដាក់ពាក្យបណ្តឹងទៅ NACC ដោយលើកឡើងពីអំពើពុករលួយ ការជ្រៀតជ្រែកក្នុងយុត្តិធម៌ និងការប្រើប្រាស់អំណាចខុស ដោយចោទប្រកាន់លោកថាក់ស៊ីន។
ប៉ុន្តែ លោកថាក់ស៊ីន បានធ្វើនិរទេសខ្លួនចាប់ពីឆ្នាំនោះមក ដើម្បីគេចពីការទទួលទោស និងការធ្វើទុកបុកម្នេញលើបញ្ហាផ្លូវច្បាប់។ ក្រោយរស់នៅក្រៅប្រទេសអស់រយៈពេលជាង១៥ឆ្នាំ លោក ថាក់ស៊ីន ក៏បានវិលចូលប្រទេសកាលថ្ងៃទី២២សីហាឆ្នាំ២០២៣ ហើយ តុលាការកំពូលសម្រេចកាត់ក្តីឲ្យលោកថាក់ស៊ីន ជាប់ទោស៨ឆ្នាំ។
ប៉ុន្តែក្រោយមក ព្រះមហាក្សត្រថៃ ក៏បានលើកលែងទោសសម្រាលមកនៅត្រឹមតែ១ឆ្នាំ ហើយតម្រូវឲ្យលោកថាក់ស៊ីន ជាប់ពន្ធនាគាររយៈពេល៦ខែ។ ប៉ុន្តែលោកថាក់ស៊ីនបានគេចវេសមិនជាប់ពន្ធនាគារ ដោយអះអាងថា បានឈឺ ហើយត្រូវស្នាក់នៅមន្ទីរពេទ្យរបស់ប៉ូលិសដើម្បីព្យាបាលផង និងជាថ្នូរជាប់ពន្ធនាគារផង។
ប៉ុន្តែក្រោយដោះលែងឲ្យមានសេរីភាព លោក ត្រូវជាប់បណ្តឹងពីការកុហកថា មានជំងឺដែលខ្លួនលោកគ្មានជំងឺ ហើយ សាលក្រមថ្ងៃនេះនឹងពិនិត្យមើលថាតើ ក្នុងរយៈពេល៦ខែនេះ លោកថាក់ស៊ីនពិតជាមានជំងឺមែន ឬក៏មិនមានជំងឺ។
បើក្នុងតុលាការរកឃើញថា លោក មានជំងឺ នោះលោកថាក់ស៊ីននឹងត្រូវទូទាត់ពេលវេលានោះ ហើយ លោកនឹងរួចខ្លួន ប៉ុន្តែក្នុងករណីដែលតុលាការពិនិត្យឃើញថា លោកថាក់ស៊ីន គ្មានជំងឺទេ លោកអាចប្រឈមការបញ្ជូនទៅជាប់ពន្ធនារសងរយៈពេល៦ខែនោះវិញ៕
រ៉ាន់ រើយ



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


