ព័ត៌មានជាតិ
ជង់ ក ស្លាប់ម្នាក់ និងរបួសស្រាលម្នាក់ ខណៈជិះម៉ូតូបុកគោយន្តចតមិនដាក់ភ្លើងសញ្ញាសម្គាល់
ម៉ូតូ១គ្រឿងបោះពួយយ៉ាងលឿងទៅបុកគូទគោយន្តកែច្នៃ កំពុងចតទុកនៅចិញ្ចើមផ្លូវពុំបានដាក់ភ្លើងសញ្ញាសម្គាល់ឡើយ ក្នុងទិសដៅពីលិចទៅកើត បណ្តាលឲ្យយុវជនម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀតរបួសស្រាល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង២៣និង៣០នាទី កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ តាមផ្លូវបេតុងមួយកន្លែង ត្រង់ចំណុចមុខសាលាឃុំបរខាំ ស្ថិតនៅក្នុងភូមិព្រិល ឃុំបរខាំ ស្រុកអូរយ៉ាដាវ។

យោងតាមរបាយការណ៍ពីនគរបាលស្រុកអូរយ៉ាដាវ បានឲ្យដឹងថា អ្នកបើកបរគោយន្តបង្កឈ្មោះ រម៉ាស សឹង ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិភ្នង មុខរបរកសិករ មានទីលំនៅភូមិតាកុកភ្នង ឃុំបរខាំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ អ្នកបើកបរម៉ូតូឈ្មោះ នឹ មុនី ទឹម ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានស្រុកកំណើតភូមិអង្កាញ់ ឃុំបោះអង្កាញ់ ស្រុកកៀនស្វាយ ខេត្តកណ្តាល សព្វថ្ងៃរស់នៅភូមិព្រិល ឃុំបរខាំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ជិះម៉ូតូ១គ្រឿងម៉ាក វ៉េវឆ្លាម ពណ៌ត្រួយចេក អត់ស្លាកលេខ(ស្លាប់)។ អ្នករួមដំណើរឈ្មោះ អៀង ទីទី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រងរបួសស្រាល បច្ចុប្បន្នរស់នៅភូមិ-ឃុំជាមួយអ្នកបើកបរម៉ូតូ។

របាយការណ៍បានបញ្ជាក់ទៀតថា មុនពេលកើតហេតុអ្នកបើកបរគោយន្តកែច្នៃ ចតនៅលើចំណីផ្លូវខុសលក្ខណៈបច្ចេកទេស ទើបបណ្ដាលឲ្យម៉ូតូជិះមកពីក្រោយបុកគូទគោយន្តយ៉ាងពេញទំហឹងតែម្តង បណ្តាលឲ្យជុងដែកជាប់នៅនឹង.ក ស្លាប់មួយរំពេច អ្នករួមដំណើរជាមួយរងរបួសស្រាល។ ចំណែកមធ្យោបាយទាំងពីរគ្រឿង ត្រូវបានកម្លាំងជំនាញសហការជាមួយប៉ុស្តិ៍យកមករក្សាទុកនៅអធិការ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាតាមនីតិវិធីច្បាប់។ ដោយឡែកសពកម្លាំងប៉ុស្តិ៍ បានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ វុទ្ធឦសាន
សូមចុចអាន៖ បញ្ជូនឃាតកសម្លាប់កុមារាអាយុ ១០ ឆ្នាំទាំងដៃជាប់ខ្នោះឡើងតុលាការ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី