Connect with us

ព័ត៌មានអន្ដរជាតិ

ព័ត៌មានត្រួសៗអំពីលោក Norathip មេភូមិភាគ៤ ថ្មីរបស់ថៃ ទទួលបន្ទុកធ្ងន់នៅប៉ែកខាងត្បូង

បានផុស

នៅ

ភូមិភាគ៤ថៃគឺជាចំណុចក្តៅ លាតសន្ធឹងនៅភាគខាងត្បូងប្រទេស ជាពិសេសតំបន់ជាប់ព្រំដែនម៉ាឡេស៊ី ជាទីដែលក្រុមផ្តាច់ខ្លួនមូស្លីមកំពុងប្រយុទ្ធជាមួយកងទ័ពថៃនៅខេត្តរសើបដូចជា Songkhla, Pattani, Yala និង Narathiwat។

លោក Norathip Poynok (រូបថត៖ Nation)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងការរុះរើយោធាដ៏ធំប្រចាំឆ្នាំ ថៃបានតែងតាំងលោក Norathip Poynok ចូលកាន់ការក្នុងភូមិភាគនេះ ជំនួសលោក Paisan Nusang។

ដូច្នេះហើយ ថ្ងៃនេះយើងមកដឹងព័ត៌មានត្រួសៗអំពីលោក Norathip៖

លោកគឺជានិស្សិតបញ្ចប់ការសិក្សានៅសាលាត្រៀមបំពាក់អាវុធ (AFAPS) ជំនាន់ទី២៦។ មុនឡើងជាមេបញ្ជាការប្រចាំតំបន់ភូមិភាគ៤ លោក Norathip គឺជាមេកងពលធំថ្មើរជើងលេខ៣ ដែលមានមូលដ្ឋាននៅខេត្ត Nakhon Ratchasima ភាគឦសានប្រទេសថៃ រួចក៏ត្រូវតែងតាំង​ជា​មេបញ្ជាការ​រង​នៃ​យោធភូមិភាគ​​២ នៅ​ឆ្នាំ​២០២៤។

កាលកាន់តំណែងជាមេរងភូមិភាគ២ លោក Norathip បានចូលរួមសកម្មភាពជាច្រើនជាមួយទាហានថៃនៅតាមព្រំដែនជាប់កម្ពុជា ព្រមទាំងជួយជំរុញសុខភាពផ្លូវចិត្ត និងកាត់បន្ថយស្រ្តេសរបស់កងទ័ពនៅព្រំដែនផងដែរ។

តាមពិតទៅដំបូងឡើយលោក Norathip ស្ថិតក្នុងចំណោមបេក្ខជន៣នាក់ដែលមានភាគរយខ្ពស់ឡើងតំណែងជំនួសលោក Boonsin Padklang នៅភូមិភាគ២ឯណោះទេ ប៉ុន្តែទីបំផុតអ្នកដែលចូលកាន់កាប់ភូមិភាគ២គឺលោក Weerayuth Raksil ទៅវិញ។

លោក Weerayuth រហស្សនាម «Terng» ​មានស្រុកកំណើតនៅខេត្ត Roi Et ជានិស្សិតបញ្ចប់ការសិក្សានៅសាលា Roi Et Wittayalai ជំនាន់ទី៧៤, ជា​អតីត​និស្សិត​នៃ​សាលា​ត្រៀម​កងយោធពលភូមិន្ទ​ជំនាន់​ទី២៦ និង​ជា​អតីត​និស្សិត​នៃ​សាលា​​កងយោធពលភូមិន្ទ Chulachomklao ​ជំនាន់​ទី៣៧ ដែលជាមិត្តរួមថ្នាក់របស់ Boonsin និងមេទ័ពជើងគោក Phana Klaewplodthuk៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ត្រួសៗអំពីមេភូមិភាគ៣ថៃ ដែលកាន់កាប់តំបន់ប៉ែកខាងជើង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម