Connect with us

ព័ត៌មានអន្ដរជាតិ

ត្រួសៗអំពីមេភូមិភាគ៣ថៃ ដែលកាន់កាប់តំបន់ប៉ែកខាងជើង

បានផុស

នៅ

ប្រទេសថៃ បានតែងតាំងឧត្តមសេនីយ៍ឯក Woratep Bunya ឲ្យឡើងកាន់តំណែងជាមេភូមិភាគ៣ ក្នុងការរុះរើយោធាទ្រង់ទ្រាយធំប្រចាំឆ្នាំ។

Woratep Bunya (រូបថត៖ Thai PBS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភូមិភាគ៣នេះ គឺត្រូវគ្របដណ្តប់លើតំបន់ភ្នំ មួយជួរខ្សែភាគខាងជើងមាន១៧ខេត្ត រាប់ចាប់ពី Chiang Mai រហូតទៅដល់ Uthai Thani។ ដូច្នេះ លោក Woratep នឹងត្រូវទទួលបន្ទុកកិច្ចការពារព្រំដែន ការប្រយុទ្ធប្រឆាំងជួញដូរគ្រឿងញៀន និងការគ្រប់គ្រងសន្តិសុខ។

ខាងក្រោមនេះគឺជាព័ត៌មានត្រួសៗអំពីលោក Woratep៖

តាមការផ្សាយរបស់ Thai PBS, លោក Woratep គឺជាមន្ត្រីយោធាដ៏លេចធ្លោមួយរូប នៅក្នុងកងទ័ពភូមិន្ទថៃ ជាពិសេសជាបុគ្គលដែលគេស្គាល់ច្បាស់នៅក្រុមយោធា បូរផាផាយ៉ាក់ (ខ្លាខាងកើត) ដែលជាក្រុមមានទំនាក់ទំនងជាប្រវត្តិសាស្រ្តជាមួយលោកប្រាយុទ្ធ ចាន់អូចា។

ក្នុងនាមជាអតីតនិស្សិតបញ្ចប់ការសិក្សាពីសាលានាយទាហានជាន់ខ្ពស់ Chulachomklao Royal Military Academy ជំនាន់ទី៣៧, លោក Woratep បានចំណាយពេលភាគច្រើនបំពេញភារកិច្ចនៅភូមិភាគទី ២ ដែលទទួលបន្ទុកតំបន់ភាគឦសានប្រទេសថៃ។

លោកធ្លាប់ជាមេបញ្ជាការកងវរសេនាធំថ្មើរជើងលេខ១៦ និងធ្លាប់ជាមេបញ្ជាការរងភូមិភាគ២ មុនឡើងឋានៈជាមេភូមិភាគ៣។

ពេលចូលកាន់តំណែងជាផ្លូវការនៅថ្ងៃទី១ខែតុលាខាងមុខ លោក Woratep នឹងមើលការខុសត្រូវខេត្តចំនួន១៧នៅភាគខាងកើត ដូចជា៖ Chiang Mai, Chiang Rai, Nan, Phayao, Phrae, Mae Hong Son, Lampang, Lamphun, Kamphaeng Phet, Nakhon Sawan, Phichit, Phitsanulok, Phetchabun, Sukhothai, Tak, Uttaradit និង Uthai Thani៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ មេភូមិភាគ២ថ្មីរបស់ថៃ ជាអតីតមិត្តរួមថ្នាក់ Boonsin Padklang 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម