ព័ត៌មានអន្ដរជាតិ
អាមេរិក-ចិន ឈានដល់កិច្ចព្រមព្រៀងរក្សាទុក TikTok ឲ្យនៅដំណើរដូចដើម
នៅក្នុងបទសម្ភាសន៍ជាមួយ Reuters កាលពីថ្ងៃចន្ទ ទី១៥ ខែកញ្ញា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិកលោក Scott Bessent បាននិយាយថា សហរដ្ឋអាមេរិក និងប្រទេសចិនបានឈានដល់ក្របខ័ណ្ឌសម្រាប់កិច្ចព្រមព្រៀងមួយ ដើម្បីរក្សា TikTok ឲ្យនៅដំណើរការលើទឹកដីមួយនេះ។ ប៉ុន្តែព័ត៌មានលម្អិតគឺមិនទាន់បញ្ចាក់ច្បាស់លាស់នោះទេ។

បន្ទាប់ពីមន្ត្រីជាន់ខ្ពស់អាមេរិក និងចិនបានបញ្ចប់កិច្ចពិភាក្សានៅទីក្រុង Madrid លោក Bessent បាននិយាយថា ពួកយើងមានក្របខ័ណ្ឌសម្រាប់កិច្ចព្រមព្រៀង TikTok ។ ជាក់ស្ដែង ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន ស៊ី ជិនពីង នឹងជួបនិយាយគ្នាតាមទូរស័ព្ទនៅថ្ងៃសុក្រ ដើម្បីបញ្ចប់កិច្ចព្រមព្រៀងនេះ។ ប៉ុន្តែ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិករូបនេះ ក៏មិនបានបង្ហាញពីព័ត៌មានលម្អិតជាក់លាក់ណាមួយនោះទេ។
ដោយឡែក អ្នកចរចាកំពូលរបស់ចិន លោក Li Chenggang ក៏បានថ្លឹងថ្លែងផងដែរថា ភាគីទាំងពីរបានចូលរួមក្នុងការផ្លាស់ប្តូរដោយស្មោះត្រង់ និងស៊ីជម្រៅទាក់ទងនឹង TikTok និងកង្វល់ពាក់ព័ន្ធរបស់ចិន។ ជាពិសេស ប្រទេសទាំងពីរបានឈានដល់ការឯកភាពក្នុងក្របខ័ណ្ឌមូលដ្ឋានស្តីពីកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយបញ្ហាពាក់ព័ន្ធដូចជា TikTok ការកាត់បន្ថយឧបសគ្គ និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មដែលពាក់ព័ន្ធ។
ក្នុងពេលទន្ទឹមគ្នានោះ លោកត្រាំ ក៏បានសរសើរលទ្ធផលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយមានប្រសាសន៍ថា ការចរចាបានប្រព្រឹត្តទៅល្អណាស់ ខណៈពេលដែលគាត់មិនបានរៀបរាប់ពីឈ្មោះ TikTok នោះទេ។ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា យុវជននៅអាមេរិកនឹង រីករាយចំពោះកិច្ចព្រមព្រៀងនេះជាក់ជាមិនខានឡើយ៕
យ៉ាងណាមិញ នាពេលកន្លងមកការហាមប្រាម TikTok កើតចេញពីការព្រួយបារម្ភរបស់សហរដ្ឋអាមេរិក លើបញ្ហាសន្តិសុខជាតិ និងទិន្នន័យឯកជន។ សមាជិកសភា និងមន្ត្រីស៊ើបការណ៍សម្ងាត់ បានព្រមានថា ក្រុមហ៊ុន ByteDance ដែលមានមូលដ្ឋាននៅក្នុងប្រទេសចិន អាចត្រូវបានបង្ខំដោយច្បាប់របស់ចិនឲ្យប្រគល់ទិន្នន័យអ្នកប្រើប្រាស់ ឬបង្ហោះព័ត៌មានមិនពិត។ ក្រោយមក នៅឆ្នាំ២០២៤ អតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានចុះហត្ថលេខាលើច្បាប់ដែលតម្រូវឲ្យ ByteDance លក់ប្រតិបត្តិការ TikTok នៅសហរដ្ឋអាមេរិក ឬប្រឈមនឹងការហាមឃាត់៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖កូរ៉េខាងត្បូង អាមេរិក និងជប៉ុន ធ្វើសមយុទ្ធរួមគ្នាជាថ្មី ត្រៀមទប់ទល់ កូរ៉េខាងជើង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


