Connect with us

ព័ត៌មានអន្ដរជាតិ

ព្យុះ២ទៀត នឹងវាយប្រហារ ថៃ តកន្ទុយគ្នា 

បានផុស

នៅ

លើកនេះ ប្រទេសថៃ នឹងត្រូវវាយប្រហារដោយព្យុះចំនួន២តកន្ទុយគ្នាតែម្តង ដោយបើតាមសេចក្តីប្រកាសរបស់ការិយាល័យធនធានទឹកជាតិនៃប្រទេសថៃ (ONWR), ព្យុះមួយនឹងវាយប្រហារនៅចុងខែនេះនិងព្យុះមួយទៀត នឹងវាយប្រហារនៅដើមខែក្រោយ។

(រូបថត៖ Nation)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសេចក្តីប្រកាសដែលផ្សាយដោយ The Nation កាលពីថ្ងៃចន្ទទី១៥ខែកញ្ញាឆ្នាំ២០២៥, ONWR បានឲ្យដឹងថា ឥទ្ធិពលរបស់វានឹងបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំងទូទាំងប្រទេស បង្កើតជាជំនន់រហ័ស បំណាក់ដី និងរុញឲ្យទឹកទន្លេហក់ឡើងកាន់តែខ្ពស់ គំរាមកំហែងដល់ទំនប់ជាច្រើនកន្លែង។

ដោយសារតែហានិភ័យខ្លាចបាក់ទំនប់ព្រោះនឹងមានភ្លៀងធ្លាក់ខ្លាំងទៀតនោះ ONWR បាន​បង្កើន​ការរំដោះ​ទឹក​ចេញ​ពី​ទំនប់​ចៅ​ប្រាយ៉ា​ពី ២ ០០០-២ ៥០០ ម៉ែត្រ​គូប​ក្នុង​មួយ​វិនាទី នាំឲ្យកម្ពស់​ទឹក​នៅ​ខាងក្រោមទំនប់ ​កើនឡើង​ពី ៤០-៦០ សង់ទីម៉ែត្រ បង្កជាទឹកជំនន់ដល់ខេត្តមួយចំនួន។

(រូបថត៖ Khaosod)

ខេត្តនៅតាមដងទន្លេនេះ ជាពិសេស Ayutthaya​ កំពុងរងគ្រោះធ្ងន់ ដោយស្រុក​ចំនួន​៦ ​ត្រូវ​​ជន់​លិច​រួច​​ប៉ះពាល់​ដល់​ពលរដ្ឋជាង ២ ម៉ឺន៥ពាន់ គ្រួសារ និង​បណ្តាលឲ្យ​មនុស្ស​ម្នាក់​ស្លាប់។

លើសពីនេះ ONWR ក៏​ព្រមាន​ដល់​ខេត្ត​ក្រុងចំនួន ១១ ត្រៀមតប់ទល់នឹងទឹកជំនន់ផងដែរ ព្រោះទឹក​ដែល​ហូរ​ចេញ​ពី​ទំនប់​ចៅ​ប្រាយ៉ា អាច​នឹង​កើន​ដល់ ២.៥ ម៉ែត្រ​គូប​ក្នុង​មួយ​វិនាទី។

ខេត្តក្រុងទាំង១១នោះរួមមាន Uthai Thani, Chainat, Sing Buri, Ang Thong, Suphan Buri, Phra Nakhon Si Ayutthaya, Lop Buri, Pathum Thani, Nonthaburi, Samut Prakan និង​​ទីក្រុងបាងកក៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ​ខេត្តថៃមួយចំនួនកំពុងជន់លិច ខណៈទំនប់​ទន្លេចៅ​ប្រាយ៉ាទប់ទឹកលែងជាប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម