ព័ត៌មានអន្ដរជាតិ
ក្មេងប្រុសជំទង់ជនជាតិចិន២នាក់ត្រូវបង់សំំណង៣០ម៉ឺនដុល្លារ ក្រោយនោមដាក់ឆ្នាំងស៊ុបហតផត
តុលាការក្រុងសៀងហៃបានបង្គាប់ឱ្យក្មេងប្រុសអាយុ ១៧ ឆ្នាំពីរនាក់ និងឪពុកម្តាយរបស់ពួកគេបង់ប្រាក់សំណងចំនួន ២.២ លានយ័ន (៣០ ម៉ឺន ៩ បាន់ដុល្លារ) ដល់ Haidilao បន្ទាប់ពីក្មេងប្រុសជំទង់ទាំងពីរបានស្រវឹង ហើយនោមដាក់ចូលក្នុងឆ្នាំងស៊ុបហតផតនៅក្នុងភោជនីយដ្ឋាន Haidilao។

ហេតុការណ៍នេះបានបង្កឲ្យមាន ការខឹងសម្បារជាខ្លាំងពីសាធារណជន ក្រោយពួកគេបង្ហោះវីដេអូចូលទៅក្នុងអីនធឺណិត។ ទោះបីជាមិនមានអតិថិជនណាមួយបានបរិភោគអាហារដែលខូចគុណភាពក៏ដោយ ក៏ Haidilao បានសម្រេចចិត្តផ្តល់សំណងដល់មនុស្សជាង ៤ពាន់ នាក់ដែលបានទទួលទានអាហារនៅទីនោះបន្ទាប់ពីមានហេតុការណ៍នោះ។ ភោជនីយដ្ឋានបានផ្តល់ប្រាក់សងវិញពេញលេញ និងប្រាក់បន្ថែមដល់អតិថិជន ផ្លាស់ប្តូរឧបករណ៍ចម្អិនអាហារទាំងអស់ ធ្វើការសម្អាត និងសម្លាប់មេរោគទាំងអស់។
កាលពីខែមីនា Haidilao បានប្តឹងក្មេងប្រុសទាំងពីរដោយទាមទារសំណងជាង ២៣ លានយន់។ កាលពីថ្ងៃសុក្រសប្តាហ៍មុន តុលាការក្រុងសៀងហៃបានសម្រេចថា ការលេងសើចរបស់ក្មេងប្រុសបានធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ និងកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន។ តុលាការបានបញ្ជាឱ្យក្មេងជំទង់ និងឪពុកម្តាយរបស់ពួកគេបង់ប្រាក់ចំនួន ២.២ លានយន់។ ក្នុងនោះ២ លានយន់សម្រាប់ការខូចខាតដល់អាជីវកម្មនិងកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន ១៣ ម៉ឺនយន់សម្រាប់ការសម្អាតនិងការជំនួសឧបករណ៍ចម្អិន និងថ្លៃសេវាផ្លូវច្បាប់ចំនួន៧ ម៉ឺនយន់។

តុលាការក៏បាននិយាយដែរថា ឪពុកម្តាយរបស់ក្មេងប្រុសត្រូវទទួលខុសត្រូវដោយសារពួកគេអប់រំកូនមិនបានត្រឹមត្រូវ។ យ៉ាងណាតុលាការបានសម្រេចថាសំណងបន្ថែមដែល Haidilao ផ្តល់ឱ្យអតិថិជនគឺជាការស្ម័គ្រចិត្ត ដូច្នេះពួកគេមិនចាំបាច់បង់ប្រាក់នោះទេ។
គួរបញ្ជាក់ថា Haidilao គឺជាខ្សែសង្វាក់ ហតផត ដ៏ធំបំផុតរបស់ប្រទេសចិន ដែលមានភោជនីយដ្ឋានជាង១ពាន់នៅទូទាំងពិភពលោក។ វាមានភាពល្បីល្បាញចំពោះសេវាកម្មងាយស្រួលដល់អតិថិជនដូចជា ដូចជាការផ្តល់ឱ្យស្ត្រីនូវការតុបតែងមុខដោយឥតគិតថ្លៃ និងស្ករគ្រាប់ដល់កុមារនៅពេលពួកគេរង់ចាំអាហារ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


