ជីវិតកម្សាន្ដ
ល្អហួស ដាក់គោលដៅចូលប្រកួត MUC ក្រោយបញ្ចប់ជំហ៊ានទី២ របស់ខ្លួន សម្រាប់ Miss Teen Cambodia
ជូរី ល្អហួស បានបញ្ជាក់ប្រាប់ឲ្យអ្នកគាំទ្ររបស់ខ្លួន ពិសេសអ្នកនិយមតាមដានវិស័យបវរកញ្ញាថា ខ្លួនបានដាក់គោលដៅរួចជាស្រេចក្នុងការចូលប្រកួតកម្មវិធីសម្រស់ Miss Universe Cambodia ក្រោយបញ្ចប់ជំហ៊ានទី២ Miss Teen Cambodia ។

ជាមួយគ្នានៃការប្រកាសខាងលើនេះដែរ អតីតម្ចាស់មកុដបរវកញ្ញាយុវតីកម្ពុជាឆ្នាំ២០២៣ ជូរី ល្អហួស ដែលកន្លងទៅធ្លាប់ដណ្តើមបានឈ្នះមកុដតាមរយ:ការប្រកួតលើឆាកអន្តរជាតិ Miss Preteen Junior Idol World 2024 ក៏បានធ្វើការស្ទាបស្ទង់មតិមហាជនអ្នកគាំទ្រដែរថា ប្រសិនបើខ្លួនប្រកួតកម្មវិធីសម្រស់ Miss Universe Cambodia តើអ្នកគាំទ្រចង់ឱ្យនាងបង្ហាញវត្តមានប្រកួតនៅឆ្នាំណា។
តាមរយ:បំណងនេះដែរ មានអ្នកមួយចំនួនបានបង្ហាញការគាំទ្រ និងលើកទឹកចិត្តឲ្យ ល្អហួស ចូលរួមប្រកួតកម្មវិធីសម្រស់ខាងលើព្រោះពួកគេជឿជាក់លើសមត្ថភាពនិងចំណេះដឹងរបស់នាងដែលមានស្រាប់។

ជាការកត់សម្គាល់ ក្នុងនាមកូនខ្មែរមួយរូប ជូរី ល្អហួស កន្លងមកតែងបានបង្ហាញការប្តេជ្ញាចិត្តដើម្បីចូលរួមផ្សព្វផ្សាយលើកស្ទួយនូវមរតកវប្បធម៌ និងទេសចរណ៍កម្ពុជា លើឆាកជាតិឆាកអន្តរជាតិឲ្យបាននៅគង់វង្សយូរអង្វែងសម្រាប់កូនចៅជំនាន់ក្រោយបានស្គាល់នូវអ្វីដែលជារបស់ខ្មែរ។
គួររំលឹកដែរថា កន្លងមកសម្ដេចអគ្គមហាសេនាបតីតេ ជោហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាក៏ធ្លាប់ថ្លែងការកោតសសើរចំពោះល្អហួសផងដែរចំពោះការខិតខំប្រឹងប្រែងយកវប្បធម៌របស់ខ្មែរទៅបង្ហាញដល់ពិភពលោកតាមរយៈវេទិការប្រឡងជាអន្តរជាតិ ៕ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


