ព័ត៌មានអន្ដរជាតិ
ហ្សេលេនស្គី៖ ត្រាំ អាចបញ្ចុះបញ្ចូលមេដឹកនាំចិន ឲ្យផ្លាស់ប្តូរជំហរលើសង្រ្គាមនៅអ៊ុយក្រែន
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បាននិយាយកាលថ្ងៃអង្គារទី២៣ខែកញ្ញាឆ្នាំ២០២៥ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អាចដើរតួនាទីសំខាន់ក្នុងការផ្លាស់ប្តូរជំហររបស់មេដឹកនាំចិន ស៊ី ជីនពីង លើសង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែន។

លោក ហ្សេលេនស្គី បានប្រាប់ Fox News បន្ទាប់ពីជួបជាមួយលោក ត្រាំ នៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉កថា «ខ្ញុំគិតថា ប្រធានាធិបតី ត្រាំ អាចផ្លាស់ប្តូរអាកប្បកិរិយារបស់ ស៊ី ជីនពីង ចំពោះសង្រ្គាមនេះ… យើងមានអារម្មណ៍ថាប្រទេសចិនមិនចង់បញ្ចប់សង្រ្គាមនេះទេ»។
ទីក្រុងវ៉ាស៊ីនតោនបានចោទប្រកាន់ចិន និងឥណ្ឌាថាបានបញ្ឆេះជម្លោះដោយប្រយោល តាមរយៈការបន្តទិញប្រេងពីរុស្ស៊ី។ ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍កាលពីសប្តាហ៍មុនថា លោក ត្រាំ បានជំរុញឲ្យមន្ត្រីសហភាពអឺរ៉ុបដាក់ពន្ធ ១០០% លើទំនិញរបស់ចិន ដើម្បីរារាំងទីក្រុងប៉េកាំងពីការទិញប្រេងឆៅពីរុស្ស៊ី។ លោកក៏បានអំពាវនាវឲ្យមានវិធានការស្រដៀងគ្នានេះប្រឆាំងនឹងប្រទេសឥណ្ឌាផងដែរ។
យ៉ាងណាមិញ លោក ហ្សេលេនស្គី បាននិយាយថា ឥណ្ឌានៅតែ«ឈរខាងអ៊ុយក្រែនខ្លាំងជាង» ហើយបានសម្តែងក្តីសង្ឃឹមថា លោក ត្រាំ និងសម្ព័ន្ធមិត្តអឺរ៉ុប នឹងពង្រឹងទំនាក់ទំនងជាមួយទីក្រុងញ៉ូវដេលី ដើម្បីកាត់បន្ថយការពឹងផ្អែកលើថាមពលរបស់រុស្ស៊ី។
លោក ត្រាំ ដែលបានសម្តែងការខឹងសម្បារចំពោះជម្លោះដែលអូសបន្លាយជាង៣ឆ្នាំ បានរិះគន់លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន។ នៅលើបណ្ដាញសង្គម Truth Social លោកបានសរសេរថា រុស្ស៊ីស្ថិតនៅក្នុង«បញ្ហាសេដ្ឋកិច្ចដ៏ធំ» ហើយបានអះអាងថា ដោយមានការគាំទ្រពីអឺរ៉ុប អ៊ុយក្រែននៅតែអាចដណ្តើមយកទឹកដីទាំងអស់របស់ខ្លួនមកវិញ។
លោក ត្រាំ បានលើកឡើងថា «ប្រទេសរុស្ស៊ីបានប្រយុទ្ធដោយគ្មានគោលដៅអស់រយៈពេល ៣ឆ្នាំកន្លះ ជាសង្រ្គាមដែលអំណាចយោធាពិតប្រាកដមួយអាចវាយយកឈ្នះចាយពេលមិនដល់មួយសប្ដាហ៍ផង។ នេះជារឿងចម្លែកហួសស្មានរបស់រុស្ស៊ី»៕

ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


