Connect with us

ព័ត៌មានអន្ដរជាតិ

សុន្ទរកថាដំបូងនៅ UN លោក Lee ស្នើរំសាយអាវុធនុយក្លេអ៊ែរ ហើយថា «សន្តិភាព​ពិត គឺមិន​ប្រយុទ្ធគ្នា»

បានផុស

នៅ

ប្រធានាធិបតី Lee Jae Myung បានស្នើគំនិតផ្តួចផ្តើមថ្មីមួយដើម្បីបញ្ចប់អរិភាព និងនាំមកនូវសន្តិភាពនៅលើឧបទ្វីបកូរ៉េ ដោយផ្តោតលើការផ្លាស់ប្តូរ និងការរំសាយអាវុធនុយក្លេអ៊ែរ នៅក្នុងសុន្ទរកថាដំបូងរបស់លោក នៅឯមហាសន្និបាតអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉កកាលពីថ្ងៃ ២៣ ខែកញ្ញា ឆ្នាំ២០២៥។

ប្រធានាធិបតីកូរ៉េខាងត្បូងលោក Lee Jae Myung ថ្លែងសុន្ទរកថាក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៨០ (រូបភាព៖ REUTERS/YONHAP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Lee Jae Myung បានមាន​ប្រសាសន៍ ខណៈ​ដែល​លោក​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​ នៅ​អង្គការ​សហ​ប្រជាជាតិ (UN) ដោយ​ថ្លែង​សុន្ទរកថា​ក្នុង​សម័យ​ប្រជុំ​លើក​ទី ៨០ នៃ​មហាសន្និបាត​អង្គការ​សហ​ប្រជាជាតិ​ថា «សន្តិភាព​ពិតប្រាកដ គឺ​ជា​រដ្ឋ​ដែល​មិន​ចាំបាច់​ត្រូវ​ប្រយុទ្ធគ្នាឡើយ»។

ប្រធានាធិបតីកូរ៉េរូបនេះក៏បានអំពាវនាវឲ្យបញ្ចប់យុគសម័យនៃអរិភាព និងការប្រឈមមុខដាក់គ្នានៅលើឧបទ្វីបកូរ៉េ ហើយឈានទៅរកយុគសម័យថ្មីនៃការរួមរស់ដោយសន្តិភាព និងការរីកចម្រើនរួម តាមរយៈការសន្ទនាដ៏ទូលំទូលាយជាមួយទីក្រុងព្យុងយ៉ាង ដែលផ្តោតលើការផ្លាស់ប្តូរ ការធ្វើឲ្យមានលក្ខណៈធម្មតា និង ការរំសាយអាវុធនុយក្លេអ៊ែរ ឬហៅថា គំនិតផ្តួចផ្តើម END ។

លោកបានបញ្ជាក់សារជាថ្មីថា រដ្ឋាភិបាលរបស់លោកគោរពរបបកូរ៉េខាងជើងបច្ចុប្បន្ន ដោយសន្យាថា ខ្លួននឹងមិនបន្តការបង្រួបបង្រួមណាមួយដោយការស្រូបទាញឡើយ ហើយថា ខ្លួនគ្មានចេតនាចូលរួមក្នុងអំពើអរិភាពឡើយ។

នេះជាលើកទីមួយហើយ ដែលលោក Lee បានដាក់ឈ្មោះជាសាធារណៈនូវគំនិតផ្តួចផ្តើមសន្តិភាពរបស់គាត់ចំពោះកូរ៉េខាងជើង ទោះបីជាលោកពីមុនបានស្នើវិធីសាស្រ្តរំសាយអាវុធនុយក្លេអ៊ែរជាដំណាក់កាលបីរួមមានការបង្កក កាត់បន្ថយ និងចុងក្រោយរុះរើកម្មវិធីអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង។

លោកបានកត់សម្គាល់ថា ចាប់តាំងពីចូលកាន់តំណែងក្នុងខែមិថុនាមក រដ្ឋបាលរបស់លោកបានចាត់វិធានការយ៉ាងសកម្មដើម្បីជួយបញ្ចប់ វដ្តដ៏កាចសាហាវនៃភាពតានតឹងផ្នែកយោធាអន្តរកូរ៉េដែលមិនចាំបាច់ និងអំពើអរិភាព រួមទាំងការបញ្ឈប់ការបង្ហោះខិត្តប័ណ្ណឃោសនា និងការផ្អាកការផ្សាយទៅកាន់កូរ៉េខាងជើង។

មិនតែប៉ុណ្ណោះ លោកបានជំរុញសហគមន៍អន្តរជាតិឲ្យទទួលយកដំណោះស្រាយជាក់ស្តែង និងជាដំណាក់កាល ដោយចាប់ផ្តើមដោយបញ្ឈប់ នៅក្នុងភាពទំនើបនៃសមត្ថភាពនុយក្លេអ៊ែរ និងមីស៊ីលរបស់ប្រទេសកូរ៉េខាងជើង ដោយឆ្លងកាត់ដំណើរការកាត់បន្ថយ និងឈានដល់ការរុះរើ ។ ជាពិសេស លោកថែមទាំងទាំងអះអាងយ៉ាងម៉ឺងម៉ាត់ទៀតថា ការសម្រេចបាននូវសន្តិភាពយូរអង្វែងនៅលើឧបទ្វីបកូរ៉េ គឺមិនមែនមានន័យថា ជាសុបិនដែលមិនអាចទៅរួចនោះទេ ស្របពេលដែលទីក្រុងសេអ៊ូលនឹងស្វែងរកផ្លូវយ៉ាងខ្ជាប់ខ្ជួនដើម្បីកាត់បន្ថយភាពតានតឹងផ្នែកយោធា និងស្តារទំនុកចិត្តអន្តរកូរ៉េឡើងវិញ៕

រូបភាព៖ (JOINT PRESS CORPS)

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖លោក Lee ថា ការពឹងផ្អែកសន្តិសុខលើអាមេរិក និងសេដ្ឋកិច្ចលើចិន លែងមានសុពលភាពទៀតហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម