Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី គំរាមថា បើណាតូ ហ៊ានបាញ់ទម្លាក់យន្តហោះរបស់ខ្លួន សង្គ្រាមនឹងផ្ទុះ

បានផុស

នៅ

សភាពការណ៍រវាងក្រុងមូស្គូនិងលោកខាងលិចកាន់តែឡើងកម្តៅទៅហើយ ដោយពេលនេះភ្លើងជម្លោះត្រូវអុជបញ្ឆេះរឹតខ្លាំង ខណៈរុស្ស៊ីគំរាមថា សង្គ្រាមនឹងផ្ទុះបើអង្គការណាតូ ហ៊ានបាញ់ទម្លាក់យន្តហោះរបស់ខ្លួនមែន។ នេះបើតាមការផ្សាយរបស់ Daily Star កាលពីថ្ងៃព្រហស្បតិ៍ទី២៥ខែកញ្ញាឆ្នាំ២០២៥។

យន្តហោះរុស្ស៊ី (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការគំរាមនេះគឺចេញពីមាត់ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសបារាំងលោក Alexey Meshkov ដោយប្រកាសថា មានយន្តហោះណាតូច្រើនណាស់រំលោភដែនអាកាសរុស្ស៊ី ទោះមានឬគ្មានចេតនាក៏ដោយ ​វាដូចជាញយដងពេកហើយប៉ុន្តែរុស្ស៊ីអត់ដែលបាញ់ទេ ដូចនេះ បើយន្តហោះណាមានសញ្ញាសម្គាល់រុស្ស៊ី ត្រូវបានសម្ព័ន្ធមិត្តណាតូ បាញ់ធ្លាក់ក្នុងដីរបស់ពួកគេនោះ វាស្មើនឹងការប្រកាសសង្គ្រាមហើយ។  សូមសមាជិកណាតូទាំងឡាយ កុំប៉ះយន្តហោះរុស្ស៊ីឲ្យសោះ!

ការព្រមាននេះកើតឡើងមិនយូរប៉ុន្មាន បន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និយាយ​ថា ​សមាជិក​ណាតូ គួរតែបាញ់ទម្លាក់យន្តហោះរុស្ស៊ី ក្នុង​ករណី​យន្តហោះ​ទាំង​នោះ​ចូលទៅក្នុងដែនអាកាសសម្ព័ន្ធមិត្ត​។

លោក Alexey Meshkov (រូបថត៖ TASS)

ថ្លែងទៅកាន់អ្នកសារព័ត៌មានមុនពេលជួបជាមួយប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សលេនេស្គី នៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ ​កាល​ពី​ថ្ងៃអង្គារ​ទី​២៣​ខែ​កញ្ញា​ឆ្នាំ​២០២៥​ លោក ត្រាំ បានផ្តល់ការគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះការឆ្លើយតបដ៏តឹងរ៉ឹង។ នៅពេលសួរថាតើណាតូគួរតែចាត់វិធានការដោយផ្ទាល់ប្រឆាំងនឹងយន្តហោះរុស្ស៊ីដែលឈ្លានពានដែរឬទេ គាត់បានឆ្លើយថា «បាទ ខ្ញុំ​យល់​ស្រប»។

ការអត្ថាធិប្បាយនេះទៀតសោត កើតឡើងបន្ទាប់ពីអេស្តូនីបានរាយការណ៍កាលពីសប្តាហ៍មុនថា យន្តហោះចម្បាំង MiG-31 របស់រុស្ស៊ីចំនួន ៣​គ្រឿងបានចូលទៅក្នុងដែនអាកាសរបស់ខ្លួនប្រហែល ១២​នាទីមុនពេលត្រូវបានអមដោយយន្តហោះរបស់ណាតូចេញ​ទៅ​វិញ។

មួយសប្តាហ៍មុន ប្រទេសប៉ូឡូញក៏ឲ្យដឹងដែរថា យន្តហោះគ្មានមនុស្សបើករុស្ស៊ីជិត ២០​គ្រឿងបានរំលោភលើដែនអាកាសរបស់ខ្លួន ដែលភាគច្រើនត្រូវបានបាញ់ទម្លាក់។ ចំណែករូម៉ានី​ក៏​​រាយការណ៍​ពី​ការ​ឈ្លានពាន​របស់​យន្តហោះ​គ្មាន​មនុស្ស​បើក​រុស្ស៊ី​ដូចគ្នា​ដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ត្រាំ៖ ណាតូគួរតែបាញ់ទម្លាក់យន្តហោះរុស្ស៊ី ដែលបំពានដែនអាកាស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម