សន្តិសុខសង្គម
ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ចចុះពិនិត្យ និងវាយតម្លៃការងារថែទាំផ្លូវជនបទនៅខេត្តព្រះវិហារ
មន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារថែទាំផ្លូវជនបទចំនួន ០១ខ្សែ ប្រភេទក្រាលល្បាយក្រួសក្រហម ក្នុងខេត្តព្រះវិហារ។ ផ្លូវមួយខ្សែនេះមានប្រវែងសរុប ៩,០០០ម៉ែត្រ មានទទឹងចន្លោះពី ៥ម៉ែត្រ ទៅ ៦ម៉ែត្រ និងកម្រាស់ស្រទាប់ក្រាល ២០សង់ទីម៉ែត្រ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៩ ត្រង់ចំណុចភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ឆ្ពោះទៅកាន់ភូមិក្រឡាពាស ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាការងារដ៏សំខាន់ក្នុងការសម្រួលដល់ការធ្វើដំណើរ និងលើកកម្ពស់ជីវភាព ប្រជាជននៅតំបន់ក្រវ៉ាត់ព្រំដែន។

លោក ម៉ប់ ធីរិទ្ធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានឲ្យដឹងថា ផ្លូវមួយខ្សែនេះជាគម្រោងលេខ DRR.Pm.2025.NO.024 ដែលមន្ទីរអភិវឌ្ឍន៍ជនបទជាអ្នកទទួលការងារថែទាំប្រកបដោយការយកចិត្តទុកដាក់ ក្នុងការអនុវត្តការងារសំខាន់ៗដូចជា ការងារសម្អាតតួថ្នល់ចាស់, ការងារភ្ជួរ កៀរ និងកិនបង្ហាប់តួផ្លូវចាស់, ការងារធ្វើថ្នល់ចាស់ដោយក្រាលស្រទាប់ដីស និងការងារក្រាលល្បាយក្រួសជាដើម ដែលការងារទាំងនេះត្រូវបានអនុវត្តសម្រេចបាន១០០% ត្រឹមត្រូវតាមកិច្ចសន្យា និងបទដ្ឋានបច្ចេកទេស។

ក្នុងនាមជាគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃគុណភាពការងារថែទាំផ្លូវ លោក សាន វិសាល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ រួមទាំងគណៈកម្មការ បានឯកភាពទទួលយកលទ្ធផលអនុវត្តការងាររបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដោយយល់ឃើញថា លទ្ធផលនេះ ត្រឹមត្រូវតាមការកំណត់ក្នុងបទដ្ឋានបច្ចេកទេស ដូចមានចែងក្នុងកិច្ចសន្យា។
ក្នុងឱកាសនោះផងដែរ លោករដ្ឋលេខាធិការក៏បានផ្តាំផ្ញើ និងណែនាំដល់អ្នកទទួលខុសត្រូវលើការងារថែទាំផ្លូវខាងលើ ឲ្យបន្តធ្វើការត្រួតពិនិត្យថែទាំឲ្យបានល្អប្រសើរ ដើម្បីរក្សាបាននូវគុណភាព សោភ័ណភាព និងសុវត្ថិភាព។

លោកបានសង្កត់ធ្ងន់លើការងារសហការណែនាំ និងបំផុសឲ្យប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានចូលរួមថែទាំផ្លូវ ដោយមានការយាមកាមយ៉ាងហ្មត់ចត់ និងទប់ស្កាត់រថយន្តដឹកទំនិញលើសចំណុះ កុំឲ្យធ្វើចរាចរណ៍លើផ្លូវនេះ ដើម្បីរក្សាគុណភាពផ្លូវឲ្យបានគង់វង្សយូរអង្វែង និងចាត់ទុកផ្លូវនេះជាសម្បត្តិរួម៕
អត្ថបទ៖ ជុន កុសល

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


