ព័ត៌មានជាតិ
លម្អិតបន្ថែម! ការសម្រេចបិទភូមិសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ
អាជ្ញាធរក្រុងភ្នំពេញ បានសម្រេចបិទភូមិសង្កាត់ក្នុងខណ្ឌចំនួន ៣ ចាប់ពីម៉ោង ១២ យប់នេះតទៅ។ លោកឃួន ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងថា បានប្រកាសបិទភូមិសង្កាត់មួយចំនួនក្នុងខណ្ឌចំនួន ៣ ជាប់ពាក់ព័ន្ធកម្មករនៅរោងចក្រឌីនហាន់។
តាមអភិបាលក្រុង មានកម្មករកម្មការិនីជាង ៦០០ នាក់បន្ថែមទៀតតេស្តមានវិជ្ជមានកូវីដ១៩ គិតត្រឹមយប់នេះ ក្នុងចំណោមកម្មករជាង ២០០០ នាក់ដែលធ្វើការនៅរោងចក្រឌីនហាន់។
លោកបន្តថា ការបិទនេះមិនអនុញ្ញាតិឲ្យពលរដ្ឋចាកចេញពីផ្ទះនោះទេ ហើយក្នុងករណីចាំបាច់ត្រូវសុំការអនុញ្ញាតិពីអាជ្ញាធរ។
ភូមិសង្កាត់ក្នុងខណ្ឌទាំង ៣ ដែលអាជ្ញាធរប្រកាសបិទមាន៖
1. ខណ្ឌមានជ័យ៖ សង្កាត់ស្ទឹងមានជ័យ១ និងស្ទឹងមានជ័យ២
2. ខណ្ឌសែនសុខ៖ ភូមិទ្រុងមាន់ ក្នុងសង្កាត់អូរបែកក្អម
3. ខណ្ឌពោធិ៍សែនជ័យ៖ ភូមិត្រពាំងថ្លឹង២ និងភូមិទួលពង្រក្នុងសង្កាត់ចោមចៅទី១, ភូមិចំការឳឡឹក១ ភូមិប៉ប្រកខាងត្បូង ភូមិប៉ប្រកខាងជើង និងភូមិត្រពាំងល្វា១ ក្នុងសង្កាត់កាកាបទី១ និងភូមិចំការឳឡឹក២ ក្នុងសង្កាត់កាកាបទី២។
សូមអានសេចក្តីសម្រេចលម្អិតខាងក្រោម……






-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
នយោបាយ៧ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ១៣ ម៉ោង ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
នយោបាយ២ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅ៣៧°C