ព័ត៌មានអន្ដរជាតិ
វៀតណាម៖ ការខូចខាតសេដ្ឋកិច្ចពីទីហ្វុងប៊ូឡូយ កើនលើស ៣០០ លានដុល្លារ
ព្យុះទីហ្វុង ប៊ូឡូយ ដែលវាយប្រហារវៀតណាមកាលពីដើមសប្ដាហ៍ បានបន្សល់ទុកនូវការបំផ្លិចបំផ្លាញយ៉ាងដំណំនៅតំបន់ភាគកណ្ដាល និងខាងត្បូងវៀតណាម ដោយបង្កការខាតបង់សេដ្ឋកិច្ចលើសពី ៣០០ លានដុល្លារ។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News។

នាយកដ្ឋានគ្រប់គ្រង និងការពារគ្រោះមហន្តរាយធម្មជាតិ ចំណុះឱ្យក្រសួងកសិកម្ម និងបរិស្ថានវៀតណាម បានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃពុធនេះ មហន្តរាយពីទីហ្វុង ប៊ូឡូយ ដែលរួមទាំងទឹកជំនន់ ព្យុះកំបុតត្បូង និងការបាក់ដីជាដើមនោះ បានឆក់យកជីវិតមនុស្ស ២៩ នាក់ ខណៈមនុស្ស ២២ នាក់ បន្តបាត់ខ្លួន។
ប៊ូឡូយ ដែលមានខ្យល់បក់បោក ១៣០ គីឡូម៉ែត្រពេលបក់បោកទៅវៀតណាម បានបណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយ។ លំនៅដ្ឋានសរុបចំនួន ៩១ ខ្នងត្រូវបានដួលរលំ ឬត្រូវបានទឹកអូសយកទៅ ខណៈផ្ទះជិត ១៤៥ ០០០ ខ្នង បានរងការខូចខាត ហើយជាង ២ ម៉ឺន ខ្នង ត្រូវបានទឹកជន់លិច។ ព្យុះដដែលបានប៉ះពាល់ដល់សាលារៀនជាង ១ ០០០ កន្លែង។

វិស័យកសិកម្មបានរងផលប៉ះពាល់យ៉ាងខ្លាំង។ ស្រូវ និងដំណាំជាង ៣៤ ០០០ ហិកតា និងវារីវប្បកម្មជិត ១ ម៉ឺនហិកតា ត្រូវបានបំផ្លាញ ឬជន់លិច។ សត្វពាហនៈជាង ១ ១០០ ក្បាល និងបក្សី ១៧៩ ០០០ ក្បាល បានងាប់ ខណៈដើមឈើជាង ៦០ ០០០ ដើម បានរលំ។
ក្រៅពីនេះ ទីហ្វុងប៊ូឡូយ បានបង្កការបាក់ទំនប់ និងការរអិលបាក់ដី ជាច្រើនកន្លែងនៅទូទាំងតំបន់ភាគកណ្ដាល និងភាគខាងជើង។
ការប៉ាន់ស្មានបឋមបានបង្ហាញថា ការខាតបង់សេដ្ឋកិច្ច មានចំនួនជាង ៨ ទ្រីលានដុង (ប្រមាណ ៣០៣ លានដុល្លារ)។ ខេត្ត Hà Tĩnh រងការខូចខាតខ្លាំងជាងគេដល់ ៦ ទ្រីលានដុន និងខេត្ត Nghệ An ១,៤ ទ្រីលានដុង។
ប៊ូឡូយ បានបង្កការខូចខាតហេដ្ឋារចនាសម្ព័ន្ធថាមពល ដោយបាក់បង្គោលភ្លើងជាង ៦ ៤០០ ដើម ដោយធ្វើឱ្យផ្ទះជិត ២,៧ លានគ្រួសារគ្មានអគ្គិសនីប្រើប្រាស់ ជាច្រើនខេត្ត៕
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


