Connect with us

កីឡា

កម្មវិធី​ប្រកួត​ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន​ លើក​ទី​១៩ ថ្នាក់​ខេត្ត​ សប្តាហ៍​ទី​ ១១

បានផុស

នៅ

ការ​ប្រកួត​បាល់ទាត់ ពាន​រង្វាន់​សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន លើក​ទី​១៩ ​ថ្នាក់​ខេត្ត​ឈាន​ដល់​សប្តាហ៍​ទី​១១ សម្រាប់​ការ​ប្រកួត​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល។

ការប្រកួតរវាងខេត្ត តាកែវ និងកំពង់ស្ពឺ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីម្សិលមិញថ្ងៃ អង្គារ៍ ទី ៧ ខែ តុលា ឆ្នាំ ២០២៥ ការប្រកួតសប្តាហ៍ទី ១៩ បានបញ្ចប់ការប្រកួត ៣ គូសម្រាប់ពូល ក និង ខ។ ក្នុងនោះពូល ក ក្រុម​ខេត្តកំពត បានយកឈ្នះលើក្រុម ក្រុម​ខេត្តព្រះសីហនុ ក្នុងលទ្ធផល ៤-៣។

ចំណែកពូល ខ ក្រុមខេត្តតាកែវ បានចាញ់ក្រុម ខេត្តកំពង់ស្ពឺ ក្នុងលទ្ធផល ២-៩ និងមួយគូចុងក្រោយ ក្រុម​ខេត្តកណ្តាល បានយកឈ្នះលើក្រុម ភ្នំពេញហ្គាឡាក់ស៊ី ក្នុងលទ្ធផល ៦-២។

ការប្រកួតរវាងខេត្ត កណ្តាល និងភ្នំពេញហ្គាឡាក់ស៊ី

នៅ​ថ្ងៃ​ ពុធ ទី ៨ ខែ​ តុលា ឆ្នាំ ២០២៥ នេះ វេលា​ម៉ោង ៣:៣០​ នាទី​រសៀល​ដូច​គ្នា នឹងមាន ២ គូទៀតប្រកួត ដែលជាការប្រកួតពូល គ សម្រាប់សប្តាហ៍ទី ១១។ ក្នុងនោះក្រុម​ខេត្ត​ ព្រៃវែង ត្រូវទទួល​ក្រុម​ខេត្ត​ ស្វាយរៀង ខណៈ ក្រុម​ខេត្តកំពង់ចាម ត្រូវទទួល ក្រុម​ខេត្ត​ត្បូងឃ្មុំ។

ក្រុមខេត្តព្រៃវែង
ក្រុមខេត្តស្វាយរៀង

កាលវិភាគប្រកួតថ្ងៃនេះ ទី ០៨ ខែ តុលា ឆ្នាំ ២០២៥៖

  • ក្រុម​ខេត្ត​ ព្រៃវែង vs ​ក្រុម​ខេត្ត​ ស្វាយរៀង
  • ក្រុម​ខេត្តកំពង់ចាម vs ក្រុម​ខេត្ត​ត្បូងឃ្មុំ
ក្រុមខេត្ត កំពង់ចាម
ក្រុមខេត្តត្បូងឃ្មុំ

តារាងពិន្ទុតាមពូលនីមួយៗ៖

ពូល ក

  • លេខ១ ខេត្ត​កំពត មាន​ ១០ ​ពិន្ទុ
  • លេខ២ ខេត្ត​ព្រះ​សីហនុ មាន ៧​ពិន្ទុ
  • លេខ​៣ ខេត្ត​កែប មាន ០ ពិន្ទុ

ពូល ខ

  • លេខ១ ភ្នំពេញ​ហ្គាឡាក់ស៊ី មាន ១៣​ ពិន្ទុ
  • លេខ​២ ខេត្ត​កំពង់ស្ពឺ មាន ១១ ពិន្ទុ
  • លេខ​៣ ខេត្ត​កណ្តាល មាន ៧១០ពិន្ទុ
  • លេខ ៤ ខេត្ត​តាកែវ មាន ០ ពិន្ទុ

ពូល គ

  • លេខ​១ ខេត្ត​ត្បូងឃ្មុំ មាន ១៥ ពិន្ទុ
  • លេខ២ ខេត្ត​កំពង់ចាម មាន ១២​ ពិន្ទុ
  • លេខ​៣ ខេត្ត​ស្វាយរៀង​ មាន ៣ ពិន្ទុ
  • លេខ៤ ខេត្ត​ព្រៃវែង មាន ០ ពិន្ទុ

ពូល ឃ

  • លេខ១ ខេត្តបន្ទាយមាន​ជ័យ មាន ៩ ពិន្ទុ
  • លេខ​២ ខេត្ត​ពោធិ៍សាត់ មាន ៩ ពិន្ទុ
  • លេខ៣ ខេត្តបាត់ដំបង មាន ៨ ពិន្ទុ
  • លេខ៤ ខេត្ត​កំពង់ឆ្នាំង មាន ០ ពិន្ទុ

ពូល ង

  • លេខ១ ខេត្ត​សៀមរាប មាន ១២ ពិន្ទុ
  • លេខ​២ ខេត្ត​ឧត្តរមាន​ជ័យ មាន ៧ ពិន្ទុ
  • លេខ​៣ ខេត្ត​កំពង់ធំ មាន​ ៧ ពិន្ទុ
  • លេខ​៤ ខេត្ត​ព្រះ​វិហារ មាន ០ ពិន្ទុ

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម