Connect with us

សេចក្ដីជូនដំណឹង

ឯកឧត្តម ឃួ​ង ស្រេង និង​លោក​ឯកឧត្ដម ម៉ប់ សារិន ផ្ញើ​សារលិខិត​អបអរសាទរ គោរព​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុងឱកាស Telegram Channel របស់​សម្តេច ក្លាយទៅជា Telegram មាន​អ្នកភ្ជាប់​ច្រើនជាងគេ​បំផុត ក្នុងចំណោម​មេដឹកនាំ​លើ​ពិភពលោក​

បានផុស

នៅ

ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោកជំទាវ ព្រមទាំង​មន្ត្រីរាជការ​ក្រោម​ឱវាទ​ទាំងអស់​, ឯកឧត្ដម ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង លោកជំទាវ បាន​ផ្ញើ​សារលិខិត​អបអរសាទរ​គោរព​ជូន សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្នុងឱកាស​ដែល​ឆា​ណែ​ល​តេ​ឡេ​ក្រាម (Telegram Channel ) របស់​សម្តេច​មាន​ចំនួន​អ្នកភ្ជាប់​ច្រើនជាងគេ​បំផុត ក្នុងចំណោម​ថ្នាក់ដឹកនាំ​នានា​លើ​ពិភពលោក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យើងខ្ញុំ សូម​សម្តែង​នូវ​មនោសញ្ចេតនា​អបអរសាទរ​ដ៏​ក្រៃលែង ដែល​ឆា​ណែ​ល​តេ​ឡេ​ក្រាម​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា មាន​ចំនួន​អ្នក​ភ្ជាប់​ច្រើន​ជាងគេ​បំផុត ក្នុងចំណោម​ថ្នាក់ដឹកនាំ​នានា​លើ​ពិភពលោក ហើយ​បន្ត​មាន​កំណើន​រាប់ពាន់នាក់​ជា​រៀងរាល់ថ្ងៃ​។​

ការទទួលបាន​ចំនួន អ្នកភ្ជាប់​ឆា​ណែ​ល​តេ​ឡេ​ក្រាម​ដ៏​ច្រើន​លើសលប់ ក្នុង​រយៈពេល​ខ្លី​នេះ ជា​សក្ខីភាព​សបញ្ជាក់​ពី​ប្រជាប្រិយភាព ការគោរព​ស្រឡាញ់​យ៉ាង​ជ្រាលជ្រៅ ការជឿទុកចិត្ត និង​ការគាំទ្រ​យ៉ាងខ្លាំង​ចំពោះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​។

សម្ទុះ​នៃ​ការគាំទ្រ​ដ៏​ច្រើន​នេះ ពិតជា​បង្ហាញ​ពី​ការផ្តល់​តម្លៃ​យ៉ាង​ធំធេង និង​មហា​កិត្តិយស​ដ៏​ឧត្តុង្គឧត្តម​ចំពោះ​វីរភាព និង​ស្នាដៃ​ដឹកនាំ​ប្រទេស ប្រកបដោយ​គតិបណ្ឌិត ប៉ិនប្រសប់ និង​ឈ្លាសវៃ​របស់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក្នុងការ​រក្សាសុខ​សន្តិភាព ស្ថិរភាព​នយោបាយ និង​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ព្រមទាំង​បង្ហាញ​ពី​ការយកចិត្តទុកដាក់ ក្នុងការ​ផ្សារភ្ជាប់​ដោយផ្ទាល់ ជាមួយ​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា​។​

ក្នុងឱកាស​ដ៏​ប្រសើរ​ថ្លៃថ្លា​នេះ យើងខ្ញុំ​ទាំងអស់គ្នា សូម​លើក​ហត្ថ​ប្រណម​បួងសួង ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ គុណ​កែវ​ទាំងបី ព្រមទាំង​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក សូម​តាម​ជួយ​ថែរក្សា ការពារ និង​ប្រោះព្រំ​ប្រទាន​ពរជ័យ​បវរ​សួស្តី ជ័យ​មង្គល និង​វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំង​បុត្រា បុត្រី ចៅប្រុស ចៅស្រី។

សូម​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំង​បុត្រា បុត្រី ចៅប្រុស ចៅស្រី បាន​សមប្រកប​តែ​នឹង​ពុទ្ធពរ​ទាំង​បួន​ប្រការ គឺ​អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ៨ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ៩ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម៩ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ១០ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម