Connect with us

សេចក្ដីជូនដំណឹង

ឯកឧត្ដម ឃួ​ង ស្រេង និង​ឯកឧត្ដម ម៉ប់ សារិន ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​វិធានការ​ដ៏​ម៉ឺងម៉ាត់ របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន តាម​ក្រសួង​ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ហើយ​បើ​រកឃើញ​នឹង​បណ្តេញ​ចេញពី​ក្របខណ្ឌ

បានផុស

នៅ

ឯកឧត្ដម​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោកជំទាវ និង​ឯកឧត្ដម ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង លោកជំទាវ ព្រមទាំង​មន្ត្រីរាជការ​ក្រោម​ឱវាទ​ទាំងអស់ សូម​សម្តែង​នូវ​ការគាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​វិធានការ​ដ៏​ម៉ឺងម៉ាត់ និង​មុត​ស្រួច​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន តាម​ក្រសួង​ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ហើយ​បើ​រក​ឃើញ​មាន​មន្ត្រី​ណា មាន​សារធាតុ​ញា ណ​ក្នុង​ខ្លួន នឹងត្រូវ​បណ្តេញ​ចេញពី​ក្របខណ្ឌ ដោយ​គ្មាន​ការលើកលែង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វិធានការ​នេះ គឺជា​ការ​ពង្រឹង​ប្រព័ន្ធ​ការងារ និង​កែលម្អ​មន្ត្រីរាជការ គ្រប់​ក្រសួង​ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង​ថែមទៀត ដែល​រួមចំណែក​យ៉ាងសំខាន់​ក្នុងការ​លុបបំបាត់​បញ្ហា​គ្រឿងញៀន​នៅ​ក្នុង​ប្រទេស ជំរុញ​ភាព​ស្អាតស្អំ សន្តិសុខ​សង្គម សុខដុមរមនា និង​ការអភិវឌ្ឍ​នៅក្នុង​សង្គម ធ្វើឱ្យ​ប្រទេស​យើង​ឈានទៅ​សម្រេច​គោលដៅ ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។

ចាប់​តាំង​ពី​ចូលកាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី សម្តេច​ធិបតី ដែល​ជា​យុវជន​បន្តវេន បាន​ខិតខំ​បំពេញការងារ​មិនដែល​នឿយហត់​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​បម្រើ​ប្រយោជន៍​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ តាមរយៈ​ការ​ដាក់ចេញ​គោលនយោបាយ​បញ្ច​កោណ ដំណាក់កាល​ទី​១ ក្នុងនោះ​កម្មវិធី​អាទិភាព​៦​ចំណុច ត្រូវ​បាន​ដាក់​ឱ្យអនុវត្ត​ភ្លាមៗ សំដៅ​ជួយ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ពិតប្រាកដ។

សម្តេច​បាន​ពង្រឹង​គ្រប់​ក្រសួង​-​ស្ថាប័ន និង​បង្កើត​សមិទ្ធផល​ធំៗ​ជា​បន្តបន្ទាប់​។ វិធានការ​ជាច្រើន​ដែល​ដាក់ចេញ​ដោយ​សម្តេច ត្រូវបាន​សាទរ​យ៉ាងខ្លាំង​ពី​ប្រជាពលរដ្ឋ ក្នុងនោះ​មានដូចជា ការបណ្តេញ​កងកម្លាំង​ប្រដាប់អាវុធ​ណា ដែល​ប្រើប្រាស់​គ្រឿងញៀន​ចេញពី​ក្របខណ្ឌ វិធានការ​ចំពោះ​អ្នកបើកបរ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​គេចវេស​ជាដើម​។

យើងខ្ញុំ​ទាំងអស់​គ្នា មានការ​ពេញចិត្ត​ជា​ខ្លាំង និង​សូម​បន្ត​គាំទ្រ​ដោយ​ស្មោះ​ស្ម័គ្រ​ចំពោះ​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ស្របតាម​មាគ៌ា​របស់ សម្តេច​តេ​ជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី ដែល​ធ្វើឱ្យ​ប្រទេស​កម្ពុជា បោះជំហាន​ទៅមុខ​ប្រកបដោយ​ទំនុកចិត្ត ជាមួយនឹង​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​ជា​បន្តបន្ទាប់​លើ​គ្រប់​វិស័យ​។

យើងខ្ញុំ​សូម​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ​កែវ​ទាំងបី និង​វត្ថុ​ស័ក្ដិសិទ្ធិ​ទាំងអស់​ក្នុង​លោក ទេវតា​ថែរក្សា​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ព្រះអង្គ​តាម​ជួយ​បីបាច់​ថែរក្សា ប្រទាន​ពរជ័យ​សិរី សួស្តី​ជ័យ​មង្គល​គ្រប់ប្រការ​ជូន​ដល់ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ព្រមទាំង​បុត្រាបុត្រី និង​ក្រុមគ្រួសារ​សូម​បាន​សមប្រកប​នូវ​ពុទ្ធពរ ទាំង​បួន​ប្រការ គឺ​អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម