សេចក្ដីជូនដំណឹង
ធនាគារ ABA បញ្ជាក់ការគាំទ្រជាថ្មី ដល់ការងារមនុស្សធម៌របស់សមាគម TYDA ក្នុងឆ្នាំ២០២៥
ធនាគារ ABA បានបញ្ជាក់ជាថ្មីចំពោះការខិតខំប្រឹងប្រែងគាំទ្រទៅលើការងារមនុស្សធម៌ ជាមួយការរួមចំណែកជាថវិការចំនួន ១០០,០០០ ដុល្លារអាមេរិក ដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (សមាគម TYDA) បញ្ជាក់ការរួមគ្នាក្នុងការដោះស្រាយបញ្ហាថែទាំសុខភាពសំខាន់ៗទៅតាមតម្រូវការ។

បន្ទាប់ពីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ក្នុងឆ្នាំ២០២៣ ដោយគូសបញ្ជាក់អំពីជំនួយថវិការសរុបចំនួន ៣០០,០០០ ដុល្លារអាមេរិក នេះជាលើកទី៣ នៃការឧបត្ថម្តជូនដល់សមាគម TYDA។
ក្រោមភាពជាដៃគូសហការ ការគាំទ្រនេះបានអនុញ្ញាតឲ្យសមាគម TYDA បន្តផ្តល់ និងពង្រីកយុទ្ធនាការពិនិត្យសុខភាពដោយឥតគិតថ្លៃ ទូទាំងប្រទេសកម្ពុជា។

នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ជំនួបផ្លូវការបានចូលរួមជាអធិបតីរបស់ លោកសាស្ត្រាចារ្យជំនួយ ស៊ូ ស៊ីផាណ្ណា ប្រធានប្រតិបត្តិសមាគម TYDA និង លោក Askhat Azhikhanov អគ្គនាយក និងជានាយកប្រតិបត្តិនៃធនាគារ ABA ព្រមទាំងអ្នកតំណាងភាគីទាំងសងខាង។
លោក Askhat Azhikhanov មានប្រសាសន៍ថា “ពីមួយឆ្នាំទៅមួយឆ្នាំ យើងខ្ញុំមានសេចក្តីសោមន្សក្នុងការបន្តការគាំទ្រដល់សមាគម TYDA និងរួមចំណែកដល់ការងារមនុស្សធម៌ដ៏សំខាន់។ លទ្ធផលវិជ្ជមានដែលបានកើតចេញពីយុទ្ធនាការនេះ ជាពិសេសចំពោះអ្នកជំងឺដែលមានតម្រូវការ និងការរួមចំណែកយ៉ាងសកម្មរបស់បុគ្គលិកធនាគារក្នុងយុទ្ធនាការរបស់ TYDA ពិតជាអ្វីដែលគួរឲ្យកោតសរសើរ”។

ក្នុងអំឡុងពេលប៉ុន្មានឆ្នាំក្រោយនេះ បុគ្គលិកធនាគារ ABA តែងតែចូលរួមយ៉ាងសកម្មក្នុងកម្មវិធីពិនិត្យសុខភាព និងព្យាបាលជំងឺ រៀបចំដោយសមាគម TYDA តាមបណ្តាខេត្តនានា។
លោកសាស្ត្រាចារ្យជំនួយ ស៊ូ ស៊ីផាណ្ណា ក៏មានប្រសាសន៍ថា “យើងខ្ញុំសូមអរគុណយ៉ាងជ្រៀលជ្រៅដល់ធនាគារ ABA សម្រាប់ការគាំទ្រជាបន្តបន្ទាប់ មិនថាតាមរយៈការបរិច្ចាគថវិការ ឬការរួមចំណែកយ៉ាងសកម្មរបស់បុគ្គលិកក្នុងយុទ្ធនាការរបស់យើងខ្ញុំទូទាំងប្រទេសនោះទេ។”
លោកក៏បានបន្ថែមថា “ការសហការនេះ ឆ្លុះបញ្ចាំងអំពីចក្ខុវិស័យរួម លើភាពធន់និងសុខុមាលភាពសហគមន៍ក្នុងប្រទេសកម្ពុជា”។

ក្រោមភាពជាដៃគូដ៏យូរអង្វែង ធនាគារ ABA មានមោទនភាពដែលបានឈរជើងជាមួយបេសកកម្មមនុស្សធម៌របស់សមាគម TYDA ដើម្បីផ្តល់ជូនការពិនិត្យសុខភាពសំខាន់ៗ ដោយឥតគិតថ្លៃ ដល់សហគមន៍ខ្វះខាតក្នុងប្រទេសកម្ពុជា៕

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


