សន្តិសុខសង្គម
គណៈបញ្ជាការឯកភាពខេត្តក្រចេះ បង្ក្រាបការឆបោកតាមអនឡាញ ឃាត់ខ្លួនជនបរទេស សរុប៣១២នាក់
កម្លាំងចម្រុះនៃរដ្ឋបាលខេត្តក្រចេះ លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានដឹកនាំស្នងការដ្ឋាននគរបាលខេត្ត និងមេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ បានចុះបង្រ្កាបទីតាំងកាស៊ីណូ ហេងហេង ១ ដោយសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកអនឡាញ ដែលមានទីតាំងនៅក្នុងអគារ A,B,C នៅភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។

ក្នុងប្រតិបត្តិការបង្រ្កាបនេះ ក្រុមសមត្ថកិច្ច បានរកឃើញជនជាតិបរទេស ជនជាតិវៀតណាម ថៃ បង់ក្លាដេស ឥណ្ឌូនេស៊ី ចិន មីយ៉ាន់ម៉ា សរុបចំនួន ៣១២ នាក់ ក្នុងនោះមានស្ត្រី ចំនួន ៥៦ នាក់។ ក្រុមសមត្ថកិច្ចក៏បានប្រមូលសម្ភារៈជាវត្ថុតាងរួមមាន៖ កំព្យូទ័រ ចំនួន ៣២៩ គ្រឿង ទូរសព្ទដៃ ១,៦៣០ គ្រឿង ផងដែរ។

បច្ចុប្បន្ន ជនដែលត្រូវបានឃាត់ខ្លួន និងវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តអនុវត្តនីតិវិធី ខណៈសមត្ថកិច្ចនឹងចាត់វិធានការ តាមផ្លូវច្បាប់ឱ្យតឹងរឹងបំផុតចំពោះមេក្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។

ពាក់ព័ន្ធជុំវិញប្រតិបត្តិការណ៍ចុះបង្ក្រាបបទល្មើសឆបោកបច្ចេកវិទ្យា និងអនឡាញនេះ លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងស្នងការដ្ឋាននគរបាលខេត្តក្រចេះ មិនអាចផ្តល់ព័ត៌មានលំអិតបានឡើយនៅរសៀលថ្ងៃដដែលនេះ៕
អត្ថបទ ប្រុញ វិធិន
















-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៧ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៦ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២៣ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


