ព័ត៌មានអន្ដរជាតិ
សំណុំរឿងបរិហារកេរ្តិ៍ព្រះមហាក្សត្ររបស់លោក ថាក់ស៊ីន នឹងប្រកាសសាលក្រមខែក្រោយ
មេធាវីរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ បានបញ្ជាក់ថា តុលាការព្រហ្មទណ្ឌ នឹងប្រកាសសាលក្រមសំណុំរឿងបរិហារកេរ្តិ៍ព្រះមហាក្សត្ររបស់អតីតនាយករដ្ឋមន្ត្រីថៃរូបនេះ នៅថ្ងៃទី២២ខែសីហា ដែលវាគឺជាព្រឹត្តិការណ៍នឹងត្រូវគេតាមដានយ៉ាងយកចិត្តទុកដាក់។

មេធាវីគឺលោក Winyat Chartmontree បានប្រាប់អ្នកសារព័ត៌មានថា «យើងមានទំនុកចិត្តថា នឹងទទួលបានយុត្តិធម៌ ហើយលោកថាក់ស៊ីន នឹងទៅស្តាប់សាលក្រមដោយផ្ទាល់»។
ករណីនេះកើតឡើងតាំងពីឆ្នាំ២០១៥មកម្ល៉េះ ដែលកាលនោះលោក ថាក់ស៊ីន បានផ្តល់បទសម្ភាសទៅកាន់កាសែត Chosun Ilbo របស់កូរ៉េខាងត្បូង។ ក្នុងបទសម្ភាសនោះ លោកត្រូវចោទប្រកាន់ថាបានធ្វើអត្ថាធិប្បាយ ជាការប្រមាថស្ថាប័នរាជវង្សថៃ។
ក្រោយមក ថាក់ស៊ីនត្រូវបានចោទប្រកាន់ក្រោមមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌថៃ ដែលគេស្គាល់ថាជាច្បាប់បរិហារកេរ្តិ៍ព្រះមហាក្សត្រ។ ក្រៅពីករណីនេះ លោកក៏ត្រូវចោទប្រកាន់ពីបទរំលោភបំពានច្បាប់ឧក្រិដ្ឋកម្មកុំព្យូទ័រផងដែរ ដោយសារបទសម្ភាសនោះ បង្ហោះតាមប្រព័ន្ធអនឡាញ។

ច្បាប់នេះត្រូវបានគេចាត់ទុកថាជាច្បាប់ ប្រមាថរាជវង្សដ៏តឹងរ៉ឹងបំផុតមួយលើពិភពលោក ដែលមានទោសជាប់ពន្ធនាគារពី ៣ ទៅ ១៥ ឆ្នាំសម្រាប់បទល្មើសនីមួយៗ។
យ៉ាងណាក្តី ក្រុមអ្នករិះគន់ និងអង្គការសិទ្ធិមនុស្សបានលើកឡើងថា ច្បាប់នេះត្រូវគេប្រើធ្វើជាឧបករណ៍នយោបាយដើម្បីបំបិទសំឡេងរិះគន់ និងការជជែកដេញដោលស្របច្បាប់។
ប្រសិនបើតុលាការរកឃើញថាមានទោស លោកថាក់ស៊ីនអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ១៥ឆ្នាំ ហើយសាលក្រមនេះក៏អាចមានផលប៉ះពាល់ដល់ស្ថិរភាពនយោបាយរបស់ប្រទេសថៃផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថាក់ស៊ីន ចូលខ្លួនថ្ងៃទីពីរនៃការកាត់ក្ដីទោសប្រមាថព្រះមហាក្សត្រក្នុងទីក្រុងបាងកក
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


