Connect with us

សន្តិសុខសង្គម

សមត្ថកិច្ច​ចម្រុះ​ខេត្ត​បន្ទាយមានជ័យ ឆ្មក់​បង្ក្រាប​សង្ស័យ​ទីតាំង​អនឡាញ​នៅ​ចំណុចអគារ​មួយ​កន្លែង នៅក្រុងប៉ោយប៉ែត

បានផុស

នៅ

បន្ទាយមានជ័យ ៖ ទីតាំង​អគារ​ដ៏​ធំ​មួយ​កន្លែង ត្រូវ​បាន​អាជ្ញាធរ​និង​សមត្ថកិច្ច​ចម្រុះ​ខេត្ត​ឆ្មក់​ចុះ​បង្ក្រាប​ កាល​ពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ សង្ស័យជាទីតាំងអនឡាញ ស្ថិតនៅ​តាម​បណ្ដោយផ្លូវស្តង់តាង៉ួន ក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ការ​ឆ្មក់បង្ក្រាប​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​នាយករដ្ឋមន្ត្រីកម្ពុជាដែលមានសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជា​ឱ្យ​តាម​បណ្ដា​ខេត្ត គណៈបញ្ជាការឯកភាពខេត្ត ស្នងការ អាវុធហត្ថ ធ្វើយ៉ាងណាបង្ក្រាបទីតាំងអនឡាញឱ្យអស់នៅក្នុងមូលដ្ឋានរបស់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការ​បង្រ្កាប​នេះ​ត្រូវ​បាន​សមត្ថកិច្ច​មិន​អនុញ្ញាត​ឱ្យ​អ្នកព័ត៌មាន​ចូល​និង​មិនបានផ្តល់ព័ត៌មានអ្វីឡើយ ដោយគ្រាន់តែប្រាប់ថា ប្រតិបត្តិការនេះធ្វើឡើងតាម​បទបញ្ជា​របស់រដ្ឋាភិបាល និង មាន​ការ​សម្រសម្រួល​ដឹក​នាំ​ដោយព្រះរាជអាជ្ញា។

តាមការចុះយកព័ត៌មានជាក់ស្តែង អ្នកព័ត៌មានយើងបានពិនិត្យឃើញមានវត្តមានលោកអ៊ុំ រាត្រី អភិបាលខេត្ត លោកគាត់ ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និង កម្លាំង​នគរបាល​ខេត្ត​ព្រម​ទាំង​នគរបាលព្រំដែន។ ការ​ចុះ​បង្ក្រាប​នេះ​រហូត​មក​ដល់​រសៀល​មក​ដល់​ពេល​នេះ នៅ​ពុំ​ទាន់​ដឹង​ព័ត៌មាន​ថា ទីតាំង​ខាងលើនេះ​ជាទីតាំងអនឡាញមានការបោកបញ្ឆោត ឬ ចាប់ជំរិននិងមានជនបរទេស​ជា​សាសន៍​អ្វី​ធ្វើការ​ក្នុង​អគារ​នោះឡើយ។

សូម​បញ្ជាក់ផង​ដែរ​ថា ប្រតិបត្តិការបង្ក្រាបទីតាំង ក៏ដូចជាអាគារតូចធំ នៅក្នុងក្រុងប៉ោយប៉ែត តែងតែត្រូវបានកម្លាំងនគរបាល នៃអគ្គស្នងការនគរបាលជាតិ ក៏ដូចជាកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ តែងចុះបង្ក្រាបជាបន្តបន្ទាប់ ។ ហើយមហាជនក៏ដូចជាប្រជាពលរដ្ឋ សង្ឃឹមថា បទបញ្ជារបស់រដ្ឋាភិបាល នឹងធ្វើឲ្យ ការអនុវត្តរបស់សមត្ថកិច្ច កាន់តែទូលំទូលាយក្នុងការចុះបង្ក្រាបបទល្មើសអនឡាញនេះ៕

ដោយ ៖ អពៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម