ព័ត៌មានអន្ដរជាតិ
ការគំរាមកំហែងគ្រាប់បែកបន្តបន្ទាប់នៅភូកេតបង្កើនការព្រួយបារម្ភពីសុវត្ថិភាពអ្នកទេសចរ
ភូកេត ដែលជាគោលដៅទេសចរណ៍កំពូលរបស់ប្រទេសថៃ ថ្មីៗនេះត្រូវបានរញ្ជួយដោយសារការគម្រាមកំហែងពីគ្រាប់បែកជាបន្តបន្ទាប់ ដែលបង្កឱ្យមានការឆ្លើយតបផ្នែកសន្តិសុខនិងបង្កើនការព្រួយបារម្ភអំពីសុវត្ថិភាពរបស់អ្នកទេសចរ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Khaosod ចន្លោះពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៦ ខែមិថុនា ប៉ូលិសថៃបានរកឃើញគ្រាប់បែកជាច្រើន ដែលបង្កប់នៅតំបន់ដែលមានកេរ្តិ៍ឈ្មោះ រួមមាន អាកាសយានដ្ឋានអន្តរជាតិភូកេត តំបន់ឆ្នេរ Patong និងកន្លែងសម្ដែងទស្សនីយភាពដ៏ពេញនិយម Laem Phromthep ។
អាជ្ញាធរថៃបានចាប់ខ្លួនបុរសពីរនាក់មកពីខេត្ត Pattani ដែលទំនងជាជាប់ពាក់ព័ន្ធនឹងឧបទ្ទវហេតុនេះ ។ ខណៈពេលដែលឧបករណ៍បំផ្ទុះទាំងនេះមិនត្រូវបានរចនាឡើងដើម្បីបង្កឲ្យមានអ្នកស្លាប់ និងរបួសច្រើននោះ ក្រុមមន្ត្រីបានបញ្ជាក់ថា ពួកគេមានបំណងបង្កើតការភ័យខ្លាច និងរំខានដល់ទំនុកចិត្តសាធារណៈ។ ជាការឆ្លើយតប រដ្ឋាភិបាលថៃបានបង្កើនសន្តិសុខនៅទូទាំងខេត្តភាគខាងត្បូងសំខាន់ៗ រួមមានខេត្ត Phuket, Krabi និង Phang Ng។ ជាមួយគ្នានេះវត្តមានយោធា និងប៉ូលិសក៏ត្រូវបង្កើននៅក្នុងតំបន់ទេសចរណ៍ ហើយអាជ្ញាធរអាកាសយានដ្ឋានបានជំរុញអ្នកធ្វើដំណើរឱ្យមកទាន់ពេល ដោយសារពិធីការត្រួតពិនិត្យតឹងរ៉ឹងជាងមុន។

ដោយសារបញ្ហានេះ វិស័យទេសចរណ៍នៅភូកេតក៏បានរងផលប៉ះពាល់តិចតួចផងដែរ។ ដោយអ្នកជំនាញណែនាំថា ការឆ្លើយតបរហ័សរបស់រដ្ឋាភិបាល និងការប្រាស្រ័យទាក់ទងជាសាធារណៈនឹងអាចជួយបន្ថយកម្រិតការភ័យស្លន់ស្លោ និងរក្សាទំនុកចិត្តរបស់ភ្ញៀវទេសចរ។
ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគមួយចំនួនព្រមានអំពីហានិភ័យកេរ្តិ៍ឈ្មោះរយៈពេលវែង។ អ្នកវិភាគការធ្វើដំណើរក្នុងតំបន់ បានកត់សម្គាល់ថា សូម្បីតែការគំរាមកំហែងដែលមិនបណ្តាលឱ្យស្លាប់ក៏អាចជះឥទ្ធិពលដល់ការយល់ឃើញអំពីសុវត្ថិភាព ជាពិសេសក្នុងចំណោមអ្នកធ្វើដំណើរជាលើកដំបូង ខណៈឧប្បត្តិហេតុសន្តិសុខបែបនេះអាចប៉ះពាល់ដល់ទេសចរណ៍ក្នុងស្រុកភ្លាមៗ ដោយសារអ្នកធ្វើដំណើរថៃមានទំនោរនឹងកែសម្រួលផែនការយ៉ាងឆាប់រហ័សដោយផ្អែកលើហានិភ័យដែលយល់ឃើញ៕



អត្ថបទ៖
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoលោក Vance ថា អ៊ីស្រាអែលព្យាយាមរារាំងកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់


