ជីវិតកម្សាន្ដ
តារាពហុជំនាញ ខាត់ សុឃីម ស្នើអ្នកពាក់ព័ន្ធក្នុងជម្លោះអ្នកសិល្បៈ ណាត់គ្នារកខុសត្រូវបញ្ចប់រឿង កុំឱ្យកាន់តែក្តៅ
តារាស្រីពហុជំនាញអ្នកនាង ខាត់ សុឃីម បានចេញមុខស្នើដោយទទូចចំពោះភាគីនៃជម្លោះក្នុងចង្កោមសិល្ប: ឬអ្នកដែលពាក់ព័ន្ធក្នុងជម្លោះ គួរតែណាត់គ្នាជួបខាងក្រៅរកខុសត្រូវ និងដំណោះស្រាយដើម្បីបញ្ចប់រឿង ជៀសវាងរឿងកាន់តែក្តៅជាងនេះ។
តួយ៉ាង ការចេញមុខស្នើសុំនេះ គឺបន្ទាប់ពីមានការវែកញែកនូវរឿងរ៉ាវផ្ទាល់ខ្លួន នៃតារាចម្រៀងល្បីឈ្មោះ ២ដួង ហើយកាន់តែវែងឆ្ងាយ រហូតឈានដល់កើតជាជម្លោះដល់អ្នកគាំទ្រទាំងសងខាងថែមទៀត។

តារាស្រីអ្នកនាង ខាត់ សុឃីម បាននិយាយក្នុងនាមជាអ្នកសិល្ប: និងពលរដ្ឋមួយរូបថា សូមឱ្យអ្នកសិល្ប:ក៏ដូចជាអ្នកដែលពាក់ព័ន្ធនៅក្នុងជម្លោះទាំងអស់ គួរណាត់គ្នាជួបខាងក្រៅរកខុសត្រូវដោះស្រាយ ដោយយល់ថា រឿងនេះកាន់តែក្តៅទប់លែងជាប់រៀងខ្លួនទៅហើយ។
អ្នកនាង ខាត់ សុឃីម បន្តទៀតថា “អ្នកទាំងអស់គ្នាសុទ្ធតែមានឥទ្ធិពលទេពកោសល្យអាចធ្វើឱ្យអ្នកគាំទ្រសើច យំ សប្បាយ ខឹងតាមបានក្នុងអ្នកគាំទ្រនោះ ក៏មានបងម្នាក់ដែរដូច្នេះសូមប្អូនៗទាំងអស់ បើអាចបញ្ចប់បានគួរតែបញ្ចប់ទៅ”។
យោងតាមបញ្ហាបង្កជាជម្លោះនេះ តារាពហុជំនាញ ខាត់ សុឃីម ក៏សំណូមពរជាពិសេសដល់គ្រប់កម្មពិធីដែលសម្ភាសអ្នកសិល្បៈទាំងអស់ដូច្នេះថា “មេត្តាអធ្យាស្រ័យសម្រួលសំណួរ ឬកាត់ចោលខ្លះទៅនូវសំណួររណាដែលអាចបង្កឱ្យមានបញ្ហាដល់សង្គម និងអ្នកដទៃ”។
បន្ថែមពីនេះ តារាពហុជំនាញ ខាត់ សុឃីម បានលើកឡើងដែរថា “បងគោរពស្រលាញ់ប្អូនៗ និងទទួលស្គាល់សមត្ថភាពទាំងអស់គ្នាថាជាធនធានល្អ អាចជួយឱ្យសិល្បៈខ្មែរបានរីកចម្រើនបន្ថែមទៀត”។
ដ្បិតមិនបានបញ្ចាក់ថាអ្នកណាខ្លះ និងបញ្ហាអី ប៉ុន្តែថ្មីៗនេះក្នុងចង្កោមអ្នកសិល្បៈ កើតមានជម្លោះផ្ទាល់ខ្លួនមួយរវាងតារាជើងចាស់ យក់ ឋិតរដ្ឋា និងតារាស្រីម្នាក់ ដែលអ្នកពាក់ព័ន្ធនិងស្និតស្នាលជាមួយតារាចម្រៀងទាំងពីរដួងនេះ ទម្លាយថា គឺអ្នកនាង ពេជ្រ សូលីកា ។
គួរជម្រាបថា រឿងរ៉ាវដែលផ្តើមចេញពីអ្នកសិល្បៈ ២ដួងនេះ បានបង្កជាជម្លោះដល់សាធារណជនដែលជាអ្នកគាំទ្រ ខណៈប៉ុន្មានថ្ងៃនេះ មានការវែកញែកនិងហែកហួរគ្នាកាន់តែក្តៅទៅៗក្នុងចង្កោមអ្នកសិល្បៈ និងសូម្បីតែបុគ្គលល្បីៗក៏ជ្រៀតខ្លួនមកពាក់ព័ន្ធផងដែរ។ យ៉ាងណា រឿងរ៉ាវអ្នកសិល្បៈជើងចាស់មួយចំនួន បានបង្ហាញអារម្មណ៍សោកស្តាយ និងមិនចង់ឃើញការបែកបាក់ក្នុងរង្វង់អ្នកសិល្បៈបែបនេះឡើយ និងសង្ឃឹមថា រឿងនឹងមិនវែងឆ្ងាយជាងនេះ៕ ចាន់រ៉ា
-
កីឡា១៤ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


