ប្រធានាធាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានអនុម័តការលក់គ្រាប់កាំភ្លើងធំប្រភេទ ១៥៥ មិល្លីម៉ែត្រ និងគ្រឿងសឹកផ្សេងទៀតក្នុងទំហំទឹកប្រាក់ប្រមាណ ១៤៧.៥ លានដុល្លារ
ប៉ូលិសថៃបានចេញការព្រមានទៅដល់ប្រជាពលរដ្ឋកុំឲ្យប្រព្រឹត្តសកម្មភាពខុសច្បាប់ និងគ្រោះថ្នាក់ផ្សេងៗ ជាពិសេសការបាញ់កាំភ្លើងទៅលើមេឃដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំសកល ២០២៤
មនុស្ស ២១ នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ុយក្រែនទៅលើទីក្រុង Belgorod ភាគខាងលិចរបស់រុស្ស៊ី ខណៈមនុស្សចំនួន ១១១ នាក់ក៏បានរងរបួសផងដែរ
២០២៣ គឺជាឆ្នាំនៃការរងទុក្ខវេទនា អំពើហិង្សា និងភាពវឹកវរនៃអាកាសធាតុ ។ មនុស្សជាតិរងការឈឺចាប់ ហើយភពផែនដីរបស់យើងស្ថិតក្នុងគ្រោះថ្នាក់ ជាពិសេស ២០២៣ គឺជាឆ្នាំក្តៅបំផុត
នៅសល់តែរយៈពេលប៉ុន្មានម៉ោងទៀតប៉ុណ្ណោះនឹងឈានចូលដល់ឆ្នាំ ២០២៤ ហើយ ខណៈពេញមួយឆ្នាំ ២០២៣ នេះក៏មានព្រឹត្តិការណ៍ធំៗកើតមានឡើងនៅជុំវិញពិភពលោកផងដែរ
នាវាចម្បាំងរបស់សហរដ្ឋអាមេរិកមួយគ្រឿងប្រភេទ USS Mason DDG 87 បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក និងមីស៊ីលប្រឆាំងនាវាដែលបាញ់ប្រហារដោយក្រុមឧទ្ទាមហ៊ូធី
ប្រជាជនអ៊ីរ៉ង់កាលពីថ្ងៃព្រហស្បតិ៍បានចូលរួមពិធីបុណ្យសពទីប្រឹក្សាជាន់ខ្ពស់របស់ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRG) លោក Sayyed Razi Mousavi ខណៈអ្នកកាន់ទុក្ខបានស្រែកជុំវិញមឈូស