នៅថ្ងៃសៅរ៍ ទី១៨ ខែតុលា ឆ្នាំ២០២៥ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់
មនុស្ស៣នាក់ឃាត់ខ្លួន ករណីដឹកជញ្ជូនសាច់បង្កកមកពីថៃ ត្រូវបានសមត្ថកិច្ចជំនាញបង្រ្កាបបាន គ្រាកំពុងធ្វើដំណើរលើផ្ទៃសមុទ្រត្រង់ចំណុចឆ្នេរខ្សាច់ពាមក្រសោប
(Banteay Meanchey): On October 17, 2025, Thailand resumed broadcasting extreme and disturbing sounds toward residents of Chouk Chey village.
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដោះស្រាយបញ្ចប់ករណីកម្មករនិយោជិត នៅក្រុមហ៊ុន ភីវី អ៊ិនដាសស្រ្ទី (ខេមបូឌា) ឯ.ក រួចរាល់ហើយ
យោងតាមប្រភពពីលោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោមបានឱ្យដឹងថា បច្ចុប្បន្ននេះសាលារាជធានីភ្នំពេញបានជីកដាក់ប្រព័ន្ធលូខ្នាតធំទំហំ២ម៉ែត្រ៤ជ្រុង
ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្តរៀបចំពិព័រណ៍ការងារ
ភ្នំពេញ ៖ អ្នកវិភាគនៅកម្ពុជាបានចាត់ទុកការកើនឡើងចំនួនអង្គការវិជ្ជាជីវៈ ខាងកម្មករនិយោជិតរហូតជិតដល់ ៧ពាន់ថាជាឋានសួគ៌នៃសេរីភាពសហជីពនៅកម្ពុជា ពោលគឺសហជីពនៅកម្ពុជាកំពុងអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួនបានយ៉ាងពេញលេញស្របតាមច្បាប់។ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា ចំនួនសហជីពមានជិតដល់ ៧ពាន់ ខណៈរោងចក្រមានចំនួនតិចជាង នេះគឺជាឋានសួគ៌នៃសេរីភាពសហជីពនៅកម្ពុជា ដែលបង្ហាញពីសិទ្ធិសេរីភាពនៃការបញ្ចេញមតិរបស់កម្មករនិយោជិតត្រូវបានអនុវត្តយ៉ាងពេញលេញ។ លោកថ្លែងថា «នេះជាឋានសួគ៌នៃសេរីភាពសហជីពនៅកម្ពុជា ថែមទាំងទទួលបានការងារធ្វើ មានសិទ្ធិពេញលេញនៅក្នុងទស្សនការពារផលប្រយោជន៍របស់ក្រុមខ្លួន នៅក្នុងការងារសហជីព អ៊ីចឹងខ្ញុំគិតថា នេះជាឋានសួគ៌មួយនៃសេរីភាពសម្រាប់ការបញ្ចេញមតិ នៃបងប្អូនកម្មករនិយោជិតរបស់យើងក្នុងកម្រិតក្របខណ្ឌវិជ្ជាជីវៈ»។ រីឯលោកបណ្ឌិត...