ព័ត៌មានជាតិ
អ្នកវិភាគចាត់ទុកការកើនឡើងសហជីពជិតដល់៧ពាន់ គឺជាឋានសួគ៌នៃសេរីភាពសហជីពនៅកម្ពុជា
ភ្នំពេញ ៖ អ្នកវិភាគនៅកម្ពុជាបានចាត់ទុកការកើនឡើងចំនួនអង្គការវិជ្ជាជីវៈ ខាងកម្មករនិយោជិតរហូតជិតដល់ ៧ពាន់ថាជាឋានសួគ៌នៃសេរីភាពសហជីពនៅកម្ពុជា ពោលគឺសហជីពនៅកម្ពុជាកំពុងអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួនបានយ៉ាងពេញលេញស្របតាមច្បាប់។

លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា ចំនួនសហជីពមានជិតដល់ ៧ពាន់ ខណៈរោងចក្រមានចំនួនតិចជាង នេះគឺជាឋានសួគ៌នៃសេរីភាពសហជីពនៅកម្ពុជា ដែលបង្ហាញពីសិទ្ធិសេរីភាពនៃការបញ្ចេញមតិរបស់កម្មករនិយោជិតត្រូវបានអនុវត្តយ៉ាងពេញលេញ។

លោកថ្លែងថា «នេះជាឋានសួគ៌នៃសេរីភាពសហជីពនៅកម្ពុជា ថែមទាំងទទួលបានការងារធ្វើ មានសិទ្ធិពេញលេញនៅក្នុងទស្សនការពារផលប្រយោជន៍របស់ក្រុមខ្លួន នៅក្នុងការងារសហជីព អ៊ីចឹងខ្ញុំគិតថា នេះជាឋានសួគ៌មួយនៃសេរីភាពសម្រាប់ការបញ្ចេញមតិ នៃបងប្អូនកម្មករនិយោជិតរបស់យើងក្នុងកម្រិតក្របខណ្ឌវិជ្ជាជីវៈ»។
រីឯលោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងជាអ្នកស្រាវជ្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញក្តីរីករាយនៅពេលឃើញច្បាប់មានការបើកចំហរសិទ្ធិសេរីភាពបានទូលំទូលាយ ដែលសហជីពមានចំនួនច្រើនជាងរោងចក្រសហគ្រាស។

លោកថ្លែងថា «ខ្ញុំសប្បាយចិត្តនៅពេលដែលឃើញច្បាប់បើកចំហរសិទ្ធិសេរីភាពឱ្យបានទូលំទូលាយ កំណត់រហូតដល់សហជីពមានច្រើនជាងរោងចក្រសហគ្រាសទៅទៀត ប៉ុន្តែធ្វើយ៉ាងណាឱ្យមានសុឆ្ឆន្ទៈពិតប្រាកដក្នុងការដោះស្រាយបញ្ហា កុំឱ្យទាញផលប្រយោជន៍អំពីអ្វីដែលជាតួនាទីពាក់ព័ន្ធ»។
គិតត្រឹមខែសីហា ឆ្នាំ២០២៥ នេះ នៅក្នុងប្រទេសកម្ពុជាមានសហជីព ដែលបានចុះបញ្ជិកាបានកើនឡើងជិតដល់ ៧ពាន់ ដោយក្រសួងការងារបានបញ្ជាក់ថា នេះជាលទ្ធផលនៃការអនុវត្តយុទ្ធសាស្ត្ររាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សិទ្ធិសេរីភាព និងផលប្រយោជន៍របស់កម្មករ៕

-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


