Connect with us

វប្បធម៌ ជំនឿ

ហោរាសាស្ត្រ ឆ្នាំទាំង ១២ ចន្លោះពីថ្ងៃទី ២១-២៧ ខែ វិច្ឆិកា ឆ្នាំ ២០២១ (ពីជូត -ម្សាញ់)

បានផុស

នៅ

ខាងក្រោមនេះ ជាទំនាយហោរាសាស្ត្រ ឆ្នាំទាំង ១២ ចន្លោះពីថ្ងៃទី​ ២១-២៧ ខែ វិច្ឆិកា ឆ្នាំ ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មនុស្ស​ដែល​កើត​ក្នុង​ឆ្នាំជូត

ការងារ​ប្រយ័ត្ន​អាចជួប​បញ្ហា​លំបាក​ ឬ​បណ្ដាល​ឲ្យ​ធ្លាក់​ទឹកចិត្ត​ទៅជា​ធុញទ្រាន់ខ្លាំង ដែល​ធ្វើឲ្យអ្នក​គិត​ចង់​ឈប់​ពី​ការងារ។ ទាំងនេះនឹង​បណ្ដាល​ឲ្យ​មាន​បញ្ហា​សុខភាព សម្រាកក៏បាន​តិចតួច ត្រូវ​ប្រយ័ត្ន​គ្រោះថ្នាក់​ដោយ​ការ​វះកាត់​ផ្សេងៗ។

បញ្ហា​ហិរញ្ញវត្ថុ​ក្នុង​រយៈពេល​នេះ ​ត្រូវ​ចំណាយ​ច្រើន​ក្នុង​​គ្រួសារ មួយ​ទៀត​តោង​ប្រយ័ត្ន​​ចាញ់​បោក​គេ ​ដោយ​ការ​ល្បួង​ពី​មនុស្ស​ មក​ដាក់​ទុន​ ដែល​ឈាន​ទៅ​ការ​បាត់បង់​លុយ​កាក់។

ស្នេហា​ក្នុង​រយៈពេល​នេះ​ អាច​នឹង​ជួប​បញ្ហា​ ដោយសារ​បញ្ហា​ជីវិត​និង​ការងារ​កាន់​តែមាន​ភាព​​តានតឹង រហូត​ឈានទៅ​បង្ក​បញ្ហា​ក្នុង​គ្រួសារ ។ ចំណែក​អ្នក​នៅ​លីវ ស្នេហា​ពេលនេះ​មិន​បាន​សម្រេច​ ឬ​អាច​និយាយ​បាន​ថា ​ជួបមនុស្ស​បោក​ប្រាស់​​អ្នក​ដែល​មិន​ស្មោះ​ត្រង់។

មធ្យោបាយ​ដើម្បី​ជួសជុល ឬ​ពង្រឹង​សំណាង​គឺ​ ប្រគេន​ចង្ហាន់​ដល់​ព្រះសង្ឃ ធ្វើ​បុណ្យ​ជាមួយ​ដូនជី ឬ​​ធ្វើ​សមាធិ បរិច្ចាគ​សំលៀកបំពាក់ ថ្នាំពេទ្យ បរិច្ចាគ​ឈាម ឬ​ធ្វើអី្វក៏​បាន​ដោយ​ឲ្យ​តែ​ចេញ​ពី​ចិត្ត​ស្មោះសរ។

អ្នក​កើត​ឆ្នាំ​ឆ្លូវ

ការងារ​មានឱកាស​ជោគជ័យ​ក្នុង​ទិសដៅ​ល្អ មាន​លាភ​សំណាង មានឱកាស​ឡើង​តំណែង ទទួល​បាន​លទ្ធផល​ល្អ បញ្ហា​និង​ឧបសគ្គ​នានា​នឹង​ត្រូវ​ដោះស្រាយ។

ចំណែកហិរញ្ញវត្ថុ អ្នកនឹង​មាន​ឱកាស​ទទួល​បាន​លាភ​សំណាង ឬ​មាន​ផល​ចំណេញ​ពី​ប្រាក់​ចំណូល ​ចូល​មក​ក្នុង​ទិសដៅ​ល្អ។ ជាពិសេស​នឹង​មាន​នរណា​ម្នាក់​ ជួយ​ចង្អុល​បង្ហាញ​ផ្លូវ​។

ស្នេហា​កំឡុង​ពេល​នេះ ​ជា​ឱកាស​ល្អ​ បើ​ចំពោះ​អ្នក​មាន​គ្រួសារ​ នឹង​មាន​កូនៗ​មក​ចាប់​កំណើត​ឆាប់ៗ។ ចំណែក​មនុស្ស​នៅ​លីវ​​ ជា​ពេល​វេលា​ដ៏​ល្អ​ដើម្បី​ស្វែងរក​គូព្រេង។

មធ្យោបាយ​ដើម្បី​ជួសជុល ឬ​ពង្រឹង​សំណាង​បន្ថែម​ទៀត​ គឺ​ការ​បរិច្ចាគ​សៀវភៅ ប្រតិបត្តិ​ព្រះ​ធម៌​ឲ្យ​បាន​ទៀងទាត់ កាន់​សិក្ខាបទ សូត្រ​ធម៌​កសាង​ចិត្ត​ឲ្យ​ជ្រះថ្លា និមន្ត​ព្រះសង្ឃ ធ្វើ​បុណ្យ​ទាក់ទង​នឹង​មូលនិធិ ​អប់រំ​ដល់​សិស្ស​ក្រីក្រ​ជា​ដើម។

មនុស្ស​ដែល​កើត​ក្នុង​ឆ្នាំ​ខ្លា

អំឡុង​ពេល​នេះ ​មាន​ឱកាស​ទទួល​បាន​អ្វី​ថ្មី ឬ​​មាន​សំណាង​ទាក់​ទង​នឹង​ការងារ​ឆាប់ៗ​នេះ ​នឹង​សម្រេច​បាន​ការ​ធ្វើ​ដំណើរ​ដ៏​វែង​ឆ្ងាយ​មួយ។

ក្នុង​រយៈពេល​នេះ​ ជា​ឱកាស​ល្អ​ ដែលអ្នកនឹង​ទទួលបានលាភសំណាង​ពីមិត្តក្នុងសង្គម ឬ​សហសេវិក​ពេញវ័យ​នឹងគាំទ្រដើម្បីចង្អុលបង្ហាញបណ្តាញនៃ​អត្ថប្រយោជន៍​ប្រាក់​ចំណូល​ដែល​មកដល់។ បើទោះបីមាន​បញ្ហា​ហិរញ្ញវត្ថុ ក៏មាន​មនុស្ស​មកជួយ​ ឬ​មាន​ឱកាស​ល្អ​ក្នុង​ការ​រក​ប្រាក់​ចំណេញ ​ពី​ការ​វិនិយោគផ្សេងៗ

ស្នេហាក្នុងពេលនេះ​ គឺជាឱកាសដ៏ល្អ និង​រលូន គ្រួសារកាន់តែមានសុភមង្គល ។ អ្នក​នៅ​លីវ​មានឱកាស​ទទួល​បាន​ដំណឹង​ល្អ​ បានជួបមនុស្សដែលស្វែងរក​មក​ជាយូរ។

ដើម្បី​ពង្រឹង​សំណាងប​ន្ថែម​គឺ​ បរិច្ចាក​បរិក្ខារ​ពេទ្យ ធ្វើ​បុណ្យ​ដោយ​ប្រើ​ដៃ​សិប្បនិម្មិត ជើង​សិប្បនិម្មិត​ដល់​អ្នក ពិការ ឬ​ជួយ​អ្នក​ឈឺ និង​ទុរគត​ជន​តាម​ផ្លូវ។

មនុស្សដែលកើតក្នុងឆ្នាំទន្សាយ

ការងារនឹងទទួលបានជោគជ័យក្នុងទិសដៅល្អ មានស្ថេរភាពការងារ​កាន់​តែ​ប្រសើរ ។ អ្នក​ក៏​មាន​ឱកាស​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស ដើម្បីសិក្សា ឬ​ផ្លាស់ប្តូរ​ប្រាក់ខែ ដើម្បីប្រាក់ចំណូ​លកាន់តែប្រសើរជាងមុន។ បញ្ហានិងឧបសគ្គនឹងត្រូវបាន​ដោះស្រាយ​ក្នុង​ទិសដៅ​ល្អ។

ហិរញ្ញវត្ថុ​ក្នុង​រយៈពេល​នេះ​ មានឱកាស​មាន​លាភ​ចូល​ហូរហៀរ ការ​វិនិយោគ​ផ្សេងៗ​នាំ​មក​នូវ​ផល​ចំណេញ ដោយសារមាន ​អ្នកជួយគាំទ្រ។ ប្រសិនបើអ្នកមានបញ្ហាហិរញ្ញវត្ថុ មិត្តភក្តិ​ជិតស្និទ្ធ និង​ក្រុមគ្រួសារ​ជួយអ្នក​ឲ្យ​ឆ្លងកាត់បញ្ហាបានយ៉ាងល្អ។

ស្នេហា​ក្នុង​រយៈពេល​នេះ​មានឱកាស​ទទួល​បាន​រឿង​ល្អៗ​ពី​ដៃគូ​ដែរ។ ប៉ុន្តែ​ត្រូវ​ប្រយ័ត្ន​បញ្ហា​សុខភាព ឬ​អារម្មណ៍​តានតឹង​។​ អ្នក​នៅ​លីវ​មានឱកាស​បំពេញ​បំណង ​​ដោយ​បានជួប​​ស្នេហា​អាយុ​ខុស​គ្នា។

មធ្យោបាយ​ដើម្បី​ជួសជុល ឬ​ពង្រឹង​សំណាង​គឺ​ បន់ស្រន់ គោរព​សិក្ខាបទ និង​ប្រតិបត្តិ​ព្រះធម៌។ ធ្វើបុណ្យជួយកុមារ​ក្រីក្រ ឬ​ធ្វើ​បុណ្យ​ទាក់​ទង​នឹង​ការ​បង្កើត​គ្រឿង​ឥស្សរិយយស ធ្វើ​ពិធី​បូជា។

មនុស្សដែលកើតក្នុងឆ្នាំរោង

ការងាររបស់អ្នកទំនងជាបង្កបញ្ហា​ មនុស្ស​ដែល​ទុក​ចិត្ត ឬ​មនុស្ស​ជុំវិញ​ខ្លួន​​អ្នក​​ អាច​នាំ​មក​នូវ​បញ្ហា ឬចៅហ្វាយ​អាចយល់ច្រឡំលើអ្នក។ ក្នុងអំឡុងពេលនេះ ​នឹង​មាន​ការ​រអាក់រអួល​ការ​រំខាន​ការ​ខូចខាត​ផ្សេងៗ។ ប្រយ័ត្ន​កុំ​លួច​បន្លំ​អ្នកណា ព្រោះ​គេ​នឹង​ងាយ​ស្រួល​ចាប់​យក​មក​ផ្ដន្ទាទោស។

ហិរញ្ញវត្ថុ​ក្នុង​រយៈពេល​នេះ​ មានឱកាស​ល្អ​មាន​លាភ​ចូល ឬ​ធ្វើ​ជំនួញ​វិនិយោគ​ផ្សេងៗ​ទទួលបាន​ផល​ចំណេញ​ច្រើន​។

ស្នេហា​ក្នុង​រយៈពេល​នេះ ​មាន​លក្ខណៈ​មាន​សំណាង​ពី​ភេទ​ផ្ទុយ​ ឬ​ប្រហែល​ជា​បាន​លុយ អំណោយ វត្ថុ​អនុស្សាវរីយ៍ វា​ជា​ពេល​វេលា​នៃ​ភាព​កក់ក្ដៅ​ក្នុង​ជីវិត​គ្រួសារ អាច​យល់​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក អ្នក​នៅ​លីវ​មាន​ឱកាស​បាន​សម្រេចបំណងដែលប៉ង។

មធ្យោបាយ​ដើម្បី​ជួសជុល ឬ​ពង្រឹង​សំណាង ​គឺ​បរិច្ចាគ​សំលៀកបំពាក់ ធ្វើ​បុណ្យ​ដែល​ទាក់ទង​នឹង​អាហារ ប្រដាប់​ក្មេង​លេង​សម្រាប់​កុមារ មូលនិធិ​ស្ត្រី ឬ​មណ្ឌល​ថែទាំ។

មនុស្សកើតឆ្នាំម្សាញ់

អាជីព​ការងារ​មានឱកាស​ល្អ​ ទទួលបាន​ការទុកចិត្ត​ពី​ចៅហ្វាយនាយ ​ឲ្យ​ធ្វើ​ការងារ​តំណែង​ធំ ដូច្នេះឱកាស​ជោគជ័យ​ខិតមកដល់ជា​បណ្ដើរៗ។ កាលៈទេសៈ​នេះ​អ្នក​ត្រូវ​ជម្នះ​បញ្ហា​ផ្សេងៗ​ឲ្យ​បាន​ល្អ នេះ​ជា​ពេល​វេលា​ដែល​ឱកាស​មាស​កើតឡើង​ចំពោះ​ការងារ ។

ហិរញ្ញវត្ថុក្នុងអំឡុងពេលនេះ អា​ចជាបញ្ហាសាច់ប្រាក់ឬ​ការ​ខ្ជះខ្ជាយ មិនអាចសន្សំប្រាក់បានទេ។ ប្រយ័ត្ន​ខូចខាត ឬ​បាត់បង់​ទ្រព្យសម្បត្តិ។ ត្រូវប្រយ័ត្នចំពោះកំហុសហិរញ្ញវត្ថុ ដែលនាំឲ្យមាន​ហេតុផល​ក្នុង​ការ​ចំណាយ​ខ្ពស់។

ស្នេហា​ក្នុង​រយៈពេល​នេះ​ អាច​នឹង​ជួប​បញ្ហា​តិចតួច ​ដោយសារតែ​មិន​ចេះ​អត់ធ្មត់ តូច​ចិត្តនឹងគ្នា ឬ​អាច​មាន​គម្លាត​រវាង​ខ្លួន​និង​គូស្នេហ៍​។​ អ្នក​នៅ​លីវ​ស្នេហា​មិនល្អ​ទេ អាចត្រូវបាន​គេ​បោក​បញ្ឆោត ឬ​បើ​មាន​ស្នេហា​ក្នុង​អំឡុង​ពេល​នេះ​ នឹង​មាន​តែ​ការ​ខ្ជះខ្ជាយ​លុយកាក់​ប៉ុណ្ណោះ​។

មធ្យោបាយ​ដើម្បី​ជួសជុល ឬ​ពង្រឹង​សំណាង​គឺ​ បរិច្ចាគ​សម្ភារៈ​ដែល​ទាក់ទង​នឹង​ការ​សម្អាត​អនាម័យ ដូចជា ទឹក​សម្អាត​បង្គន់ ជូត​សម្អាត​កម្រាល​ឥដ្ឋ ឬ​បរិច្ចាគ​ស្បែកជើង កម្រាលព្រំ សម្រាប់​ដំបូល​ព្រះវិហារ៕

នៅមានត ឆ្នាំទាំង១២ ៖

គ្រូ ណុប

ចុចអាន៖បុគ្គលិកលក្ខណៈមនុស្សឆ្នាំ «ច» និងដៃគូការងារសក្ដិសមបំផុតក្នុងឆ្នាំ ២០២២

ចុចអាន៖«រកា» ត្រូវរក្សាចិត្តស្មោះសរឲ្យជាប់ ឆ្នាំ ២០២២ អ្នកនឹងបានផលតបស្នងមកវិញ ទាំងការងារ និងជីវិត

ចុចអាន៖ទំនាយជោគជតា «វក» ២០២២ នឹងល្អនៅចុងឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

សន្សំថវិកា និងប្រយុទ្ធប្រឆាំង ការប្រែប្រួលអាកាសធាតុ ដោយការចូលរួមប្រើប្រាស់ថាមពលប្រកបដោយទំនួលខុសត្រូវ តាមរយៈយុទ្ធនាការ ខ្ញុំសន្សំ ឬ iSave

ព័ត៌មានជាតិ១២ នាទី មុន

កូរ៉េជួយ​បណ្តុះបណ្តាល​សមត្ថភាព​ធនធានមនុស្ស​លើវិស័យការទូត

ព័ត៌មានជាតិ៤៥ នាទី មុន

បច្ចេកវិទ្យាចុងក្រោយរបស់ក្រុមហ៊ុន WatchGuard ត្រូវបាននាំមកបង្ហាញជូនអតិថិជន ដោយមានសហការជាមួយក្រុមហ៊ុន Andromeda

សេដ្ឋកិច្ច១ ម៉ោង មុន

លោក វង្សី វិស្សុត ប្រាប់គណៈប្រតិភូ ADBថា កម្ពុជាប្រឆាំងនឹងសេដ្ឋកិច្ចគាំពារនិយម

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លោក ពូទីន ចុះសួរសុខទុក្ខទាហាន រុស្ស៊ី ដែលរងរបួសក្នុងសង្គ្រាមនៅ អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម