វប្បធម៌ ជំនឿ
មនុស្សស្រីហុងស៊ុយខ្ពស់ រមែងមានចំណុចពិសេស ៥យ៉ាង
តាមទ្រឹស្ដីនរវិទ្យា រូបរាងខាងក្រៅរួមមាន ភ្នែក ច្រមុះ ត្រចៀក និងមុខមាត់របស់មនុស្សស្រី ពិតជាអាចបង្ហាញពីជោគវាសនាអនាគតរបស់ពួកនាង គ្រាន់តែតិចឬច្រើនប៉ុណ្ណោះ។ យោងតាមនរវិទូឱ្យបង្ហាញថា ស្ត្រីដែលមានលក្ខណៈពិសេស ៥ យ៉ាងដូចតទៅនេះ ជាមនុស្សស្រីទាក់ទាញសំណាង ធ្វើឱ្យជីវិតការងារកាន់តែរឹងមាំ ឯការរស់នៅកាន់តែរុងរឿង។
១. ថ្ងាសធំទូលាយ

ថ្ងាសត្រូវបានគេចាត់ទុកជាតំបន់តំណាងនៃទេពកោសល្យ និងប្រាជ្ញារបស់ស្ត្រី។ ដូច្នេះហើយ ប្រសិនបើនាងមានថ្ងាសធំទូលាយ ថែមទាំងពេញល្អទៀតនោះ បើទោះបីជាមិនលេចធ្លោខ្លាំងផ្នែកសម្រស់ ប៉ុន្តែគ្រួសារណាដែលមានវត្តមានរបស់នាង ផ្ទះនោះនឹងពោរពេញដោយសំណាងបរិបូរ។
ជាធម្មតាស្ត្រីប្រភេទនេះជាមនុស្សដែលមានភាពវៃឆ្លាតពីធម្មជាតិ មានសមត្ថភាពមើលឃើញវែងឆ្ងាយ និងចេះចាប់យកឱកាស ដើម្បីជួយខ្លួនឯងឱ្យប្រសើរឡើងក្នុងការងារ និងជីវិត។
២. ខ្ទង់ច្រមុះខ្ពស់

មិនដូចថ្ងាសទេ ច្រមុះត្រូវបានគេចាត់ទុកជាកន្លែងតំណាងឱ្យទ្រព្យសម្បត្តិ។ ដូច្នេះហើយ ការមើលនិស្ស័យតាមច្រមុះ ពិតជាអាចទស្សន៍ទាយពីជោគវាសនា និងជោគជតារាសីរបស់ស្ត្រីនាពេលអនាគតបានពិតមែន។
ប្រសិនបើស្រ្តីណាដែលមានច្រមុះខ្ពស់ ត្រង់ និងសាច់ច្រមុះពេញ នោះជាសញ្ញានៃមនុស្សដែលមានលក្ខណៈពិសេសខាងលុយកាក់។ ភាគច្រើននៃស្ត្រីទាំងនេះ មានភាពស្មោះត្រង់ ចិត្តល្អ មានការតាំងចិត្តខ្ពស់ ក្លាហាន មានទំនួលខុសត្រូវខ្ពស់ចំពោះមនុស្សគ្រប់គ្នានៅជុំវិញ និងការងាររបស់ខ្លួន។ ដោយសារមានបុគ្គលិកលក្ខណៈដ៏អស្ចារ្យបែបនេះ ទើបពួកនាងពូកែរកលុយ និងពូកែគណនាការចំណាយ ហើយអាជីព និងទ្រព្យសម្បត្តិក៏រីកចម្រើនខ្លាំង។
៣. ឆ្អឹងថ្ពាល់ខ្ពស់

ថ្ពាល់ត្រូវបានចាត់ទុកជាកន្លែងដែលតំណាងឱ្យអំណាច! ថ្ពាល់ខ្ពស់ ថ្វីត្បិតតែមិនសូវមានសោភ័ណភាព ប៉ុន្តែបើនិយាយពីហុងស៊ុយ នារីម្នាក់នោះជាមនុស្សងាយនឹងជោគជ័យក្នុងអាជីព ថែមទាំងអាចកាន់អំណាចធំទៀតផង។
នរវិទ្យាជឿជាក់ថា ស្ត្រីដែលមានថ្ពាល់ខ្ពស់ពីធម្មជាតិ គឺជាអ្នកដឹកនាំដែលមានទេពកោសល្យ មានជំនាញខ្ពស់ក្នុងការងារទាក់ទងនឹងការគ្រប់គ្រង និងរដ្ឋបាល និងមានទេពកោសល្យក្នុងការដឹកនាំសមូហភាព។
៤. ត្របកភ្នែកកោង

យោងទៅតាមនរវិទ្យា ភ្នែកគឺជាទីតាំងតំណាងឱ្យភាពវៃឆ្លាត និងមន្តស្នេហ៍។ ដូច្នេះហើយ ស្ត្រីភាគច្រើនដែលមានត្របកភ្នែកកោង និងវែង ជាមនុស្សឈ្លាសវៃ ហើយរហ័សរហួន។ មិនតែប៉ុណ្ណោះនាងតែងតែលេចធ្លោក្នុងហ្វូងមនុស្ស។ ទោះបីជីវិតនៅក្មេងធ្លាប់ឆ្លងកាត់ការលំបាកជាច្រើនបន្តិច ប៉ុន្តែជីវិតក្រោយមក នឹងជោគជ័យខ្លាំង ទាំងអាជីព និងស្នេហា។
៥. ទងត្រចៀកធំ

ទងត្រចៀកធំ ត្រូវបានជាតំណាងឱ្យសុខភាព និងប្រាជ្ញា។ ស្ត្រីភាគច្រើនដែលមានទងត្រចៀកធំ រមែងមានភាពស្វាហាប់ តស៊ូក្នុងការងារ ថែមទាំងមិនចេះបោះបង់ពាក់កណ្ដាលទីឡើយ។ ជាពិសេស ស្ត្រីដែលមានទងត្រចៀកបែបនេះ គឺជាប្រភេទមនុស្សពូកែឆក់ឱកាស ទើបបានជាអនាគតរបស់នាងតែងតែភ្លឺស្វាង ជាមួយនឹងទ្រព្យសម្បត្តិសម្បូរបែប៕
អត្ថបទ៖ សន្យា
ចុចអាន៖ ពិតឬ ប្រជ្រុយក្បែរតំបន់ពិសេស ជាប្រជ្រុយមានមន្តស្នេហ៍ និងសំណាងខ្លាំង?
ចុចអាន៖ បុគ្គលិកលក្ខណៈ ៤យ៉ាងនៃបុរសពូកែរកក្រៅ ហើយផិតក្បត់សង្សារឬប្រពន្ធ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


