វប្បធម៌ ជំនឿ
មន្ត្រីស្ថានទូតជប៉ុន បង្ហាញនូវឆន្ទះគាំទ្រ បន្តរក្សាទំនាក់ទំនងជិតស្និតជាមួយអាជ្ញាធរជាតិព្រះវិហារ
លោក TANINAI Ichitomo អគ្គរាជទូតរង នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា បង្ហាញនូវឆន្ទះគាំទ្រ និងបន្តរក្សាទំនាក់ទំនងយ៉ាងជិតស្និតជាមួយអាជ្ញាធរជាតិព្រះវិហារ។

ការបង្ហាញនេះ ធ្វើឡើងក្នុងដំណើរទស្សនកិច្ចរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជាមកកាន់រមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ នាពេលថ្មីៗកន្លងនេះ។ នេះ បើតាមការឱ្យដឹងពី អាជ្ញាធរជាតិព្រះវិហារ។

លោក TANINAI Ichitomo អគ្គរាជទូតរង នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា ខណៈជា ប្រធានប្រតិភូ បានបង្ហាញនូវឆន្ទះគាំទ្រ និងបន្តរក្សាទំនាក់ទំនងយ៉ាងជិតស្និតជាមួយអាជ្ញាធរជាតិព្រះវិហារ ព្រមទាំងពិនិត្យលទ្ធភាពគិតគូរនូវថវិកាមូលនិធិដែលបានមកពីប្រទេសជប៉ុន ដើម្បីផ្តល់ឲ្យអាជ្ញាធរជាតិព្រះវិហារផ្ទាល់ ឬមធ្យោបាយផ្សេងៗ ក្នុងគោលដៅអភិរក្ស ជួសជុល សំណង់ប្រាសាទ និងកិច្ចការអភិវឌ្ឍន៍នានាឲ្យអស់ពីលទ្ធភាព សម្រាប់តំបន់រមណីយដ្ឋានបេតិកភណ្ឌប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ។

ដំណើរទស្សនកិច្ចនេះ ក្នុងគោលបំណងសិក្សាស្វែងយល់អំពីវប្បធម៌ ប្រវត្តិសាស្រ្ត និងសមិទ្ធិផលនានារបស់អាជ្ញាធរជាតិព្រះវិហារ លើកិច្ចការងារអភិរក្ស និងជួសជុល កិច្ចការអភិវឌ្ឍន៍សហគមន៍ និងព្រមទាំងបញ្ហាប្រឈមនាពេលបច្ចុប្បន្ននេះ។

អគ្គនាយរង និងថ្នាក់នាំមួយចំនួន នៃអាជ្ញាធរជាតិព្រះវិហារ បានទទួលស្វាគមន៍ លោក TANINAI Ichitomo អគ្គរាជទូតរងនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា និងសហការីអញ្ជើញមកទស្សនកិច្ចរមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ ដោយយកចិត្តទុកដាក់៕

-
សន្តិសុខសង្គម១ សប្តាហ៍ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ២៣ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ២៣ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា


