ព័ត៌មានអន្ដរជាតិ
WB៖ សេដ្ឋកិច្ចថៃនឹងកើនតិចជាងគេបំផុតនៅអាស៊ានឆ្នាំនេះ
ធនាគារពិភពលោក (WB) បានព្យាករថា សេដ្ឋកិច្ចថៃឆ្នាំ ២០២៥ នឹងមានកំណើនវិជ្ជមានត្រឹម ២ ភាគរយ ដែលយឺតយ៉ាវបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ ខណៈហានិភ័យទាំងក្នុងស្រុក និងក្រៅស្រុកបន្តដាក់សម្ពាធ។

WB បានចេញការព្យាករនេះកាលពីថ្ងៃអង្គារ ក្នុងរបាយការណ៍ «បច្ចុប្បន្នភាពសេដ្ឋកិច្ចអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ប្រចាំខែតុលា ឆ្នាំ ២០២៥» ដែលផ្ដោតលើប្រទេសកំពុងអភិវឌ្ឍសំខាន់ៗក្នុងតំបន់នេះ។ បើមែនទែនទៅ សេដ្ឋកិច្ចថៃស្ទើរតែមានកំណើនតិចជាងគេបំផុតទូទាំងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក (EAP) ដោយខ្ពស់ជាងកំណើនរបស់ប្រទេសកោះចំនួន ២ នៅប៉ាស៊ីហ្វិកប៉ុណ្ណោះ ខណៈសេដ្ឋកិច្ចមីយ៉ាន់ម៉ា ដែលបន្តរងទុក្ខដោយសង្រ្គាមស៊ីវិលវិញ រំពឹងថានឹងធ្លាក់ចុះប្រមាណ ១,៨ ភាគរយ។
WB បាននិយាយថា សេដ្ឋកិច្ចទូទាំងតំបន់ EAP នឹងកើនឡើង ៤,៨ ភាគរយ ដោយបន្តខ្ពស់ជាងអត្រាកំណើនរបស់សកល ប៉ុន្តែនឹងចុះខ្សោយនៅឆ្នាំ ២០២៥ និងបន្តបន្ថែមទៀតដល់ឆ្នាំ ២០២៦។ ធនាគារបានលើកឡើងថា របាំងពាណិជ្ជកម្មដូចជាពន្ធខ្ពស់ កំណើនភាពមិនប្រាកដប្រជានៃគោលនយោបាយសេដ្ឋកិច្ចជាសកល និងភាពយឺតយ៉ាវនៃការលូតលាស់សេដ្ឋកិច្ចពិភពលោក ក៏ដូចជាការកើនឡើងនូវភាពមិនច្បាស់លាស់ផ្នែកនយោបាយ និងគោលនយោបាយក្នុងស្រុក «ជាពិសេសនៅឥណ្ឌូណេស៊ី និងថៃ» បានប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសនីមួយៗក្នុងតំបន់។
គួរគូសបញ្ជាក់ថា កំណើន ២ ភាគរយ សម្រាប់សេដ្ឋកិច្ចថៃ គឺខ្ពស់ជាងការព្យាកររបស់ WB កាលពីខែមេសា ដែលរំពឹងកំណើនត្រឹម ១,៨ ភាគរយ។ យ៉ាងណាមិញ វានៅតែបង្ហាញថា សេដ្ឋកិច្ចថៃ ដែលសេដ្ឋវិទូ មួយចំនួនហៅថាជា «សេដ្ឋកិច្ចដើរអូសជើង» នៅតែប្រឈមបញ្ហាខ្លាំង ធៀបនឹងប្រទេសក្នុងតំបន់សំខាន់ៗដូចជាវៀតណាម ហ្វីលីពីន ឥណ្ឌូណេស៊ី និងកម្ពុជា ជាដើម។
កន្លងមក សេដ្ឋវិទូថៃបានលើកឡើងពីបញ្ហាជាប្រព័ន្ធផ្សេងៗដែលរួមរឹតសេដ្ឋកិច្ចរបស់ប្រទេសនេះ រួមទាំងបំណុលគ្រួសារខ្ពស់ ពន្ធគយអាមេរិក វិបត្តិនយោបាយក្នុងស្រុក និងព្រំដែនជាមួយកម្ពុជា កម្សោយតម្រូវការ និងការធ្លាក់ចុះនៃវិស័យទេសចរណ៍ជាដើម។ ប្រទេសនេះពឹងផ្អែកលើការនាំចេញ និងវិស័យទេសចរណ៍ ដើម្បីជំរុញកំណើនរបស់ខ្លួន ហើយពន្ធខ្ពស់របស់អាមេរិក គឺជាការគំរាមកំហែងដ៏ធំមួយសម្រាប់ឆ្នាំនេះ និងបន្តដល់ឆ្នាំក្រោយ។ សេដ្ឋវិទូបានទាមទារឱ្យមានការកំណែទម្រង់សេដ្ឋកិច្ចក្នុងស្រុក ដើម្បីងើបចេញពីអន្ទាក់នៃប្រទេសមានសេដ្ឋកិច្ចដើរអូសជើង។
នេះគឺជាតារាងព្យាករកំណើនសេដ្ឋកិច្ច EAP ចុងក្រោយ របស់ធនាគារពិភពលោក៖

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


