កំណើនសេដ្ឋកិច្ចថៃបានជាប់នៅក្នុងដំណាក់កាលដើរអូសជើងធៀបនឹងប្រទេសក្នុងតំបន់ភាគច្រើន ដោយសារតែការធ្លាក់ចុះនៃផលិតកម្ម និងបំណុលគ្រួសារខ្ពស់
ក្រុមហ៊ុនឈ្មួញជើងសាហិរញ្ញវត្ថុ InnovestX Securities បានអះអាងថា ពន្ធឆ្លើយតបឱ្យស្មើគ្នារបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អាចធ្វើឱ្យផលិតផលក្នុងស្រុកសរុប (GDP) របស់ថៃ ធ្លាក់ចុះរហូតដល់ទៅ ១,២ ភាគរយ ពីការព្យាករ ២,៥ ភាគរយ ខណៈការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលថៃ អាចនឹងមានប្រសិទ្ធិភាពតិចតួចក្នុងការពង្រឹងសេដ្ឋកិច្ច។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។ ថៃស្ថិតក្នុងបញ្ជី «ប្រទេសកខ្វក់ទាំង១៥» ដែលសំដៅលើប្រទេសមានអតិរេកពាណិជ្ជកម្មធំៗជាមួយសហរដ្ឋអាមេរិក ដោយនឹងអាចរងផលប៉ះពាល់ដោយពន្ធរបស់លោក ត្រាំ។ ជាមធ្យម...