ព័ត៌មានអន្ដរជាតិ
Airbus ប្រមូលយន្តហោះជួសជុលជាង ៦ ០០០ គ្រឿង រំខានដល់វិស័យអាកាសចរណ៍ទូទាំងពិភពលោក
ក្រុមហ៊ុនផលិតយន្តហោះ Airbus កាលពីថ្ងៃសុក្រ បានចេញបញ្ជាប្រមូលយន្តហោះប្រភេទ A320 ប្រមាណ ៦ ០០០ គ្រឿង ដើម្បីយកទៅជួញជុលបញ្ហាសុសវែរ ដោយបង្កការរំខានដល់វិស័យអាកាសចរណ៍ទូទាំងពិភពលោក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

Airbus បានឱ្យដឹងថា យន្តហោះប្រភេទ A320 ត្រូវការសុសវែរថ្មីមុនដំណើរការហោះហើរធម្មតាឡើងវិញ បើមិនដូច្នោះទេអាចនឹងជួបបញ្ហាទិន្នន័យ ដែលនឹងបង្កឱ្យមានការពន្យារពេលជើងហោះហើរ ឬក៏ការលុបជើងហោះហើរ ចំពេលដែលពិភពលោកចូលដល់រដូវធ្វើដំណើរចុងសប្ដាហ៍ដ៏មមាញឹក ជាពិសេសសហរដ្ឋអាមេរិក។ ក្រៅពីការផ្លាស់ប្ដូរសុសវែរ យន្តហោះរាប់រយគ្រឿង ក៏ត្រូវការផ្លាស់ប្ដូរ ឬជួសជុស ហាដវែរ (គ្រឿងបន្លាស់) ផងដែរ។
ការចេញបញ្ជាប្រមូលយន្តហោះជួសជុលដដែល ធ្វើឡើងក្រោយមានការរកឃើញថា រលកវិទ្យុសកម្មដ៏ខ្លាំងខ្លាពីព្រះអាទិត្យអាចបំផ្លាញទិន្នន័យសំខាន់ៗសម្រាប់មុខងារគ្រប់គ្រងការហោះហើរ។
ក្រុមហ៊ុន Airbus បាននិយាយក្នុងសេចក្ដីថ្លែងការណ៍ថា ជាលទ្ធផលនៃរលកវិទ្យុសកម្ម «ក្រុមហ៊ុន Airbus បានកំណត់អត្តសញ្ញាណយន្តហោះប្រភេទ A320 កំពុងដំណើរការ មួយចំនួនធំ ដែលអាចនឹងរងផលប៉ះពាល់»។ ក្រុមហ៊ុនទទួលស្គាល់ថា វិធានការរបស់ខ្លួន «នឹងនាំឱ្យមានការរំខានដល់ប្រតិបត្តិការដល់អ្នកដំណើរ និងអតិថិជន»។

តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ប្រភពពីឧស្សាហកម្មអាកាសចរណ៍បាននិយាយថា បទបញ្ជាប្រមូលយន្តហោះជួសជុលភ្លាមៗរបស់ Airbus ធ្វើឡើងក្រោយជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ JetBlue ពីទីក្រុង Cancun នៃប្រទេសម៉ិកស៊ិក ទៅកាន់ទីក្រុង Newark របស់សហរដ្ឋអាមេរិក បានធ្លាក់ចុះរយៈកម្ពស់ពេលហោះហើរភ្លាមៗកាលពីថ្ងៃទី ៣០ តុលា ដោយធ្វើឱ្យអ្នកដំណើរជាច្រើននាក់រងរបួស។ ជើងហោះហើរដដែលត្រូវបង្ខំចុះចតនៅក្រុង Tampa និងបង្កឱ្យមានការស៊ើបអង្កេតពីរដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក (FAA)។
ជុំវិញបញ្ហានេះផងដែរ ទីភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍សហភាពអឺរ៉ុបឯណោះវិញ កាលពីយប់ថ្ងៃសុក្រ បានចេញសេចក្តីណែនាំបន្ទាន់មួយ ដោយកំណត់ការជួសជុលតាមបទបញ្ជាប្រមូលរបស់ Airbus ជា «កាតព្វកិច្ច»។
បើតាមរ៉យទ័រ នៅពេល Airbus ចេញសេចក្ដីប្រកាសកាលពីថ្ងៃសុក្រ យន្តហោះ A320 ប្រមាណ ៣ ០០០ គ្រឿង ពីប្រតិបត្តិករអាកាសចរណ៍ប្រមាណ ៣៥០ ក្រុមហ៊ុន កំពុងហោះហើរនៅលើអាកាសនៅឡើយ។ បច្ចុប្បន្ន យន្តហោះប្រភេទ A320 ប្រមាណ ១១ ៣០០ គ្រឿង ដែលកំពុងប្រតិបត្តិការទូទាំងពិភពលោក។
ប្រតិបត្តិករយន្តហោះ A320 ធំៗ រួមមានក្រុមហ៊ុនអាកាសចរណ៍នៅសហរដ្ឋអាមេរិក ដូចជា American Airlines, Delta Air Lines, JetBlue និង United Airlines ជាដើម។ ក្រុមហ៊ុនអាកាសចរណ៍នៅចិន អឺរ៉ុប និងឥណ្ឌា ក៏ស្ថិតក្នុងចំណោមអតិថិជនធំបំផុតរបស់យន្តហោះប្រភេទដដែលផងដែរ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


