ព័ត៌មានអន្ដរជាតិ
SCC គ្រោងផ្អាកដំណើការរោងចក្រគីមីឥន្ធនៈនៅវៀតណាម ដោយសារកង្វះវត្ថុធាតុដើម
ក្រុមហ៊ុនថៃ Siam Cement Public Company Limited (SCC ឬ SCG) គ្រោងផ្អាកប្រតិបត្តិការជាបណ្ដោះអាសន្ននៅរោងចក្រគីមីឥន្ធនៈ Long Son Petrochemicals នៅប្រទេសវៀតណាម ចាប់ពីពាក់កណ្តាលខែឧសភា ចំពេលដែលការរំខានផ្នែកផ្គត់ផ្គង់វត្ថុធាតុដើមបន្តបន្តដាក់សម្ពាធលើអាជីវកម្មគីមីរបស់ក្រុមហ៊ុនដោយសារតែជម្លោះមជ្ឈិមបូព៌ា។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thai Enquirer កាលពីថ្ងៃព្រហស្បតិ៍ (២៣ មេសា)។

ក្នុងឯកសារដាក់ជូនទៅផ្សារភាគហ៊ុនថៃ ក្រុមហ៊ុន SCC បាននិយាយថា ស្ថានភាពនៅមជ្ឈិមបូព៌ានៅតែមិនប្រាកដប្រជាខ្ពស់ ដោយគ្មានពេលវេលាច្បាស់លាស់សម្រាប់ដំណោះស្រាយ។ កិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងរកវត្ថុធាតុដើមពីប្រភពផ្គត់ផ្គង់ជំនួស ដែលដឹកជញ្ជូនដោយមិនប្រើច្រកសមុទ្រហ័រមូហ្ស បានបណ្តាលឱ្យមានការចំណាយខ្ពស់ជាងមុន និងការរឹតបន្តឹងការផ្គត់ផ្គង់ជាបន្តបន្ទាប់។
SCC បាននិយាយថា ការផ្អាកដំណើរការរោងចក្រ Long Son Petrochemicals Co., Ltd. (LSP) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធខាងគីមីរបស់ខ្លួន គឺជារឿងចាំបាច់ បន្ទាប់ពីមានការលំបាកជាបន្តបន្ទាប់ក្នុងការធានាវត្ថុធាតុដើមក្នុងតម្លៃសមរម្យ និងមានការផ្គត់ផ្គង់ដែលអាចទុកចិត្តបាន។
ការបិទដំណើរការជាបណ្តោះអាសន្ននេះ រំពឹងថានឹងបង្កឱ្យមានការចំណាយសាច់ប្រាក់ថេរប្រហែល ២៥០ លានបាត/ខែ។
គួរគូសបញ្ជាក់ថា កាលពីខែមីនា ក្រុមហ៊ុន SCC បានប្រកាសផ្អាកប្រតិបត្តិការនៅរោងចក្រ Rayong Olefins របស់ខ្លួននៅក្នុងប្រទេសថៃ ដោយសារតែស្ថានភាពដូចគ្នា។
ការបិទច្រកសមុទ្រហ័រមូហ្ស ដែលបណ្ដាលមកពីជម្លោះអ៊ីស្រាអែល សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបង្កឱ្យរាំងស្ទះដល់ការនាំចេញប្រេង និងផលិតកម្មប្រេងចេញពីតំបន់មជ្ឈិមបូព៌ា។ ការណ៍នេះ បានបណ្ដាលឱ្យការផ្គត់ផ្គង់សម្រាប់តំបន់អាស៊ីអាគ្នេយ៍ ដូចអាស៊ីផ្សេងទៀតដែរ ត្រូវធ្លាក់ចូលទៅក្នុងវិបត្តិ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


