សេដ្ឋកិច្ច
កសិករជិត៤០០គ្រួសារ ក្រៅពីការងារស្រែចម្ការ ឆ្លៀតចិញ្ចឹមចង្រិតរកចំណូលបន្ថែមផ្គត់ផ្គង់គ្រួសារ
កសិករដែលស្ថិតនៅស្រុកគិរីវង់ ខេត្តតាកែវ ប្រមាណជិត៤០០គ្រួសារ ក្រៅអំពីការងារស្រែចម្ការ ឆ្លៀតចាប់យករបរចិញ្ចឹមចង្រិតរកប្រាក់ចំណូលបន្ថែមផ្គត់ផ្គង់គ្រួសារ ខណៈបច្ចុប្បន្នចង្រិតក៏មានទីផ្សារល្អគ្រាន់បើ ព្រោះមានឈ្មួញចុះទិញស្រាប់។

លោក រស់ រុន មន្ត្រីកសិកម្មឃុំកំពែង ស្រុកគិរីវង់ ខេត្តតាកែវ ប្រាប់ កម្ពុជាថ្មី ថា សម្រាប់ឃុំកំពែងរបស់លោក បច្ចុប្បន្នមានកសិករប្រមាណ ៣៧២គ្រួសារ ដែលពួកគាត់បានចាប់យករបរចិញ្ចឹមចង្រិតស្វែងរកប្រាក់ចំណូលបន្ថែមក្រៅពីការងារស្រែចម្ការ។


មន្រ្ដីកសិកម្មរូបនេះ បានឱ្យដឹងទៀតដែរថា ចំពោះការចិញ្ចឹមចង្រិតរបស់កសិករនៅក្នុងឃុំកំពែង ភាគច្រើនក៏អាស្រ័យទៅលើគ្រួសារនីមួយៗដែលសម្រេចចិត្តចិញ្ចឹមចង្រិតជាលក្ខណៈទ្រង់ទ្រាយធំ ឬតូច តាមជីវភាពរបស់ពួកគាត់ផងដែរ។
បន្ទាប់ពីប្រើរយៈពេលចិញ្ចឹមចន្លោះពី ៥៥ថ្ងៃ ទៅដល់ ៦០ថ្ងៃ កសិករអាចប្រមូលផលចង្រិតរបស់ពួកគាត់លក់ទៅឱ្យឈ្មួញដែលមានមូលដ្ឋាននៅស្រុកគិរីវង់ស្រាប់ ខណៈកសិករមិនចាំបាច់ពិបាកដើររកទីផ្សារខ្លួនឯង។
គួរឱ្យដឹងថា ទីផ្សារចង្រិតរបស់កសិករនៅឃុំកំពែង បច្ចុប្បន្នចង្រិត១គីឡូ អាចលក់បានចន្លោះ ១ម៉ឺន ៥ពាន់រៀល ទៅ ១ម៉ឺន ៦ពាន់រៀល អាស្រ័យទៅលើតម្រូវការជាក់ស្ដែងផងដែរ។


កសិករឈ្មោះ អូន ហៅអ៊ី ប្រុក បានឱ្យដឹងថា មុខរបរចិញ្ចឹមចង្រិតនេះ អ្នកស្រីនិងគ្រួសារបានសម្រេចចិត្តចិញ្ចឹមវាឡើងមកបន្ទាប់ពីទំនេរការងារស្រែចម្ការ។ ដ្បិតបច្ចុប្បន្នចង្រិតមានទីផ្សារល្អក៏ពិតមែន ប៉ុន្តែស្របជាមួយនឹងអាកាសធាតុក្តៅខ្លាំង ទិន្នផល ឬការប្រមូលផលចង្រិតហាក់ពុំសូវបានច្រើនដោយសារបញ្ហាអាកាសធាតុ។
កសិករូបនេះ បានបញ្ជាក់ដែរថា ក្នុងរយៈពេល១សប្ដាហ៍ អ្នកស្រីអាចប្រមូលផលចង្រិតបាន៣ដង សម្រាប់លក់ទៅឱ្យឈ្មួញយកទៅលក់បន្តមកកាន់បណ្ដាទីរួមខេត្តមួយចំនួន និងរាជធានីភ្នំពេញជាដើម។


អ្នកស្រី សៀន អូន អ្នកប្រមូលទិញចង្រិតប្រចាំស្រុកគិរីវង់ បានឱ្យដឹងដែរថា រយៈពេល១សប្ដាហ៍ អ្នកស្រី និងស្វាមី បានចុះជួយទិញចង្រិតពីកសិករបានប្រហែល៣ដង ក៏ស្រ័យលើកសិករអាចផលិតបានជាក់ស្ដែង។
អ្នកស្រី បន្តថា ចំពោះគ្រួសារកសិករខ្លះក៏អាចចិញ្ចឹមចង្រិតបានច្រើនគីឡូដោយពួកគាត់មានទ្រង់ចិញ្ចឹមធំ ចំណែកគ្រួសារខ្លះទៀតពុំសូវប្រមូលផលបានច្រើន ក៏ព្រោះតែការចិញ្ចឹមជាលក្ខណៈទ្រង់ទ្រាយតូច ផងដែរ។
ទោះជាយ៉ាងណា អ្នកស្រី សៀន អូន ក្នុងនាមជាឈ្មួញទិញចង្រិត ក៏សុំស្នើចិត្តប្រជាជនខ្មែរជួយគាំទ្រផលិតផលខ្មែរ ពិសេសការចិញ្ចឹមសត្វរបស់កសិករក្នុងស្រុកឱ្យបានកាន់តែច្រើន ដើម្បីធ្វើយ៉ាងណាឱ្យកសិករទាំងអស់ស្វែងរកប្រាក់ចំណូលបន្ថែមក្រៅអំពីការងារស្រែចម្ការផងដែរ៕



អត្ថបទ ៖ សួស សិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


