សេដ្ឋកិច្ច
ធនាគារ ប្រៃសណីយ៍កម្ពុជា ស្ថិតក្នុងចំណោមសហគ្រាសបង់ពន្ធច្រើនជាងគេប្រចាំឆ្នាំ ២០២៥ ក្នុងលិខិតសរសើររបស់នាយករដ្ឋមន្រ្តី
ធនាគារ ប្រៃសណីយ៍កម្ពុជា ដែលជាធនាគារពាណិជ្ជក្នុងស្រុកឈានមុខគេមួយរបស់កម្ពុជា និងជាធនាគាររបស់ខ្មែរ១០០% បានទទួលលិខិតសរសើរពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយកោតសរសើរសម្រាប់ការរួមចំណែកដ៏សំខាន់របស់ធនាគារ ក្នុងនាមជាសហគ្រាសដែលបានបង់ពន្ធច្រើនជាងគេ ជាប់ចំណាត់ថ្នាក់ទី ២៩ ប្រចាំឆ្នាំ ២០២៥ ព្រមជាមួយវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធ ប្រភេទ “មាស” ពីអគ្គនាយកដ្ឋានពន្ធដារ។
ការទទួលស្គាល់ដ៏ខ្ពង់ខ្ពស់នេះ សបញ្ជាក់ឱ្យឃើញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ធនាគារ ប្រៃសណីយ៍កម្ពុជា ក្នុងអភិបាលកិច្ចពន្ធសាជីវកម្ម ប្រកបដោយតម្លាភាព និងការអនុលោមយ៉ាងខ្ជាប់ខ្ជួនតាមកាតព្វកិច្ច និងបទប្បញ្ញត្តិពន្ធដាររបស់កម្ពុជា។ តាមរយៈការបំពេញ និងការអនុវត្តលើស្តង់ដារជាតិជាបន្តបន្ទាប់ ធនាគារប្រៃសណីយ៍កម្ពុជា បានបង្ហាញពីតួនាទីដ៏សំខាន់របស់ខ្លួនក្នុងនាមជាសហគ្រាសដែលមានការទទួលខុសត្រូវខ្ពស់ និងជាដៃគូជាទីទុកចិត្តបំផុតមួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាប្រកបដោយនិរន្តរភាព។

ប្រសាសន៍ក្នុងលិខិតសរសើរដែលមានប្រថាប់ត្រា និងហត្ថលេខារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា “ខ្ញុំសូមថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះអស់ពីដួងចិត្តជូនចំពោះ លោក-លោកស្រី នាយកធនាគារ ដែលបានចូលរួមចំណែកក្នុងការបំពេញកាតព្វកិច្ចបង់ពន្ធដារផ្ទៃក្នុងជូនរដ្ឋ និងជាសហគ្រាសជាប់ចំណាត់ថ្នាក់លេខ ២៩ ក្នុងចំណោមសហគ្រាសដែលបានបង់ពន្ធច្រើនជាងគេ និងទទួលបានអនុលោមភាពសារពើពន្ធប្រភេទមាស ក្នុងឆ្នាំ២០២៥។ ការបំពេញកាតព្វកិច្ចបង់ពន្ធរបស់សហគ្រាសលោក-លោកស្រី គឺជាការរួមចំណែកដែលមិនអាចខ្វះបានពីវិស័យឯកជនដែលជាដៃគូដ៏សំខាន់របស់រដ្ឋ និងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍនិងរីកលូតលាស់នៃសេដ្ឋកិច្ច និងសង្គមជាតិកម្ពុជា។”
ការទទួលស្គាល់នេះ ក៏បានផ្អែកលើកំណត់ត្រាដ៏ល្អប្រសើរនៃការអនុលោមភាពរបស់ធនាគារ ប្រៃសណីយ៍កម្ពុជា ផងដែរ។ កាលពីពេលថ្មីៗនេះ ធនាគារទទួលបាន វិញ្ញាបនបត្រ អនុលោមភាពសារពើពន្ធ ប្រភេទ “មាស” ពី អគ្គនាយកដ្ឋានពន្ធដារ សម្រាប់ឆ្នាំជាប់ពន្ធ ២០២៥ – ២០២៦។ នេះជា វិញ្ញាបនបត្រទីប្រាំមួយ ជាប់ៗគ្នា របស់ ធនាគារ ប្រៃសណីយ៍កម្ពុជា ដែលគូសបញ្ជាក់ពីឧត្តមភាពរបស់ធនាគារក្នុងការអនុលោមតាមបទប្បញ្ញត្តិពន្ធដារ ៕
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៧ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៧ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


