Connect with us

សេដ្ឋកិច្ច

ILO និងសមាគមធនាគារ ដាក់ឱ្យដំណើរការកម្មវិធីបណ្តុះបណ្តាល លើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ

បានផុស

នៅ

សមាគមធនាគារនៅកម្ពុជា (ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងអង្គការអន្តរ​ជាតិ​ខាងការងារ (ILO) នៅថ្ងៃទី ១៨ ឧសភា ២០២៦ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ “កម្មវិធីបណ្តុះបណ្តាលស្តីពីការអប់រំហិរញ្ញវត្ថុ សម្រាប់ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ” ដែលជា​ជំហានដ៏សំខាន់មួយក្នុងការលើកកម្ពស់ចំណេះដឹង ហិរញ្ញវត្ថុ បរិយាបន្នហិរញ្ញវត្ថុ និងការអភិវឌ្ឍ​ប្រកបដោយចីរភាពនៃវិស័យហិរញ្ញវត្ថុនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា មានប្រសាសន៍ថា ​បេស​កកម្មចម្បងរបស់យើងគឺការលើកកម្ពស់និរន្តរភាព និងការរីកចម្រើន​ប្រកបដោយការទទួលខុសត្រូវនៃវិស័យមីក្រូហិរញ្ញវត្ថុ។

លោកជឿជាក់ថា និរន្តរភាពមិនអាចសម្រេចបានតែតាមរយៈការទទួលបានសេវាហិរញ្ញវត្ថុនោះទេ ប៉ុន្តែវាត្រូវតែដើរទន្ទឹមគ្នា ជាមួយនឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ។

កម្មវិធីនេះនឹងចូលរួមយ៉ាងសំខាន់ក្នុងការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ និងបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា តាមរយៈការបំពាក់បំប៉នប្រជាពលរដ្ឋនូវចំណេះដឹង និងជំនាញក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹង និងប្រើប្រាស់ សេវាហិរញ្ញវត្ថុ ប្រកបដោយទំនួលខុសត្រូវ។

ទន្ទឹមនឹងនេះ វាក៏នឹងជួយពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់គ្រឹះស្ថានហិរញ្ញវត្ថុ លើកកម្ពស់ការផ្តល់សេវាប្រកបដោយការទទួលខុសត្រូវ និងរួមចំណែកដល់ការ អភិវឌ្ឍប្រកប ដោយចីរភាព នៃវិស័យហិរញ្ញវត្ថុនៅកម្ពុជា។

កម្មវិធីបណ្តុះបណ្តាលនេះ គឺជាផ្នែកមួយនៃកម្មវិធីសកលស្តីពីការ អប់រំចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់ ILO (ILO Global Programme on Financial Education) ដែលមានគោលបំណងលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ និងបរិយាបន្នហិរញ្ញវត្ថុ តាមរយៈការកសាងសមត្ថភាព និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្រោយបញ្ចប់ការបណ្តុះបណ្តាល គ្រូបង្គោលទាំង ២០ នាក់មកពីគ្រឹះស្ថាន ធនា គារនិងហិរញ្ញវត្ថុនឹងបន្តផ្សព្វផ្សាយ និងបណ្តុះបណ្តាលបន្តនៅតាមស្ថាប័ន និង សហគមន៍របស់ខ្លួន ដើម្បីជួយឱ្យប្រជាពលរដ្ឋកម្ពុជាកាន់តែមានចំណេះដឹង និង ជំនាញ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន ជាពិសេសធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ ប្រកបដោយការយល់ដឹង និងប្រើប្រាស់សេវាហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាពក្នុងបរិបទ សេដ្ឋកិច្ចឌីជីថលដែលកំពុងរីកចម្រើន។

គំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់នេះបានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារបស់វិស័យហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធ ក្នុងការពង្រឹងសមត្ថភាពវិជ្ជាជីវៈនៅទូទាំងវិស័យធនាគារ និងហិរញ្ញវត្ថុកម្ពុជា ព្រមទាំងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការ​លើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ការការពារអតិថិជន និងការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម