ជីវិតកម្សាន្ដ
ក្រោយត្រូវមិត្តប្រុសស្គាល់គ្នា១០ឆ្នាំបោះបង់ចោល Fan Bingbing វិលមកវិញកាន់តែខ្លាំង
បន្ទាប់ពីផ្ទុះនូវរឿងអាស្រូវគេចពន្ធកាលពីប៉ុន្មានឆ្នាំមុន ចំណងស្នេហារបស់ Fan Bingbing និងមិត្តប្រុសស្គាល់គ្នាជិត១០ឆ្នាំបានបញ្ចប់ទៅដោយគ្មានអាលោះអាល័យសូម្បីតែបន្តិច។ ថ្វីបើយ៉ាងណា ទោះជានាងលែងមានវត្តមានលើឆាកអន្តរជាតិដូចពីមុនក្ដី ប៉ុន្តែកេរ្តីឈ្មោះរបស់តារាស្រីចិនរូបនេះនៅតែគ្មានអ្នកណាអាចជំនួសបានក្នុងពិភព Cbiz ។
កាលពីឆ្នាំ ២០១៨ Fan Bingbing ជាតារាល្បីដែលស្វែងរកច្រើនបំផុតក្នុងឧស្សាហកម្មកម្សាន្តរបស់ចិន ក្រោយមកក្នុងឆ្នាំដដែលនេះរាជិនីសម្រស់ចិនបានជួបប្រទះនឹងភាពចលាចលដ៏ធំបំផុតនៅក្នុងអាជីពរបស់នាង។ នាងត្រូវបានអាជ្ញាធរតម្រូឲ្យបង់ពន្ធ និងពិន័យជាប្រាក់រាប់រយលានយន់ពីបទគេចពន្ធ។ ចំនួនទឹកប្រាក់សរុបដែលនាងត្រូវបង់ដើម្បីចៀសវាងការកាត់ទោសព្រហ្មទណ្ឌគឺ ៨៨៣ លានយន់។

នាយកដ្ឋានពន្ធ Jiangsu បានផ្ញើការជូនដំណឹងអំពីការពិន័យរដ្ឋបាលទៅ Fan Bingbing ហើយតារាស្រីរូបនេះបានទទួលយកការផាកពិន័យ។ បន្ទាប់មក នាងបានបង្ហោះសារសុំទោសនៅលើបណ្ដាញសង្គម និងលែងមានសកម្មភាពក្នុងវិស័យសិល្បៈក្នុងស្រុកតាំងពីពេលនោះមក។
ថ្វីដ្បិតតែ Fan Bingbing ជាតារាស្រីដែលរកចំណូលបានច្រើនជាងគេក្នុងប្រទេសចិនជាច្រើនឆ្នាំ។ ក្រោយរឿងអាស្រូវគេចពន្ធ ទ្រព្យសម្បត្តិរបស់នាងបានថយចុះយ៉ាងច្រើន ដោយសារត្រូវបង់ប្រាក់ពិន័យ និងសំណងច្រើនដល់ដៃគូសហការ។
លើសពីនេះទៀតដែរ រឿងអាស្រូវគេចពន្ធបានធ្វើឲ្យនាងជួបបញ្ហា នោះគឺមហាជនជាច្រើនបានជជែកវែកញែកលើលោក Li Chen ដែលជាមិត្តប្រុសធ្លាប់ធ្វើឲ្យនាងគិតចង់រៀបការជាមួយ។ ដោយស្គាល់គ្នាជាយូរមកហើយ និងបានរួមសម្តែងជាលើកដំបូងក្នុងរឿង The Empress of China (២០១៣) ក្នុងឆ្នាំ ២០១៥ នាងនិងមិត្តប្រុសបានណាត់គ្នាជាសាធារណៈ។

“Red carpet queen” Cbiz ធ្លាប់ចែករំលែកថា សុភមង្គលដ៏ធំបំផុតរបស់នារីគឺអាចធ្វើអ្វីដែលនាងចូលចិត្ត។ នាងពេញចិត្តពេលបានរកឃើញមនុស្សស្និទ្ធស្នាលដែលជាគូស្នេហ៍ក្នុងអាជីពដូចគ្នា ហើយអាណិត Li Chen ។ ស្នេហារបស់អ្នកទាំងពីរត្រូវបានក្រុមគ្រួសារនិងអ្នកគាំទ្របានជូនពរ ស្របពេលដែល Li Chen ក៏ជាបុរសកម្រមួយរូបដែលនាងចង់បញ្ចេញអារម្មណ៍ជាសាធារណៈ។
មិនយូរប៉ុន្មាន Li Chen ត្រូវបានគេនិយាយថា បានចាកចេញពី Fan bingbing ក្នុងអំឡុងពេលដ៏លំបាកបំផុតរបស់នាង ទាំងអាជីពនិងស្នេហាជួបការលំបាកវេទនា។ ទោះបីជានាងត្រូវបង់ប្រាក់ពិន័យយ៉ាងច្រើន និងមិនអាចធ្វើសកម្មភាពកម្សាន្តក៏ដោយ ក៏តារាស្រីរូបនេះ នៅតែជាម្ចាស់ក្រុមហ៊ុនគ្រឿងសំអាងដ៏ជោគជ័យមួយដែលមានឈ្មោះថានាង ដោយទទួលបានប្រាក់ចំណេញយ៉ាងច្រើនជារៀងរាល់ឆ្នាំ។
តារាស្រីវ័យ៤២ឆ្នាំរូបនេះនៅតែរក្សាបាននូវជីវិតដ៏ប្រណិត ហ៊ុំព័ទ្ធដោយទំនិញម៉ាកល្បីៗ និងគ្រឿងអលង្ការមានតម្លៃ។ ទោះបីជានាងមិនជួបឧប្បត្តិហេតុតូចតាចក៏ដោយ ក៏នាងតែងតែបង្ហាញពីភាពស្ងប់ស្ងាត់ ឯករាជ្យ រឹងមាំ និងរូបរាងមិនគួរឲ្យជឿ។ នាងថែមទាំងបញ្ជាក់សារជាថ្មីថា “ខ្ញុំមិនត្រូវការឧកញ៉ាទេ ព្រោះខ្ញុំជាឧកញ៉ាផ្ទាល់ខ្លួន”។
តាមរយៈទំនាក់ទំនងរបស់នាង Fan Bingbing បានព្យាយាមស្វែងរកផ្លូវត្រឡប់ទៅ showbiz ពីរបីដង ប៉ុន្តែមិនបានជោគជ័យ។ នាងបានបង្វែរការផ្តោតអារម្មណ៍របស់នាងទៅកាន់សកម្មភាពអន្តរជាតិ ដោយបន្តបង្ហាញមុខលើក្របទស្សនាវដ្ដីធំ និងតូចនៅក្នុងប្រទេសផ្សេងៗគ្នា។ នេះចាត់ទុកថាជាសកម្មភាពដ៏ឆ្លាតវៃមួយ ខណៈដែលនាងតែងតែឲ្យសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយលើកឡើងពីនាង ដើម្បីងាយស្រួលដល់សាធារណជន។
ការគេចពន្ធអាចនឹងត្រូវបានធ្វើពហិការ ប៉ុន្តែភាពស្រស់ស្អាត និងមន្តស្នេហ៍របស់ Fan Bingbing តែងតែជាអ្វីដែលអ្នកលេងអ៊ីនធឺណិតចិនចងចាំជាយូរមកហើយ។ ដូច្នេះហើយ ក្រៅតែពីទស្សនាវដ្ដី Fan Bingbing តែងលេចមុខយ៉ាងសកម្មក្នុងកម្មវិធីកម្សាន្ត និងសប្តាហ៍ម៉ូដអន្តរជាតិ ដែលរាល់ពេលបង្ហាញសម្រស់មិនចាញ់នាងឡើយ។
នៅឆ្នាំ ២០២៣ Fan Bingbing បានទាក់ទាញការចាប់អារម្មណ៍ នៅពេលដែលនាងប្រកួតប្រជែងខ្លួនឯងដើម្បីសម្តែងក្នុងខ្សែភាពយន្តដែលមានប្រធានបទស្រលាញ់ភេទដូចគ្នា និងការសន្ទនាជាភាសាកូរ៉េពេញ។ ខ្សែភាពយន្តនេះមានឈ្មោះថា Green Night សម្តែងដោយនាង និងតារាកូរ៉េ Lee Yoo Jung ។ ជាពិសេស Fan Bing bing ធ្លាប់បានសរសេរសំបុត្រសរសេរដោយដៃអញ្ជើញ Lee Yoo Jung ឲ្យចូលរួមក្នុងការងារនេះ ហើយតារាស្រីទាំងពីរមានឈុតឆាកក្តៅសាច់ក្នុងខ្សែភាពយន្ត។
មុនពេលថតរឿង Green Night តារាស្រីរូបនេះ បានលេចមុខក្នុងរឿងកូរ៉េមួយទៀតគឺ Insider ។ នាងបានដើរតួជា បងស្រីធំ និងទទួលបានពានរង្វាន់តារាសម្តែងអាស៊ីឆ្នើមនៅមហោស្រពភាពយន្តប៊ូសាន (កូរ៉េខាងត្បូង) ដែលប្រព្រឹត្តទៅកាលខែតុលាឆ្នាំ ២០២២ ។
យ៉ាងណាមិញ នាពេលថ្មីៗ Fan Bingbing បានធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើលនៅពេលដែលនាងបានដើរតួជាតួឯកស្រីក្នុងរឿងហូលីវូដសកម្មភាព Ice Road 2: Road To The Sky ដោយសម្តែងជាមួយតារាសម្តែងដ៏ល្បីល្បាញ Liam Neeson ។ គេអាចសង្កេតឃើញថា Fan Bingbing គឺជាតារាចិនដ៏កម្រមួយរូប ដែលទោះបីជាជាប់ពាក់ព័ន្ធរឿងអាស្រូវគេចពន្ធក៏ដោយ ក៏នាងនៅតែអាចប្រឡូកក្នុងវិស័យសិល្បៈ និងរក្សាបាននូវកេរ្តិ៍ឈ្មោះ និងឥទ្ធិពលអន្តរជាតិនាពេលបច្ចុប្បន្ន៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រោយស្ថិតក្នុងបញ្ជីខ្មៅរបស់ចិន ដោយសារនយោបាយ តួត្រចៀកកាំនឹងវិលមកអាជីពសម្ដែងឆាប់ៗ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


