សេដ្ឋកិច្ច
កម្ពុជា ស្នើឱ្យចិនពន្លឿនការអនុម័តឥណទានជំហានបន្ទាប់ សម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ
កម្ពុជាស្នើឱ្យទីភ្នាក់ងារចិនសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិទីភ្នាក់ងារ (CIDCA) ជួយពន្លឿននីតិវិធីនៃការអនុម័តហិរញ្ញប្បទាននៅជំហានបន្ទាប់ឱ្យបានឆាប់រហ័សសម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ។

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី ៣០ មិថុនា ២០២៦ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលជួបពិភាក្សាការងារជាមួយលោក Chen Xiaodong ប្រធានទីភ្នាក់ងារ CIDCA នៅក្នុងខណ្ឌ Xicheng រដ្ឋធានីប៉េកាំង។
ជំនួបពិភាក្សាការងារនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យវឌ្ឍនភាព និងជំរុញការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រសំខាន់ៗ ដែលភាគីទាំងពីរបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) នាពេលកន្លងមក សំដៅបម្រើដល់ផលប្រយោជន៍សេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។

ក្នុងកិច្ចសន្ទនាប្រកបដោយបរិយាកាសយោគយល់ និងការទូតខ្ពស់ ភាគីទាំងពីរបានសម្រេចនូវលទ្ធផលសំខាន់ៗជុំវិញគម្រោងអាទិភាពមានជាអាទិ៍៖
១. គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ៖ ភាគីចិន តាមរយៈទីភ្នាក់ងារ CIDCA បានប្រកាសផ្ដល់ការគាំទ្រជាផ្លូវការចំពោះ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានានៅតាមបណ្តាយ គម្រោងផ្លូវទឹកដ៏មានសារៈសំខាន់មួយនេះ តាមរយៈការផ្តល់ឥណទានសម្បទាន ហើយភាគីកម្ពុជាបានស្នើឱ្យ CIDCA ជួយពន្លឿនរាល់នីតិវិធីនៃការអនុម័តហិរញ្ញប្បទាននៅជំហានបន្ទាប់ឱ្យបានឆាប់រហ័ស។ ២. គម្រោងស្តារឡើងវិញផ្លូវជាតិលេខ ៣ (ប្រវែង ២០គីឡូម៉ែត្រ) នៅតំបន់វាលរេញ ៣.គម្រោងផ្លូវជាតិលេខ ៧ (ក្រចេះ-ស្ទឹងត្រែង) និង៤. គម្រោងប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ខេត្តព្រះសីហនុ៕

-
សន្តិសុខសង្គម១ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


