សេដ្ឋកិច្ច
សហព័ន្ធស្រូវអង្ករគ្រោងចុះបញ្ជីអង្ករពីរប្រភេទជាម៉ាកសមូហភាព
ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានលើកជាសំណើក្នុងការស្វាគមន៍នូវកិច្ចសហការជាមួយនឹងសហគ្រិនខ្មែរ (Khmer Enterprise) លើការផ្សព្វផ្សាយ និងធ្វើទីផ្សារប្រភេទអង្ករ២បន្ថែមទៀតគឺ សែនក្រអូប និងដំណើបស្បៃមង្គលដែលពេលនេះសហព័ន្ធស្រូវអង្ករកម្ពុជាបាន និងកំពុងតែចាប់ផ្តើមនូវគម្រោងចុះបញ្ជីម៉ាកសមូហភាព (Collective Mark) និង សម្ភោធម៉ាកទាំង២នេះក្រោមការគាំទ្រពីរាជរដ្ឋាភិបាលអូស្ត្រាលីតាមរយៈកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី។

សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានលើកជាសំណើក្នុងការស្វាគមន៍ម៉ាកអង្ករ២ ប្រភេទថ្មីនេះនៅក្នុងកិច្ចប្រជុំរួមគ្នាមួយរវាងសហព័ន្ធស្រូវអង្ករកម្ពុជា និងសហគ្រិនខ្មែរដើម្បីពិភាក្សាគ្នាលើការធ្វើទីផ្សារ និងផ្សព្វផ្សាយអង្ករកម្ពុជាដើម្បីពង្រីកទីផ្សារនាំចេញនាំចេញដែលជាកម្មវិធីមួយរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់ជួយដល់សហគ្រាសក្នុងស្រុកក្នុងការលើកកម្ពស់ប្រសិទ្ធភាព និងប្រសិទ្ធផលសេដ្ឋកិច្ច និងពាណិជ្ជកម្មកាលពីថ្ងៃទី១៩ ខែឧសភាកន្លងទៅនេះ។
នៅក្នុងកិច្ចពិភាក្សាការងារតាមប្រព័ន្ធអនឡាញដោយមានការចូលរួមពី លោកស្រី គឹម ស្រីរ័ត្ន អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងជាប្រធានគណៈកម្មការប្រតិបត្តិផ្នែកទីផ្សារ និងជំរុញការនាំចេញ នៃសហព័ន្ធស្រូវអង្ករកម្ពុជា ជាមួយសហគ្រិនខ្មែរដែលមាន លោក គង់ សុភីវឌ្ឍនៈ ប្រធានផ្នែកទីផ្សារ និងការវិនិយោគរបស់សហគ្រិនខ្មែរ និងសហការីផ្សេងៗទៀត ដើម្បីស្វែងយល់អំពីលទ្ធភាពក្នុងការសហការគ្នាលើការពង្រីកទីផ្សារនាំចេញអង្ករកម្ពុជាដែលផ្តោតលើការងារទីផ្សារ និងការងារផ្សព្វផ្សាយលើឆាកអន្តរជាតិក្នុងការបញ្ជ្រាបអំពីកិត្តិនាមអង្ករកម្ពុជាប្រកបដោយគុណភាព។

លោកស្រី គឹម ស្រីរ័ត្ន បានសម្តែងនូវការអរគុណចំពោះការគាំទ្រយ៉ាងខ្លាំងក្លារបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសហគ្រិនខ្មែរជាអង្គភាពស្ថិតក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមកកាន់វិស័យឯកជនតាមរយៈជំនួយជាកញ្ចប់ថវិកា និងបច្ចេកទេសនានាជាពិសេសគឺការចាប់អារម្មណ៍មកលើវិស័យស្រូវអង្ករក្នុងការងារទីផ្សារ និងការផ្សព្វផ្សាដែលនាំឱ្យមាននូវកិច្ចពិភាក្សានេះឡើង។
លោក គង់ សុភីវឌ្ឍនៈ បានបង្ហាញនូវការចាប់អារម្មណ៍ខ្ពស់លើទីផ្សារស្រូវអង្ករកម្ពុជាជាពិសេសលើការធ្វើម៉ាកសញ្ញាអង្ករដែលសហព័ន្ធបានធ្វើកន្លងមកគឺ ម៉ាកម្លិះអង្គរ។ បន្ថែមលើម៉ាកម្លិះអង្គរនេះសហព័ន្ធស្រូវអង្ករកម្ពុជាក៏បានលើកជាសំណើក្នុងការស្វាគមន៍នូវកិច្ចសហការជាមួយនឹងសហគ្រិនខ្មែរលើការផ្សព្វផ្សាយ និងធ្វើទីផ្សារប្រភេទអង្ករ ២បន្ថែមទៀត គឺសែនក្រអូប និងដំណើបស្បៃមង្គលដែលពេលនេះសហព័ន្ធស្រូវអង្ករកម្ពុជា បាននិងកំពុងតែចាប់ផ្តើមនូវគម្រោងចុះបញ្ជីម៉ាកសមូហភាព (Collective Mark) និងសម្ភោធម៉ាកទាំង២នេះក្រោមការគាំទ្រពីរាជរដ្ឋាភិបាលអូស្ត្រាលីតាមរយៈកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី។
កាលពីពេលកន្លងទៅសហព័ន្ធស្រូវអង្ករកម្ពុជាបានចុះបញ្ជីម៉ាកវិញ្ញតកម្មអង្ករម្លិះអង្គរ (Certification mark) ជាមួយក្រសួងពាណិជ្ជកម្មកម្ពុជាម្តងរួចមកហើយ។ បន្ថែមពីនេះសហ ព័ន្ធនឹងចុះអនុស្សារណៈយោយល់ជាមួយចិនក្នុងពេលឆាប់ៗខាងមុខនេះដើម្បីជួយជំរុញការនាំចេញម៉ាកអង្ករដែលបានបញ្ជាក់គុណភាព និងចុះបញ្ជីរួចជាពិសេសម៉ាកម្លិះអង្គរ និងសែនក្រអូប៕
អត្ថបទ៖ Ban Rith

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoព្រឹទ្ធសភាថៃ កោះហៅ Boonsin Padklang ទៅបំភ្លឺ រឿងមិនស្តាប់តាមបញ្ជារដ្ឋាភិបាល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoប្រមុខការពារជាតិថៃ៖ កម្ពុជាត្រូវបំពេញ២លក្ខខណ្ឌដើម្បីដោះលែងទាហានខ្មែរ និង៤លក្ខខណ្ឌសម្រាប់ការបើកព្រំដែន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoសារព័ត៌មាន Newsweek៖ សម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិក កំពុងសាកល្បងអំណាចរបស់ ត្រាំ
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoBoonsin Padklang សារភាពថា ខ្លួនពិតជាផ្គើនបញ្ជារបស់រដ្ឋាភិបាលថៃ ដែលឲ្យឈប់បាញ់ជាមួយកម្ពុជា មែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoNikkei Asia៖ «អាមេរិក មើលឃើញសម្តេច ហ៊ុន ម៉ាណែត ជាដៃគូដ៏មានសក្តានុពលនៅឥណ្ឌូ-ប៉ាស៊ីហ្វិក»
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថៃបញ្ជូនសពពលករខ្មែរម្នាក់ដែលគាំងបេះដូងស្លាប់មកកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអតីតរដ្ឋមន្ត្រីការបរទេសថៃ ទូន្មានរដ្ឋាភិបាលទីក្រុងបាងកក «ត្រូវមានភាពចាស់ទុំផ្នែកការទូត»


