Connect with us

សេដ្ឋកិច្ច

រោង​ចក្រ​​អគ្គិសនី​​ ប្រើ​ប្រាស់​​​ធ្យូង​ថ្ម ​នៅ​ខេត្ត​ឧត្តរមាន​ជ័យ​​នឹង​ដាក់​ឱ្យ​ដំណើរ​​ការ​ឆ្នាំ​ក្រោយ​

បានផុស

នៅ

រោងចក្រអគ្គិសនី​​​ប្រើ​ប្រាស់​ធ្យូងថ្ម ដែលមានអនុភាពកម្លាំង២៦៥​មេហ្គាវ៉ាត់​ ក្នុង​ខេត្តឧត្តរមានជ័យ ​​នឹង​ដាក់​ឱ្យ​ដំណើរ​ការ​នៅ​ត្រី​មាស​ទី​០១ ​ឆ្នាំ​២០២២ខាងមុខ។​នេះ​បើតាម​​លោក​ ស៊ុយ សែម​ រដ្ឋមន្រ្តី ​​ក្រសួង​រ៉ែ​ និង​ថាមពល​កាល​​ពី​ពេល​​ថ្មី​ៗ​​នេះ។​

លោក​រដ្ឋមន្ត្រី​បាន​ដឹក​នាំ​គណៈប្រតិភូ​ និង​អាជ្ញាធរខេត្ត ចុះ​ត្រួត​ពិនិត្យ​ដំណើរ​ការ​សាង​សង់​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូង​ថ្ម​ ដែល​មាន​​ទីតាំង​ស្ថិត​នៅ​ក្នុង​ឃុំ​អូរស្វាយ ​ស្រុក​ត្រពាំង​ប្រាសាទ​ ខេត្ត​ឧត្តរមានជ័យ។​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​​បាន​​មាន​​ប្រសាសន៍​​ថា ធ្យូងថ្ម​ជា​ប្រភព​ ថាមពល​ដ៏​ចម្បង​​សម្រាប់​ផលិត​អគ្គិសនី​ និង​​ជា​សេចក្ដី​ត្រូវ​ការ​ចាំ​បាច់​​របស់​ប្រជាពលរដ្ឋ​ ។​ រោងចក្រ​ផលិត​អគ្គិសនី​នេះ ​នឹង​ប្រើ​ប្រាស់​រ៉ែ​ធ្យូង​ថ្ម​ កំដៅ​៣០០០​កាលូ​រី​ ដែល​ធ្វើ​ការ​ផលិត​ភ្លើង​បាន​២៦៥​មេហ្គាវ៉ាត់​ អាច​ប្រើ​ប្រាស់​ទូទាំង​ខេត្ត​ឧត្តរមានជ័យ​និង​ចែក​ចាយ​ទៅ​ដល់​ខេត្ត​សៀមរាប​ទៀត​ផង៕​

អត្ថបទ​៖ចាន់ ធី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម