Connect with us

ព័ត៌មានជាតិ

ខេត្តបន្ទាយមានជ័យ កសិករ​ធ្វើ​ស្រូវបានផល​ខ្ពស់ តែ​តម្លៃស្រូវ ចុះថោក

បានផុស

នៅ

បន្ទាយមានជ័យ ៖ កសិករធ្វើស្រែក្នុងមូលដ្ឋាន ខេត្តបន្ទាយមានជ័យ បានត្អូញត្អែរឿងតម្លៃស្រូវឆ្នាំនេះ ចុះថោក​ខ្លាំងជាងឆ្នាំមុន ខណៈផលស្រូវទទួលបានទិន្នផលច្រើនគួសម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កសិករឈ្មោះ ផេង វឌ្ឍនា រស់នៅភូមិអន្លុងថ្ងាន់ ឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានឱ្យដឹងនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ នេះថា ការធ្វើស្រែឆ្នាំនេះ ដោយសារតែមានទឹកស្រោចស្របគ្រប់គ្រាន់ ធ្វើឱ្យដំណាំស្រូវទទួលបានទិន្នផលខ្ពស់ តែអ្វីដែលជាបញ្ហាសម្រាប់កសិករនោះ គឺតម្លៃស្រូវឆ្នាំនេះបានធ្លាក់ចុះថោកខ្លាំង ដោយស្រូវសើមប្រភេទ៥៤ មានតម្លៃត្រឹមតែ៥៤០០បាត (ប្រាក់ថៃ) ក្នុង១តោន, ស្រូវសើមប្រភេទសែនក្រអូប មានតម្លៃ ៧៥០០បាត (ប្រាក់ថៃ) ក្នុង១តោន ។ ដោយឡែកកាលពីឆ្នាំទៅ  ស្រូវសើមប្រភេទ៥៤ មានតម្លៃ៦២០០បាត (ប្រាក់ថៃ) ក្នុង១តោន, ស្រូវសើមប្រភេទសែនក្រអូប មានតម្លៃ ៨២០០បាត (ប្រាក់ថៃ) ក្នុង១តោន។

កសិករដដែលបញ្ជាក់ថា ការធ្លាក់ចុះខ្លាំងនៃតម្លៃស្រូវនេះ ធ្វើឱ្យកសិករប្រឈមនឹងការខាត់ខ្លាំង ព្រោះការធ្វើស្រែត្រូវចំណាយគ្រប់សព្វ​ទាំងការភ្ជួររាស់, ជី, ថ្នាំ និងពូជស្រូវជាដើម។ តែបើតម្លៃស្រូវចុះថោក គួរតែតម្លៃជី, ថ្នាំ, និងពូជស្រូវ ចុះថោកដូចគ្នា ទើបកសិករអាចទូទាត់ក្នុងការចំណាយបាន និងមិនទទួលរងការបង់ខាតច្រើន ។

លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា បរិមាណធ្វើស្រែរបស់បងប្អូនប្រជាកសិករ ទូទាំងខេត្តបន្ទាយមានជ័យ សម្រាប់ឆ្នាំ២០២១នេះ សរុបមានប្រមាណជាង ៥ម៉ឺនហិចតា កទិន្នផលក្នុងឆ្នាំនេះជាមធ្យមទទួលបានទទួលបាន ជាង៤តោន ក្នុង១ហិចតា។

ចំពោះបញ្ហាតម្លៃស្រូវចុះថោកជាឆ្នាំមុន បើ​តាម​កលោក​ប្រធាន​មន្ទីរ​ដោយសារប្រជាពលរដ្ឋសម្រុកធ្វើស្រូវប្រភេទ៥៤ នេះច្រើនពេក ម្យ៉ាងទៀតវាជាបញ្ហារបស់ឈ្មួញប្រមូលទិញ៕

អត្ថបទ៖ ពៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម