សេដ្ឋកិច្ច
ជំងឺកូវីដ១៩ បានទាញកំណើនសេដ្ឋកិច្ចកម្ពុជាធ្លាក់មកនៅត្រឹមជាង២%វិញក្នុងឆ្នាំ២០២១នេះ
ការរីករាលដាលនៃជំងឺកូវីដ១៩នៅកម្ពុជាពិសេស ក្រោយព្រឹត្តិការណ៍សហគមន៍២០កុម្ភៈបានទាញកំណើនសេដ្ឋកិច្ចកម្ពុជា ដែលធ្លាប់រំពឹងថា នឹងងើបឡើងដល់៤ភាគរយនៅក្នុងឆ្នាំ២០២១នោះនឹងត្រូវទាញធ្លាក់ចុះមកនៅត្រឹម២,៤ភាគរយវិញ។

ថ្លែងក្នុងសិក្ខាសាលាស្តីពីការកសាងក្របខណ្ឌគោលនយោបា យម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ សម្រាប់កា ររៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ដែលធ្វើឡើងជាមួយសភាកម្ពុជា តាមប្រព័ន្ធវីដេអូពីចម្ងាយនៅព្រឹកថ្ងៃទី១៧ ខែសីហានេះ លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថា ការរីករាលដាលនៃជំងឺកូវីដ១៩នៅកម្ពុជាពិសេស ក្រោយព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បាននិងកំពុងបន្ទច់បង្អាក់យ៉ាងខ្លាំងដល់សកម្មភាពពាណិជ្ជកម្ម វិស័យទេសចរណ៍វិស័យលក់ដុំលក់រាយដែល ជាសកម្មភាពប្រើប្រាស់ក្នុងស្រុក វិស័យសំណង់ និងអចលនទ្រព្យ បន្តធ្លាក់ចុះយ៉ាងគំហុក។

លោក ឧបនាយករដ្ឋមន្ត្រីបានបន្តថា កក្តាទាំងនេះបានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២១នេះ អាចសម្រេចបានអត្រាកំណើនត្រឹមតែ២,៤ភាគរយប៉ុណ្ណោះ ខណៈកាលពីដើមឆ្នាំ ត្រូវបានរំពឹងថា កំណើនសេដ្ឋកិច្ចអាចនឹងងើបឡើងដល់៤ភាគរយ បន្ទាប់ពីធ្លាក់ចុះរហូតដល់-៣,១ភាគរយ កាលពីឆ្នាំ២០២០ កន្លងទៅ។
លោកឧបនាយករដ្ឋមន្រ្តី បានបន្តទៀតថានៅ ឆ្នាំក្រោយសេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថានឹងមានកំណើនជាងឆ្នាំ២០២១នេះពោលគឺមានកំណើនប្រមាណ៤,៨ភាគរយដោយសារស្ថានភាពការឆ្លងរីករាលដាលជំងឺកូវីដ១៩ មានភាពធូរស្រាល នៅពេល កម្ពុជាទទួលបានការចាក់វ៉ាក់សាំងយ៉ាងទូលំទូលាយពេញផ្ទៃប្រទេសនៅចុងឆ្នាំ២០២២ និងស្របពេលកម្ពុជាបន្តសម្របខ្លួនទៅនឹងប្រក្រតីភាពថ្មី។ យ៉ាងណាក៏ដោយ លោក ឧបនាយករដ្ឋមន្ត្រីបានបន្ថែមថាកម្ពុជាក៏អាចជួបប្រទះនឹងបញ្ហា ប្រឈមកាន់តែស្មុគស្មាញជាងមុនជាមួយភាពមិនប្រាកដប្រជាខ្ពស់ ដែលទាមទារឱ្យមានការ ពង្រឹង សមត្ថភាពផ្ទៃក្នុងឱ្យបានល្អ និងត្រូវដោះស្រាយបញ្ហាជារចនាសម្ព័ន្ធរាំរ៉ៃមួយចំនួន ដើម្បី លើកកម្ពស់ភាពប្រកួតប្រជែង និងធ្វើពិពិធកម្មសេដ្ឋកិច្ចផង និងជំរុញសកម្មភាពសេដ្ឋកិច្ចក្នុង ស្រុកឱ្យកាន់តែមានសន្ទុះរីកចម្រើនខ្លាំងឡើងផង។

បើយោងតាមលោក David Freedman សេដ្ឋវិទូរបស់ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជាដែលហៅកាត់ថា ADB បានអះអាងថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនស្ទុះឡើងវិញ ៥.៤ ភាគរយនៅឆ្នាំ២០២១ដោយសារកម្ពុជាកំពុងធ្វើពិពិធកម្មសមត្ថភាពនាំចេញរបស់ខ្លួន ដែលនេះជាគន្លឹះនៃកំណើននាពេលអនាគតពីព្រោះកំណើនរបស់កម្ពុជាត្រូវបានបង្កើតឡើងដោយផ្អែកលើការបើកចំហពាណិជ្ជកម្ម។
ចំណែកធនាគារពិភពលោកវិញបានព្យាករណ៍ថាសេដ្ឋកិច្ចកម្ពុជានឹងងើបឡើងវិញជិត៤ភាគរយនៅឆ្នាំ២០២១ដោយសារការអន្តរាគមរបស់រដ្ឋាភិបាល៕
អត្ថបទ៖ សំអឿន

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


