ព័ត៌មានជាតិ
កសិករសប្បាយចិត្ត ត្បិតដំណាំខ្ទឹមឆ្នាំនេះ មានហាងឆេងល្អ
ប្រជាកសិកររស់នៅក្នុង ឃុំទឹកហូត នៃស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំ បានសំដែងការសប្បាយចិត្ត ដោយសារតែបន្លែដើមខ្ទឹមរបស់ពួកគាត់នៅមានតម្លៃថ្លៃល្អប្រសើរខុសពីឆ្នាំមុនៗ បើទោះបីពេលនេះតម្លៃទីផ្សារបានធ្លាក់ចុះបន្តិចមែន ប៉ុន្តែពួកគាត់នៅតែអាចទទួលយកបាន ។
ស្ត្រីអ្នកធ្វើចម្ការឈ្មោះ ចាន់ អូន បាននិយាយឱ្យដឹងថា គាត់មានដីត្រឹមតែ៣០អារ ប៉ុណ្ណោះ តែបានជួលដីគេដើម្បីធ្វើចម្ការ បានធំចាងមុន។ នៅក្នុងចំការ គាត់បានដាំបន្លែ ដូចជា ត្រសក់ ត្រឡាច សណ្ដែកកួរ ប៉ុន្តែ បន្លែដែលគាត់ចាប់អារម្មណ៍ជាងគេ ដែលកំពុងមានទីផ្សារល្អ គឺដំណាំខ្ទឹម ដែលបច្ចុប្បន្ន មានតម្លៃថ្លៃ៦ពាន់រៀល ក្នុង១គីឡូក្រាម ។

កសិករឈ្មោះ ប៉ាត សៅ មានទីលំនៅភូមិនាមទទឹង ឃុំទឹកហូត បានឲ្យដឹងដែរថា គាត់ជាអ្នកដាំខ្ទឹមនៅភូមិព្រែសាលា ជាយូរមកហើយ ថ្វីបើគាត់មិនបានចូលសហគមន៍បណ្ដុំបន្លែក៏ពិតមែន ប៉ុន្តែតម្លៃ បន្លែរបស់ពួកគាត់នៅតែមានហាងឆេងល្អដដែល ។

ជាក់ស្ដែងខ្ទឹមរបស់គាត់កាលពីទឹកឡើង ថ្មីៗកន្លងទៅនេះ អាចលក់បាន ១ម៉ឺនរៀល ក្នុងមួយគីឡូក្រាម ហើយក្រោយមកទើបតម្លៃធ្លាក់ចុះ ជាបន្តបន្ទាប់ រហូតបច្ចុប្បន្ននៅត្រឹម៦៥០០រៀល នៅតែសប្បាយចិត្ត ព្រោះតម្លៃនេះ គាត់អាចទទួលយកបានដែរ។
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង លោក ងិន ហ៊ុន បានឲ្យដឹងថា ជាការពិតណាស់ ដើមខ្ទឹមបានឡើងដល់ជាង ១ម៉ឺនរៀល កាលពីដើមខ្ទឹមអត់ និងគ្មានលក់ក្នុងទីផ្សារ។ ប៉ុន្តែលោកថា ពេលខ្លះ ខ្ទឹមបានចុះដល់ក្រោម ១ពាន់រៀល ក្នុងមួយគីឡូក្រាម នៅពេលដែលខ្ទឹមសំបូរច្រើន ហេតុដូចនេះ គឺអាចនិយាយបានថា តម្លៃទីផ្សារមិនថេរនោះទេ ពេលខ្លះឡើង និងពេលខ្លះចុះ ។

លោកបានលើកឡើងដែរថា ដើម្បីឲ្យស្ថានភាព នៃតម្លៃឱ្យបានស្ថិតស្ថេរ ខាងមន្ទីរកសិកម្មខេត្តបាន រៀបចំចងក្រងជាសហគមន៍បណ្ដុំ គឺប្រមូលផ្ដុំបន្លែគ្រប់ប្រភេទ យកទៅដាក់លក់តែមួយកន្លែង ដើម្បីរក្សាតម្លៃឱ្យមានលំនឹង និងជៀសវាងឈ្មួញ ចូលមកធ្វើឲ្យតម្លៃធ្លាក់ចុះថោក ។

លោកប្រធានមន្ទីកសិកម្មខេត្ត បានបញ្ជាក់ដែរថា ជាក់ស្តែងនៅក្នុងភូមិត្រពាំងក្រពើ ក៍បានបង្កើតសហគមន៍ ប្រមូលផ្តុំ ហើយដំណើរការបានជោគជ័យ រហូតដល់សព្វថ្ងៃនេះ។ ចំណែកអ្នកនៅភូមិនាមទទឹងដែលនៅជាប់មាត់ទន្លេ ពួកគាត់មិនបានចូលសហគមន៍ ក៍ពិតមែន តែពួកគាត់នៅឃុំជាមួយគ្នាដែលអាចទទួលចំហាយពីសហគមន៍នេះ ទើបបន្លែគាត់មានតម្លៃក្នុងទីផ្សារបានល្អដូចគ្នា ៕
អត្ថបទ ៖ ឈៀង ថារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


