Connect with us

សេដ្ឋកិច្ច

ការនាំចេញ​ផ​លិ​តផល​កាត់ដេរ​កម្ពុជា ​​កើនឡើង​ជាង ១១%​ ក្នុង ៩ខែ

បានផុស

នៅ

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានបង្ហាញនូវតួលេខ​ទំហំពាណិជ្ជកម្មអន្តរជាតិ​របស់​កម្ពុ​ជា​ក្នុង​រយៈពេល៩​ខែ ឆ្នាំ​២០២១​ ធៀប​នឹង​រយៈពេលដូចគ្នា​ក្នុង​ឆ្នាំ​ ២០២០ មានគឺ មានការកើនឡើងគួរឲ្យកត់សំគាល់ ​។ក្នុងនោះការនាំចេញ​​ផ​លិ​ផល​កាត់ដេរ​មាន​ចំនួន ៨,២៤១.៧ លាន​ដុល្លារ​អាមេរិក​កើនឡើង​ប្រមាណ ៨៤៣.៤ លាន​ដុល្លារ​អាមេរិក ឬ​ស្មើ នឹង១១.៤% ធៀប​នឹងរយៈពេល៩​ខែ​ក្នុងឆ្នាំ​២០២០។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍បូលសរុបលទ្ធផលការងារ​គយ​ និង​រដ្ឋាករប្រចាំ​៩​ខែ ឆ្នាំ​២០២១ ដែលធ្វើឡើងនៅថ្ងៃទី១៤ ខែតុលា បានបង្ហាញថា ការនាំចេញ​សម្រាប់​ផ​លិ​ផល​កាត់ដេរ​មាន​ចំនួន ៨,២៤១.៧ លាន​ដុល្លារ​អាមេរិក មានការ​កើនឡើង​ប្រមាណ ៨៤៣.៤ លាន​ដុល្លារ​អាមេរិក ឬ​ស្មើនឹង ១១.៤% ធៀប​នឹង​រយៈពេល ៩​ខែ​ក្នុង ឆ្នាំ​២០២០​។

ការនាំចេញ​ផលិតផល​វិនិយោគ​មិនមែន​កាត់ដេរ ដូចជាកង់ គ្រឿង​បំណែក អេ​ឡិ​ក​ត្រូ​និក បង្គុំ​ខ្សែភ្លើង​ និង​គ្រឿងបន្លាស់​រថយន្ត អំពូល​លម្អ​ផលិតផល​ឈើ ប្រណិត ផលិតផល​ប្លា​ស្ទីក ស្បែក​សត្វ​កែច្នៃ និង​ផលិតផល​ផ្សេងៗ​ទៀត​ មាន​ចំនួន ៣,៣៧៩.៤ លាន​ដុល្លារ​អាមេរិក កើនឡើង​ប្រមាណ ១,១៤០ លាន​ដុល្លារ​អាមេរិក ឬ​ប្រមាណ ៥០.៩% ធៀប​នឹង​រយៈពេល៩​ខែ នៃ​ឆ្នាំ​២០២០​។ តួលេខ​កំណើន​នៃ​ការនាំចេញនៃ​ផលិតផល​វិនិយោគ​មិនមែន​កាត់ដេរ​នេះ ​បាន​ឆ្លុះបញ្ចាំង​ពី​លទ្ធផល​នៃ​ការអនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុងការ​ធ្វើ​ពិពិធ​កម្មមូលដ្ឋាន​វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា និង​ការវិល​ត្រលប់​មករក​ភាពល្អប្រសើរនៃ​ទីផ្សារ​សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប​។

ការនាំចេញ​កសិផល​មាន​ចំនួន ២,១០៥.២ លាន​ដុល្លារ​អាមេរិក កើនឡើង​ប្រមាណ ៧៤៦.៣ លាន​ដុល្លារ​អាមេរិក ឬ​ស្មើនឹង ៥៤.៩% ក្នុងនោះ​រួមមាន ១. ​ការនាំចេញ ស្រូវ​មាន​ចំនួន ២,៥២១.៦ ពាន់​តោន មានតម្លៃ ៥៩៤.៧ លាន​ដុល្លារ​អាមេរិក កើនឡើង​ប្រមាណ ១,៤៣៦.៥​ពាន់​តោន (១៣២.៤%) ឬ​ស្មើ​តម្លៃ ៣៥៩.៣ លាន​ដុល្លារ​អាមេរិក (១៥២.៦%)។ ២. ​ការនាំចេញ​អង្ករ​សម្រេចបាន ៤១៨.៣ តោន មានតម្លៃ ២៨៦.៣ លាន​ដុល្លារ​អាមេរិក មានការ​ថយចុះ ៨៩​ពាន់​តោន (១៧.៥%) ឬ ៧៧.១ លាន​ដុល្លារ​អាមេរិក (២១.២%)។ ៣. ​កៅស៊ូ​នាំចេញ​មាន​ចំនួន ១៧៤.១ ពាន់​តោន មានតម្លៃ ២៦៥.៨ លាន​ដុល្លារ​អាមេរិក មានការ​កើនឡើង ៤៨.៣ ពាន់​តោន (៣៨.៤%) ឬប្រមាណ ១១១.៦ លាន​ដុល្លារ​អា​មេ​រិ​ក (៧២.៣%) និង ៤. ​កសិផល​ផ្សេងទៀត​មាន​ចំនួន ៤,២៦៩.៤ ពាន់​តោនមានតម្លៃ ៩៥៨.២ លាន​ដុល្លារ​អាមេរិក មានការ​កើនឡើង ១,១៨៩.៧ ពាន់​តោន (៣៨.៦%) ឬ​ប្រមាណ ៣៥២.៥ ពាន់​ដុល្លារ​អាមេរិក (៥៨.២%)។

សេដ្ឋកិច្ចកម្ពុជានៅតែបន្តទទួលរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ-១៩ ជាពិសេសព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលបានអូសបន្លាយរហូតមកដល់បច្ចុប្បន្ន និងបានដាក់សម្ពាធមកលើសូចនាករសំខាន់ៗនៃវិស័យជំរុញកំណើនសេដ្ឋកិច្ច។ គិតត្រឹមខែកញ្ញា ឆ្នាំ២០២១ ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិ សកម្មភាពនៅក្នុងវិស័យសំណង់ និងទុន វិនិយោគពីបរទេស បាន និងកំពុងបន្តធ្លាក់ចុះ។ ទោះបីជាយ៉ាងនេះក្តី ការនាំចេញក្រៅពីសម្លៀកបំពាក់ និងផលិតផលកាត់ដេរ ដូចជា កង់ គ្រឿងបង្ខំអេឡិចត្រូនិក ផលិតផលពីឈើ និងផលិតផលកសិកម្មផ្សេងទៀតជាដើម បានបន្តរក្សាកំណើនល្អ ខណៈការនាំចេញសម្លៀកបំពាក់ និងផលិតផលកាត់ដេរបានងើបឡើងបន្តិច។

ជារួមសេដ្ឋកិច្ចកម្ពុជា រំពឹងថានឹងមានកំណើនវិជ្ជមានក្នុងឆ្នាំ ២០២១ ដោយសារការងើបឡើងវិញនៃស្ថានភាពសេដ្ឋកិច្ចសកល សេដ្ឋកិច្ចដៃគូពាណិជ្ជកម្មរបស់កម្ពុជាបូករួមជាមួយនឹងការជំរុញពី វិស័យមួយចំនួនរួមមាន វិស័យកសិកម្ម វិស័យកម្មន្តសាលមិនមែនកាត់ដេរ វិស័យទឹកជញ្ជូននិងគមនាគមន៍និងលទ្ធភាពនៃការបង្វែរការបញ្ជារទិញ និងរោងចក្រកាត់ដេរពី ប្រទេសមីយ៉ាន់ម៉ាមកកាន់ប្រទេសកម្ពុជា៕

អត្ថបទ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អ៊ីស្រាអែល ថា នឹងមិនដកទ័ពចេញពីហ្កាហ្សាឡើយ ដរាបណាខ្លួនមិនទាន់ទទួលជ័យជម្នះ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ក្រុម​ប្រដាប់អាវុធ​ក្នុង​រដ្ឋកា​រ៉ែ​ន​បាន​បាញ់​ទម្លាក់​ឧទ្ធម្ភាគចក្រ​យោធា​មី​យ៉ាន់​ម៉ា​ ​បណ្តាលឱ្យ​ស្លាប់​ឧត្តម​សេនីយ៍​ត្រី​ម្នាក់ និង​មន្ត្រី​យោធា​៤​នាក់

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អ៊ីតាលី រកឃើញថា កម្មវិធី ChatGPT កំពុងបំពានច្បាប់ការពារទិន្នន័យ

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្ពុជា- WFP ចុះកិច្ចព្រមព្រៀងកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា ទំហំទឹកប្រាក់៦៣លានដុល្លារ

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្ដេច ពិន​ សែម ស្នើឱ្យគ្រប់ភាគីប្រើបណ្ដាញសង្គមជាប្រយោជន៍សាសនា និងសង្គមជាតិ

Sokha Hotels

ព័ត៌មានពេញនិយម